អ៊ីរ៉ង់
From Wikipedia, the free encyclopedia
Remove ads
ប្រទេសអ៊ីរ៉ង់ (ភាសាពែរ្ស៖ ايران) ឬអាចហៅបានថា ពែរ្ស ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសអាមេនីនិងអាស៊ែបៃសង់នៅទិសពាយព្យ ខាងជើងជាប់សមុទ្រកាសព្យែន ភាគឥសាន្តជាប់នឹងប្រទេសតួកមេនីស្ថាន ខាងកើតជាប់អាហ្វហ្កានីស្ថាន ភាគអាគ្នេយ៍ជាប់នឹងប៉ាគីស្ថាន ខាងត្បូងជាប់ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់ រីឯភាគខាងលិចវិញគឺជាប់នឹងប្រទេសតួកគីនិងអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ង់បានគ្របដណ្តប់លើផ្ទៃដីសរុប ១,៦៤៨,១៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៥ លាននាក់។ វាជាប្រទេសធំបំផុតទីពីរនៅតំបន់មជ្ឈឹមបូព៌ា (ក្រោយអារ៉ាប៊ីសាអ៊ូឌីត) និងជាប្រទេសដែលមានទំហំធំបំផុតទីប្រាំមួយប្រចាំទ្វីបអាស៊ី។ ទីក្រុងតេហេរ៉ង់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ។
![]() | អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ |
Remove ads
អ៊ីរ៉ង់គឺជាទីកន្លែងកំណើតនៃអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោកដោយចាប់ផ្តើមជាមួយនគរអ៊ីឡាមតូចៗនៅក្នុងសហស្សវត្ស៍ទីបួនមុន គ.ស។ នគរទាំងនោះត្រូវបានបង្រួបបង្រួមជារដ្ឋតែមួយឈ្មោះថាមេដេសនៅក្នុងសតវត្សទី ៧ មុន គ.ស ហើយនៅក្នុងសតវត្សទី ៦ មុន គ.ស ចក្រភពអាឆេមីនីដ្ស៍ក៏និម្មិតឡើងនិងត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ចក្រភពមួយនេះក៏ដួលរលំទៅវិញនៅក្នុងសតវត្សទីបួនមុន គ.ស និងបានបែកបាក់ជារដ្ឋអេលីនីស្ទីកតូចៗ។ ការបះបោរជាតិនិយមបានផ្ទុះឡើងនៅក្នុងសតវត្សទីបីមុន គ.ស ហើយចក្រភពប៉ារធ្យាក៏បានលិចឡើងរួចបានស្នងបន្តដោយចក្រភពសាស្សានីដ្ស៍នៅក្នុងសតវត្សទីបីនៃ គ.ស។ ពួកអារ៉ាប់មូស្លីមបានចូលត្រួតត្រាលើចក្រភពមួយនេះនៅក្នុងសតវត្សទី ៧ ដែលនាំឱ្យមានឥស្លាមនីយកម្មនៅក្នុងតំបន់។ ក្រោយៗមក អ៊ីរ៉ង់បានក្លាយជាមជ្ឈមណ្ឌលចម្បងនៃវប្បធម៌និងការរៀនសូត្រអំពីសាសនាឥស្លាមហើយសិល្បៈ អក្សរសាស្ត្រ ទស្សនវិជ្ជា និងស្ថាបត្យកម្មរបស់វាបានសាយភាយទៅពាសពេញពិភពមូស្លីម។ ក្នុងរយៈពេលពីរសតវត្សបន្ទាប់ រាជវង្សឥស្លាមជាបន្តបន្ទាប់គ្នាបានលេចរូបរាងឡើងនិងបានដួលរលំទៅវិញមុនពេលត្រូវពួកសែលជុកទួកនិងម៉ុងកូលចូលមកត្រួតត្រា។ នៅសតវត្សរ៍ទី ១៥ ជនជាតិដើមសេហ្វេវីដបានស្តារឡើងនូវរដ្ឋបង្រួបបង្រួមនិងអត្តសញ្ញាណជាតិអ៊ីរ៉ង់វិញហើយបានបរិវត្តប្រទេសទៅកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ ប្រទេសអ៊ីរ៉ង់បានក្លាយជាមហាអំណាចពិភពលោកម្តងទៀតនៅក្រោមរជ្ជកាលរបស់ណាដែរ ស្សារក្នុងអំឡុងសតវត្សទី ១៨ ក៏ប៉ុន្តែនៅក្នុងសតវត្សទី ១៩ ឥទ្ធិពលអ៊ីរ៉ង់បានធ្លាក់ចុះវិញបន្ទាប់ពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅរុស្ស៊ី។ នៅដើមសតវត្សរ៍ទី ២០ អ៊ីរ៉ង់បានឆ្លងកាត់បដិវត្តន៍រដ្ឋធម្មនុញ្ញពែក្ស។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាតូបនីយកម្មវិស័យប្រេងឥន្ធនៈហ្វូស៊ីលពីក្រុមហ៊ុនលោកខាងលិចបាននាំឱ្យមានរដ្ឋប្រហារអង់គ្លេស-អាមេរិកនៅឆ្នាំ១៩៥៣ ហើយអំណាចត្រូវធ្លាក់ក្រោមរាជានិយមទាំងស្រុង ចំណែកឯឥទ្ធិពលនយោបាយលោកខាងលិចក៏បន្តកើនឡើងលើសដើម។ បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ របបសាធារណរដ្ឋឥស្លាមថ្មីក៏បានប្រកាសឡើងដោយរូហូឡា កូមេនីដែលត្រូវជាមេដឹកនាំកំពូលដំបូងបង្អស់របស់អ៊ីរ៉ង់។
រដ្ឋាភិបាលអ៊ីរ៉ង់គឺប្រកាន់លទ្ធិទេវាធិបតេយ្យឥស្លាមដែលមានលក្ខណៈជាប្រព័ន្ធប្រជាធិបតេយ្យប្រធានាធិបតីនិយមដោយសិទ្ធិអំណាចខ្ពស់បំផុតត្រូវស្ថិតនៅក្រោម"មេដឹកនាំកំពូល"ទាំងស្រុង[១០]ដែលសព្វថ្ងៃកំពុងកាន់ដោយអាលី កាមេនី។ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការនិងថែមទាំងបានទាក់ទាញសេចក្តីរិះគន់ជាច្រើនលើករណីរំលោភបំពានសិទ្ធិមនុស្សនិងសេរីភាពជនស៊ីវិល[១១][១២][១៣][១៤]ដូចជាការបង្ក្រាបបាតុកម្មមហាជនដោយប្រើប្រាស់អំពើហឹង្សា ការបោះឆ្នោតជាតិប្រព្រឹត្តិទៅដោយអយុត្តិធម៌ និងសិទ្ធិស្ត្រីនិងកុមារមានការកំណត់។ល។
អ៊ីរ៉ង់គឺជាមហាអំណាចតំបន់និងមជ្ឈឹមដែលមានទីតាំងភូមិសាស្ត្រនយោបាយនៅទ្វីបអាស៊ី។[១៥] វាគឺជាប្រទេសស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ អ៊ីរ៉ង់រួមមានទីបម្រុងប្រេងហ្វូស៊ីលជាច្រើនដូចជា ទីផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីរលើពិភពលោកនិងទីបម្រុងប្រេងកាតធំជាងគេទីបួន។[១៦] កេរដំណែលវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសនេះត្រូវបានឆ្លុះបញ្ចាំងដោយសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២២ របស់ខ្លួននៅក្នុងអង្គការយូណេស្កូ។[១៧] ចាប់តាំងពីកកើតមក អ៊ីរ៉ង់គឺជារដ្ឋពហុជាតិហើយសព្វថ្ងៃគឺនូវតែជាសង្គមពហុនិយមដែលមានក្រុមជនជាតិភាគតិច ភាសា និងសាសនាចម្រុះជាច្រើន។ ទោះបីជាជំរឿនរដ្ឋាភិបាលអ៊ីរ៉ង់អះអាងថាអ៊ីរ៉ង់ជាមូស្លីម ៩៩.៥% ក៏ដោយមានតែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាផ្នែកសំខាន់នៃជីវិតរបស់ពួកគេ។[២] ទោះជារដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថាប្រជាជនខ្លួន ៩៩.៥% ជាអ្នកកាន់សាសនាឥស្លាមក្តីប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ភ្ជូ (Pew) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់តែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាចំណែកដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ [១៨] ផ្អែកតាមការស្រាវជ្រាវឯករាជ្យរបស់ ហ្គាម៉ាអាន (GAMAAN) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៣២.៥% ប៉ុណ្ណោះដែលបានអះអាងខ្លួនថាជាអ្នកកាន់និកាយស៊ីអ៊ីត។ ការផ្លាស់ប្តូរប្រជាសាស្រ្តសាសនានៅក្នុងប្រទេសត្រូវបានគេមើលឃើញថាជាលទ្ធផលនៃការរីកចម្រើនខាងលោកិយនិងជាតិនិយមពែរ្ស។ កំណើនជាតិនិយមនិងការលែងជឿលើជំនឿសាសនាបានបណ្តាលឱ្យប្រជាសាស្ត្រសាសនាអ៊ីរ៉ង់ទទួលរងការផ្លាស់ប្តូរយ៉ាងច្រើន។[១៩][២០]
Remove ads
និរុត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រវត្តិសាស្រ្ត
អ៊ីរ៉ង់ត្រូវបានគេហៅភឺសៀ(រយះពេលយូមកហើយដោយមនុស្សដែលមិនមែនជាជនជាតិអ៊ីរ៉ង់)។ប្រជាជនអ៊ីរ៉ង់រឺប្រជាជនភឺសៀបានហៅប្រទេសរបស់ពួកគេជាអ៊ីរ៉ង។ប៉ុន្តែឈ្មោះផ្លូវការគឺភឺសៀសំរាប់ទំនាក់ទំនងអន្តរជាតិនិងការកត់ត្រាផ្សេងៗ។នៅឆ្នាំ១៩៣៥Reza Shāh Pahlavi,
ភូមិសាស្ត្រ
រដ្ឋបាលនៃប្រទេស
ប្រទេសអ៊ីរ៉ង់ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលមាន ផ្ទៃដី ១,៦៩៨,១៤៥ គីឡូម៉ែត្រការ៉េ(១៧ លើពិភពលោក) ប្រជាជន ៨២,៥៣១,៧០០(១៨ លើពិភពលោក)ស្ថិតិឆ្នាំ២០១៨ ដង់ស៊ីតេប្រជាជន ៤៨នាក់/គីឡូម៉ែត្រ២។
ខេត្តបច្ចុប្បន្ន


Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads