ខ្លែង

From Wikipedia, the free encyclopedia

ខ្លែង
Remove ads

ខ្លែង គឺជាវត្ថុហោះមានចងខ្សែ។ កំលាំងដែលទាញខ្លែងអោយហោះឡើងទៅលើ ដោយសារកំលាំងដែលបានមកពីល្បឿនចរន្តខ្យល់ដែលបក់ពីលើនិងពីក្រោមវាខុសគ្នា ដែលបង្កើតអោយមានសំពាធទាបនៅខាងក្រោមនិងសំពាធខ្ពស់នៅខាងលើ។ ខ្លែងត្រូវបានប្រើជាគ្រឿងលេងកំសាន្ត ជាសិល្បៈ និងក្នុងបំរើបំរាស់ផ្សេងៗ។

Thumb
ពិធីបុណ្យបង្ហោះខ្លែងយក្សនៅស្រុកហ៊ីហ្គាស្ស៊ីអូមី ខេត្តស្ស៊ីហ្គា ប្រទេសជប៉ុន
Thumb
Thumb

ប្រវត្តិ

គេទទួលស្គាល់ជាទូទៅថាខ្លែងចាប់កំណើតដំបូងតាំងពី២៨០០ឆ្នាំមុននៅប្រទេសចិន[]។ គេជឿបែបនេះដោយសារប្រទេសចិន​ជំនាន់មុនមានវត្ថុធាតុដើមចាំបាច់គ្រប់គ្រាន់សំរាប់ធ្វើខ្លែង ដូចជាក្រណាត់សូត្រសំរាប់ធ្វើតួខ្លែង ខ្សែសូត្រតូចឆ្មារតែមាំមិនងាយដាច់សំរាប់ធ្វើខ្សែ និងឫស្សីសំរាប់ធ្វើឆ្អឺងរឺងមាំ​​និងស្រាល។

គេនិយាយថាខ្លែងរកឃើញដោយម៉ស៊ឺនិងលូប៉ានទស្សនវិទូចិនដ៏ល្បីនៅស.វទី៥។ យ៉ាងហោចណាស់នៅឆ្នាំ៥៤៩គេឃើញមានខ្លែងធ្វើពីក្រដាស់ត្រូវបានគេបង្ហោះ ដោយសំអាងលើកំណត់ត្រាដែលមានសរសេរនៅឆ្នាំនោះ[]។ ប្រភពឯកសារចិនបុរាណ និងមជ្ឈិមសម័យ បានរាយបញ្ជីរបៀបប្រើប្រាស់ខ្លែងសំរាប់វាស់វែងចំងាយ ពិនិត្យកំលាំងខ្យល់ លើកមនុស្ស និងសញ្ញាទាក់ទង។ ខ្លែងចិនបុរាណមានផ្ទៃរាបស្មើ (មិនកោង) និងមានរាងជាចតុកោណកែង


Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads