នាងសីតា
From Wikipedia, the free encyclopedia
Remove ads
នាងសីតា (អង់គ្លេស: Sita) គឺជាតួអង្គមួយនៅក្នុងរឿងរាមកេរ្តិ៍។ នៅក្នុងដំណាលរឿង នាងសីតាបានកើតចេញពីអាចម៍បំណះដី នៅពេលដែលព្រះបាទជនក នៃនគរមិថិលា បានប្រារព្ធពិធីច្រត់ព្រះនង្គ័ល។ ក្រោយមកនាងសីតាបានរៀបអភិសេកជាមួយព្រះរាម ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងរាមកេរ្តិ៍។ [១] នាងសីតា ជាតួអង្គតំណាងឲ្យស្ត្រីគ្រប់លក្ខណ៍ និង គោរពពាក្យសច្ចៈជានិច្ច ។ វគ្គមួយនៅក្នុងរឿងរាមកេរ្តិ៍បានបង្ហាញអំពីអត្តចរិតរបស់នាងសីតានេះ។ នាងសីតាបានសច្ចាថា នឹងមិនវិលទៅជួបព្រះរាមជាដាច់ខាត លុះត្រាតែព្រះរាមសុគត។ ដោយសារតែមូលហេតុនេះ ព្រះរាមបានធ្វើពុតជាចូលទីវង្គត់ ដើម្បីបញ្ឆោតនាងសីតាឲ្យវិលមកជួបព្រះរាមវិញ។ ពេលដឹងដំណឹងថាព្រះរាមចូលទីវង្គត់ នាងសីតាក៏ត្រឡប់មកនគរវិញ ហើយបានយំខ្សឹកខ្សួលនៅចំពោះកោដ្ឋដាក់ព្រះសពរបស់ព្រះរាមរហូតដល់បាត់បង់ស្មារតី។ លុះបានលឺសំឡេងយំខ្សឹកខ្សួលរបស់នាងសីតា ព្រះរាមក៏ចេញពីកោដ្ឋមកត្រកងបីនាងសីតា។ ក៏ប៉ុន្តែនៅពេលនាងសីតាបានដឹងថាព្រះរាមមិនទាន់ចូលទីវង្គត់ នាងស្ទុះចេញពីព្រះរាម ហើយបានចោទប្រកាន់ និង មើលងាយព្រះរាមថាជាមនុស្សបោកប្រាស់ និង មិនគោរពសច្ចភាព។ រួចហើយនាងសីតាក៏រត់គេចចេញពីវាលមេរុដែលគេប្រារព្ធពិធីសពក្លែងក្លាយរបស់ព្រះរាមនោះ។ ព្រះរាមបានបញ្ជាព្រះអនុជ និង ពលសេនា តាមចាប់នាងសីតាមកវិញ តែមិនបានសម្រេចដោយសារតែនាងសីតាបាននឹកដល់នាងគង្ហីង មកជួយការពារនាង។ នាងគង្ហីងបាននាំនាងសីតាទៅឋានភុជង្គនាគបាត់ទៅ។ [២][៣]
Remove ads

សម្គាល់៖ ឯកសារខ្លះបានសរសេរឈ្មោះ «នាងសីតា» ជា «នាងសិតា» តែពាក្យដែលត្រឹមត្រូវនោះគឺ «នាងសីតា» ដោយសារតែវចនានុក្រមសម្តេចសង្ឃរាជជួន ណាត បានកំណត់អត្ថន័យច្បាស់លាស់ហើយ។[៤]

Remove ads
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads