ពានសម្ដេច ហ៊ុនសែន
From Wikipedia, the free encyclopedia
Remove ads
ពានសម្ដេច ហ៊ុនសែន (អង់គ្លេស: Hun Sen Cup) ដែលហៅកាត់ថា (HSC) ដែលត្រូវបានគេស្គាល់ថា Cambodian Cup គឺ ជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានដំណើរការប្រកួតជាលើកដំបូងក្នុងរដូវកាលឆ្នាំ 2007 ហើយវាជាការប្រកួតថ្នាក់ជាតិដ៏សំខានផងដែរ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) ។ ការប្រកួតនេះត្រូវបានរៀចំឡើងដោយដាក់ឈ្មោះ តាមលោកនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគំនិតផ្ដួចផ្ដើមក្នុងការបង្កើតពាននេះឡើងដើម្បីជួយជម្រុញដល់វិស័យកីឡាជាតិកម្ពុជា ។[១]
Remove ads
Remove ads
ទម្រង់ពាន
Cup Format
ពានសម្ដេច ហ៊ុនសែន គឺជាការប្រកួតដ៏សំខាន់មួយដើម្បីកំណត់យកជើងឯក នៃពានលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា ដើម្បីអាចតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតពានកម្រិតអន្តរជាតិ AFC Cup ទៅតាមលក្ខណៈវិនិច្ឆ័យ របស់សហព័ន្ធ AFC ថាតើ Cambodian Cup គួរទទួលបាន ១កៅអី កន្លះកៅអី ឬ មិនមានការផ្ដល់កៅអី សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងពាន កម្រិតអន្តរជាតិនេះ ។ ជាទូទៅ កម្មវិធីប្រកួតប្រជែង ពានសម្ដេច ហ៊ុនសែន បានបើកទទួលសម្រាប់ក្លឹបទាំងអស់ដែលមកពី ៣ តំបន់ មុនពេលដែលបញ្ជីចូលរួមរបស់ក្លឹបនីមួយៗ និង កាលវិភាគ នៃការប្រកួតត្រូវបានប្រកាស ។ ចំពោះក្លឹបទាំងអស់ដែលមកពីលីគកម្រិតខ្ពស់ នៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ (CPL) និង ក្របខ័ណ្ឌលីគកម្រិតទី២កម្ពុជា នៃ កម្ពុជាលីគ២ (CL2) មានសិទ្ធិទទួលបានកៅអីក្នុងវគ្គចែកពូល ដោយស្វ័យប្រវត្តិ នៃពានសម្ដេច ហ៊ុនសែន ។ ចំពោះក្រុមបាល់ទាត់ដែលមកពីតំបន់ទី៣ នៃលីគលំដាប់ទី៣ និង ក្រុមបាល់ទាត់ដែលមិនមែនជាក្លឹបអជីប ពួកគេត្រូវលេងវគ្គជម្រុះថ្នាក់ខេត្ត និង ឆ្លងកាត់ការលេងបិទវគ្គ (Play off) ជាមុនសិន ទើបពួកគេអាចឡើងមកវគ្គចែកពូលបាន ។[២]
Remove ads
កំណត់ត្រា នៃការប្រកួត
Match Record
Remove ads
កំណត់ត្រាលើកពាន សម្ដេច ហ៊ុនសែន
Hun Sen Cup Champion Record[៣]
កំណត់ត្រា ក្រុមឈ្នះពាន
Record Team Winning
Remove ads
កំពូលអ្នកស៊ុតបញ្ចូលទី
Top scorer
Remove ads
តម្លៃពាន នៃ ប្រាក់រង្វាន់
Trophy value of the prize money
- ប្រាក់រង្វាន់ក្នុងក្របខ័ណ្ឌពានសម្ដេច ហ៊ុនសែន HSC-2023-2024
គ្រងជើងឯក (Champion) | 150,000,000៛ (១៥០ លានរៀល) |
រងជើងឯក (Runner-up) |
100,000,000៛ (១០០ លានរៀល) |
ចំណាត់ថ្នាក់លេខ៣ (Third place) | 70,000,000៛ (៧០ លានរៀល) |
មើលផងដែរ
See also
- ទីផ្សារដោះដូរកីឡាករកម្ពុជា
- ពានសម្ដេច ហ៊ុនសែន ២០២៣-២០២៤
- លីគកំពូលកម្ពុជា
- ពានកំពូល ជើងឯកកម្ពុជា
- ពានក្រុម ជើងឯកកម្ពុជា
- កម្ពុជាលីគ២
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads