ទូរទស្សន៍ជាតិវៀតណាម។

From Wikipedia, the free encyclopedia

Remove ads

ទូរទស្សន៍ជាតិវៀតណាម (ភាសាអង់គ្លេស: Vietnam Television, វៀតណាម: Đài Truyền hình Việt Nam អក្សរកាត់: VTV) គឺជាទូរទស្សន៍ជាតិរបស់វៀតណាម។ ក្នុងនាមជាទូរទស្សន៍រដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ទូរទស្សន៍ជាតិវៀតណាម មានភារកិច្ច "ផ្សព្វផ្សាយទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋាភិបាល"។ []

ព័ត៌មានសង្ខេប ប្រភេទ, ត្រា ...

ទូរទស្សន៍ជាតិវៀតណាម មាន​ជាមួយ ​វិទ្យុសម្លេង​វៀតណាម និង ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ជា​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់ ​រដ្ឋាភិបាលកុម្មុយនីស្ត​វៀតណាម ។ ទូរទស្សន៍ជាតិវៀតណាម ត្រូវ​បាន​បង្កើត​ឡើងនៅ​ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ ១៩៧០ ​ដោយ​មាន​ជំនួយ​បច្ចេកទេស​និង​ការ​បណ្តុះបណ្តាល​ពីគុយបា  នៅ ទីក្រុង​ហាណូយ ជា​នាយកដ្ឋាន​នៃវិទ្យុសម្លេង​វៀតណាម[] ក្នុងអំឡុង សង្គ្រាមវៀតណាម វាត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់ពីតំបន់ភ្នំ។ បន្ទាប់ពីការបង្រួបបង្រួមឡើងវិញ នៅឆ្នាំ ១៩៧៥ អតីតស្ថានីយ៍គ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅភាគខាងត្បូងបានក្លាយជាផ្នែកនៃបណ្តាញជាតិហើយការផ្សាយត្រូវបានពង្រីកទៅប្រទេសទាំងមូល។ មជ្ឈមណ្ឌលផ្សាយតាមតំបន់របស់ទូរទស្សន៍ជាតិវៀតណាម មានទីតាំងនៅទីក្រុងសំខាន់ៗដូចជា ព្រៃនគរ ហ្វេ ដាណាង ញ៉ាត្រាង និង ព្រែកឬស្សី ។ ទូរទស្សន៍ជាតិវៀតណាម បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនជុំវិញបញ្ហានយោបាយ ការលួចចម្លង និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬម្ខាង។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads