ខេត្តដាក់ណុង
From Wikipedia, the free encyclopedia
Remove ads
ខេត្តដាក់ណុង គឺជាខេត្តមួយរបស់ប្រទេសវៀតណាម ។ វាមានទីតាំងនៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេស។ ទីរួមខេត្តគឺយ៉ាងៀ ។
Remove ads
ភូមិសាស្ត្រ
ខេត្តដាក់ណុង មានព្រំប្រទល់ជាប់ខេត្តដាក់ឡាក់ភាគខាងជើង ខេត្តឡឹមដុងភាគអាគ្នេយ៍ និងខេត្តប៊ិញហ្វឿកនិងប្រទេសកម្ពុជានៅភាគខាងលិច។ វាមានទីតាំងនៅភាគខាងត្បូងនៃតំបន់ខ្ពង់រាបកណ្តាល ប្រហែល៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ដីនៅភាគខាងលិចទាបជាង។ ខេត្តដាក់ណុងមានវាលស្រែធំៗ និងបឹងនៅភាគខាងត្បូង។ ខេត្តដាក់ឡាក់មានប្រព័ន្ធទន្លេសំខាន់ៗចំនួនបី៖ ទន្លេបា ទន្លេស្រែពក និងទន្លេតូចៗផ្សេងទៀត។
អាកាសធាតុ
សីតុណ្ហភាពជាមធ្យមគឺ ២៤ អង្សាសេ។ រដូវវស្សាចាប់ផ្តើមនៅខែឧសភា ហើយបញ្ចប់នៅខែតុលា។ រដូវប្រាំងចាប់ផ្តើមនៅខែវិច្ឆិកា ហើយបញ្ចប់នៅខែមេសាឆ្នាំក្រោយ។
ប្រវត្តិសាស្ត្រ
រហូតមកដល់ពេលថ្មីៗនេះ ខេត្តដាក់ណុងគឺជាផ្នែកមួយនៃខេត្តដាក់ឡាក់ធំជាង ប៉ុន្តែឥឡូវនេះមានឯករាជ្យពេញលេញ។ មុនឆ្នាំ១៩៧៥ ខេត្តដាក់ណុងគឺជាផ្នែកមួយនៃប្រទេសវៀតណាមខាងត្បូង (សាធារណៈរដ្ឋវៀតណាម)ហើយពីមុនត្រូវបានគេដាក់ឈ្មោះថា ខេត្តក្វាងឌឹក ។ ទោះយ៉ាងណាក៏ដោយ ក្រោយជ័យជំនះវៀតណាមឆ្នាំ១៩៧៥ និងការបង្រួបបង្រួមជាមួយវៀតណាមភាគខាងត្បូងក្នុង សង្គ្រាមវៀតណាម ក្វាងឌឹកត្រូវបានភ្ជាប់ជាមួយខេត្តដាក់ឡាក់។ សម្រាប់ប្រវត្តិរបស់ខេត្តដាក់ណុងសូមមើលខេត្តដាក់ឡាក់ ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads