ខេត្តសកលនគរ
From Wikipedia, the free encyclopedia
Remove ads
ខេត្តសកលនគរ (ថៃ: สกลนคร, អានថា: សៈកុនណៈខន) គឺជាខេត្ត (ចង្វាត) មួយក្នុងចំណោមខេត្តចិតសិបប្រាំមួយរបស់ប្រទេសថៃ ស្ថិតនៅភាគឦសានខាងលើប្រទេសថៃ ហៅជាឥសានផងដែរ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកា) ខេត្តហ្នងគាយ, ខេត្តបឹងកាល, ខេត្តនគរភ្នំ, ខេត្តមុក្តាហារ, ខេត្តកាលសិន្ធុ, និងខេត្តឧត្តរធានី រដ្ឋធានីគឺទេសបាលទីក្រុងសកលនគរ
Remove ads
ប្រវត្តិសាស្ត្រ
ប្រវត្តិសាស្ត្រខេត្តសកលនគរមានអាយុកាលប្រហែល 3,000 ឆ្នាំ រឿងព្រេងក្នុងស្រុកនិយាយថាមឿងហ្នងហានហ្លួង (เมืองหนองหานหลวง) នោះ ត្រូវបានសាងសង់ឡើងនៅសតវត្សទី 11 នៅពេលដែលអាណាចក្រខ្មែរគ្រប់គ្រងតំបន់នេះ នៅពេលដែលពួកខ្មែរបាត់បង់អំណាច ទីក្រុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឡានសាង ឬអាណាចក្រឡាវ ត្រូវបានប្តូរឈ្មោះទៅជា "មឿងឈៀងម៉ៃហ្នងហាន (เมืองเชียงใหม่หนองหาน)" កាលដែលក្រុងនេះស្ថិតនៅក្រោមសៀម ត្រូវបានប្តូរឈ្មោះម្តងទៀតទៅជា "សកលទ្វាបិ (สกลทวาปิ)" នៅឆ្នាំ 1830 ក្នុងរជ្ជកាលព្រះបាទចេស្ដាបតិន្ទ្រ (រាមាទី 3) ត្រូវបានប្តូរឈ្មោះ "សកលនគរ"
ជួរភ្នំភូពាននៅក្នុងតំបន់នៃខេត្តសកលនគរ ជាពិសេសស្រុកស្វាងដែនឌិន ពីមុនជាបន្ទាយរឹងមាំរបស់បក្សកុម្មុយនិស្តថៃ[៤]
រដ្ឋបាល
ខេត្តនេះចែកចេញជា ១៨ ស្រុក ( អាំភើ )។ ស្រុកត្រូវបានបែងចែកជា 125 សង្កាត់ (តំបន់/តាំបល) និង 1,323 ភូមិ ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads