ប្រទេសតួកមេនីស្ថាន (ភាសាតួកមែន៖ Türkmenistan) ឬអាចហៅបានថា តួកមេនី គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសកាហ្សាក់ស្ថាននៅទិសពាយព្យ អ៊ូសបេគីស្ថាននៅភាគខាងជើង កើត និងឦសាន ប្រទេសអាហ្វហ្កានីស្ថាននៅភាគអាគ្នេយ៍ អ៊ីរ៉ង់នៅភាគខាងត្បូងនិងនិរតី និងសមុទ្រកាសព្យែននៅភាគខាងលិច។ អាស្កាបាត គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ តួកមេនីស្ថានមានចំនួនប្រជាជនប្រហែល ៦ លាននាក់ដែលជាចំនួនទាបបំផុតនៅក្នុងបណ្តាសាធារណរដ្ឋទាំងអស់នៃតំបន់អាស៊ីកណ្តាល។ តួកមេនីស្ថានក៏ជាប្រទេសមួយដែលមានប្រជាជនតិចបំផុតនៅក្នុងទ្វីបអាស៊ីផងដែរ។
ព័ត៌មានសង្ខេប Türkmenistan (ភាសាតួកមែន), រដ្ឋធានី និង ទីក្រុងធំបំផុត ...
តួកមេនីស្ថាមTürkmenistan (ភាសាតួកមែន) |
---|
|
បាវចនាTürkmenistan Bitaraplygyň watanydyr"តួកមេនីស្ថានគឺជាមាតុភូមិនៃអព្យាក្រឹតភាព" [១][២] |
ភ្លេងជាតិGaraşsyz Bitarap Türkmenistanyň Döwlet Gimni" ភ្លេងជាតិតួកមេនីស្ថានដ៏អព្យាក្រឹត និងឯករាជ្យ" |
 |
រដ្ឋធានី
និង ទីក្រុងធំបំផុត | អាស្កាបាត 37°58′N 58°20′E |
---|
ភាសាផ្លូវការ | ភាសាតួកមែន[៣] |
---|
ភាសាទំនាក់ទំនងអន្តរសាសន៍ | ភាសារុស្ស៊ី |
---|
ភាសានិយាយ | ភាសាតួកមែន • ភាសាអ៊ូសបេក • ភាសារុស្ស៊ី • ភាសាកាហ្សាក់ • ភាសាតាតារ • ភាសាអាស៊ែបៃសង់ • ភាសាបាឡូឈី • គួរម៉ន់ជី • ភាសាអ៊ុយក្រែន • ភាសាផ្សេងៗ |
---|
ក្រុមជនជាតិ (ឆ្នាំ ២០២០) | - ៨១.៨% តួកមែន
- ៩.៤% អ៊ូសបេក
- ២.២% រុស្ស៊ី
- ១.៦% កាហ្សាក់
- ១.១% អាមេនី
- ០.៩% តាតារ
- ០.៧% អាស៊ែបៃសង់
- ០.៥% បាឡូឈី
- ០.៤% ឃឺដ
- ០.២% អ៊ុយក្រែន
- ១.២% ជនជាតិផ្សេងៗទៀត
|
---|
សាសនា | - ៩៦.១% ឥស្លាមសាសនា
- ៣.៦% គ្រិស្តសាសនា
- ០.៣% សាសនាផ្សេងៗ
|
---|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយមនៅក្រោមអំណាចផ្តាច់ការ |
---|
- ប្រធានាធិបតី | ស៊ែរដារ បែរឌីមូហាមីដូវ |
---|
- អនុប្រធានាធិបតី | រ៉ាស៊ីត មេរ៉េដូវ |
---|
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាជាតិ[៤] |
---|
| ក្រុមប្រឹក្សាប្រជាជន |
---|
- សភាជាន់ទាប | សភា |
---|
ទទួលឯករាជ្យពីរុស្ស៊ី និងសហភាពសូវៀត |
---|
- រុស្ស៊ីចូលឈ្លានពាន | ១៨៧៩ |
---|
- របបសូវៀត | ១៣ ឧសភា ១៩២៥ |
---|
- ប្រកាសជារដ្ឋអធិបតេយ្យ | ២២ សីហា ១៩៩០ |
---|
| ២៧ តុលា ១៩៩១ |
---|
- ទទួលស្គាល់ | ២៦ ធ្នូ ១៩៩១ |
---|
- ប្រកាសរដ្ឋធម្មនុញ្ញ | ១៨ ឧសភា ១៩៩២ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ៤៩១,២១០ គ.ម២ [៥] (ទី៥២) |
---|
- ផ្ទៃទឹក (%) | ៤.៩ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៦,០៣១,១៨៧[៦] (ទី១១៣) |
---|
- ដង់ស៊ីតេ | ១០.៥ នាក់/គ.ម២ (ទី២២១) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ១១២.៦៥៩ ពាន់លានដុល្លារ[៧] |
---|
- ក្នុងម្នាក់ | ១៩,៥២៦ ដុល្លារ[៧] |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ៤២.៧៦៤ ពាន់លានដុល្លារ[៧] |
---|
- ក្នុងម្នាក់ | ៧,៤១១ ដុល្លារ[៧] |
---|
ជីនី (១៩៩៨) | ៤០.៨ មធ្យម |
---|
HDI (២០១៩) | ០.៧១៥[៨] ខ្ពស់ · ទី១១១ |
---|
រូបិយវត្ថុ | ម៉ាណាត (TMT) |
---|
ល្វែងម៉ោង | UTC+០៥ (TMT) |
---|
ទិសបើកបរ | ស្ដាំ |
---|
កូដហៅទូរស័ព្ទ | +៩៩៣ |
---|
ដែនកម្រិតខ្ពស់ | .tm |
---|
បិទ