បូរ៉ូប៊ូឌួ

From Wikipedia, the free encyclopedia

បូរ៉ូប៊ូឌួmap

ព័ស្តុតាងប្រវត្តិសាស្ត្រជាច្រើន ដែលបានបន្សល់ទុករហូតបច្ចុប្បន្ន បានបង្ហាញពីភាពរុងរឿងរបស់ពុទ្ធសាសនា នៅ ប្រទេសឥណ្ឌូនេស៊ី ក្នុងអតីតកាល ។ នោះគឺ ប្រាសាទបូរ៉ូប៊ូឌួ ជាប្រាសាទពុទ្ធសាសនាដ៏ល្បីល្បាញ អស្ចារ្យ បច្ចុប្បន្ន ស្ថិតនៅទីក្រុងម៉ាហ្គឺឡាង ខេត្តជ្វាកណ្តាលបូរ៉ូប៊ូឌួ ត្រូវបានកសាងឡើងក្នុងរជ្ជកាលស្តេចសៃលេន្ទ្រៈ ក្នុងស.វ.ទី ៩ គ.ស. ដើម្បីឧទ្ទិសចំពោះ ពុទ្ធសាសនាមហាយាន និង ពុទ្ធសាសនាតន្ត្រយាន ដែលមាន ស្តេចសៃលេន្ទ្រៈ ជាពុទ្ធសាសនូបត្ថម្ភកដ៏ខ្លាំងក្លា ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទស្មារ៉ាទុងហ្កា (Smaratungga/Samaratungga) នៃរាជវង្សសៃលេន្ទ្រៈ ក្នុងកំឡុងពេលនៃចំណុចកំពូលនៃរាជវង្សនេះ ដែលបានគ្រប់គ្រងមាតារាម (កោះជ្វា) និងស្រីវិជ័យ (កោះស៊ូម៉ាត្រា) ។ ដំណើរ ការកសាងប្រាសាទនេះ បានប្រើរយៈពេលប្រហែល ៧៥ ឆ្នាំក្នុងកំឡុងសតវត្សរ៍ទី ៨ គ.ស. និងទី ៩ គ.ស. ក្រោមការដឹកនាំរបស់ស្ថាបត្យករឈ្មោះ គុណធម្មៈ (Gunadharma), តាមស្ថាបត្យកម្មពុទ្ធសាសនាជ្វា ។ []

ព័ត៌មានសង្ខេប Borobudur, ទីតាំង ...
Borobudur
Native name
អង់គ្លេស: ទំព័រគំរូ:Jav
Thumb
Borobudur, a UNESCO World Heritage Site
ទីតាំងMagelang, Central Java
សំរបសំរួល7.608°S 110.204°E / -7.608; 110.204
សាងសង់Originally built in the 7th century during the reign of the Sailendra Dynasty
ស្ដារឡើងវិញ1911
ស្តារឡើងវិញដោយTheodoor van Erp
ស្ថាបត្យករGunadharma
UNESCO World Heritage Site
ប្រភេទCultural
លក្ខណៈវិនិច្ឆ័យi, ii, vi
កំណត់1991 (15th session)
ផ្នែក​របស់Borobudur Temple Compounds
លេខយោង592
State Party ឥណ្ឌូនេស៊ី
RegionSoutheast Asia
[[file:ទំព័រគំរូ:Location map Indonesia Java|235px|បូរ៉ូប៊ូឌួ is located in ទំព័រគំរូ:Location map Indonesia Java]]<div style="position: absolute; z-index: 2; top: Expression error: Unrecognized punctuation character "[".%; left: Expression error: Unrecognized punctuation character "[".%; height: 0; width: 0; margin: 0; padding: 0;">
<div style="font-size: %; line-height: 110%; z-index:90; position: relative; top: -1.5em; width: 6em; Expression error: Unrecognized punctuation character "[".">
Location within Java
បិទ
Thumb
ប្រាសាទបូរ៉ូប៊ូឌួ

ប្រាសាទបូរ៉ូប៊ូឌួមានសណ្ឋានជាវេទិកា ដូចពីរ៉ាមីត ស្រដៀងភ្នំ និង នៅពីលើចំកណ្តាលមានវេទិការាងរង្វង់មូល ៣ ជាន់ ដែលបានរចនាដោយក្បាច់ចម្លាក់ចំនួន ២,៦៧២ ផ្ទាំង និងព្រះពុទ្ធបដិមាចំនួន ៥០៤ អង្គ ។ ដោម ឬចេតិយធំមួយ ដែលមានកំពូលមានសណ្ឋានក្រឡូម ស្ថិតនៅចំកណ្តាល វេទិកាគឺព័ទ្ធជុំវិញដោយព្រះពុទ្ធបដិមាចំនួន ៧២ អង្គ ដែលគង់ក្នុងចេតិយ ឬស្តូបរាងដូចកណ្តឹងមានគម្របបិទជិត (តែអាចមើលឃើញតាមចន្លោះ ប្រហោងបាន) ។ អ្នកស្រុកកោះជ្វានិយមហៅ ព្រះពុទ្ធបដិមានេះថា កន្ទោពីមោ (Kunto Bimo), ជាបដិមាស័ក្តិសិទ្ធិ ដែលគេមានជំនឿថា អ្នកបានប៉ះនឹងនាំមកនូវសំណាងល្អ ប្រាថ្នាយ៉ាងណាបានយ៉ាងនោះ ។ ពីគ្រឹះក្រោមដែលមានរាងបួនជ្រុង ដល់កំពូលនៃប្រាសាទមានកម្ពស់ ៣៥ ម៉ែត្រ (១១៥ ហ្វីត) និងផ្ទៃ ១២០ ម៉ែត្រការ៉េ (៣៩៣ ហ្វីត) ។ ប្រាសាទនេះត្រូវបានកសាងឡើងអំពីថ្មភ្នំភ្លើងពណ៌ប្រផេះចំនួន ២ លានដុំ និងមានទំហំ ៥៦,៦០០ ម៉ែត្រគូប (២ លានហ្វីតគូប) ។

បូរ៉ូប៊ូឌួ មិនត្រឹមតែជាបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមាសម្រាប់បូជាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាប់ធម្មយាត្រាពុទ្ធសាសនាទៀតផង ។ តាមធម្មតា ដំណើរធម្មយាត្រាគឺ ចាប់ផ្តើមពីគ្រឹះខាងក្រោមនៃប្រាសាទ តាមកាំជណ្តើរខាងកើត រួចប្រទក្សិណជុំវិញប្រាសាទ ឡើងទៅខាងលើតាមថ្នាក់ឬជាន់ទាំង ៣ ដែលដំណាងឲ្យលោកធាតុទាំង ៣ ថ្នាក់ ក្នុងទ្រឹស្តីពុទ្ធសាសនាមហាយានគឺ កាមធាតុ ១ រូបធាតុ ១ និង អរូបធាតុ ១ (ថេរវាទ៖ កាមភព រូបភព និង អរូបភព)(១) ។ ថ្នាក់នីមួយៗនៃប្រាសាទដំណាងឲ្យ ដំណាក់កាលនៃមាគ៌ាព្រះពោធិសត្វ ក្នុងការបំពេញបារមីដើម្បីការត្រាស់ដឹងជាព្រះពុទ្ធ ។ ប្រាសាទនេះនាំផ្លូវអ្នកធម្មយាត្រា តាមប្រព័ន្ធដ៏ធំទូលាយ នៃកាំជណ្ដើរនិងថែវ ដែលមានក្បាច់ចម្លាក់និទានកថាចំនួន ១,៤៦០ ផ្ទាំង នៅលើជញ្ជាំងនិងបង្កាន់ដៃឬជើងទៀន ។ បើគេដើរព័ទ្ធជុំវិញពីក្រោមឡើង លើតាមថ្នាក់ទាំង ៩ របស់ប្រាសាទនោះនឹងមានចម្ងាយជាង ៥ គីឡូម៉ែត្រ (៣ ម៉ៃល៍) ដោយឆ្លងកាត់ធាតុឬភពទាំងបី រហូតដល់ចំណុចកំពូលគឺ ស្តូបធំមួយនៅចំកណ្តាលនៃមណ្ឌល ដែលតំណាងឲ្យព្រះនិព្វាន ។ ប្រកបដោយលក្ខណៈស្ថាបត្យកម្មសាសនាដ៏អស្ចារ្យបែបនេះហើយ ទើបប្រាសាទបូរ៉ូប៊ូឌួក្លាយជាប្រាសាទពុទ្ធសាសនា ដែលមានក្បាច់ចម្លាក់ពុទ្ធសាសនា ច្រើននិងពេញលេញបំផុតក្នុងពិភពលោក ដែលបង្កប់ដោយខ្លឹមសារផ្លូវធម៌គួរជាទីជ្រះថ្លា ។ ស្ថាបត្យកម្មដ៏គួរឲ្យស្ញប់ស្ញែងនេះបញ្ជាក់ពីអារ្យធម៌ ខ្ពង់ខ្ពស់របស់មនុស្សជំនាន់នោះ ប្រកបដោយតម្លៃទស្សនវិជ្ជាពុទ្ធសាសនា ។

ប្រវត្តិសាស្ត្រ

ប្រាសាទបូរ៉ូប៊ូឌួត្រូវបានគេបោះបង់ចោលក្នុងស.វ.ទី ១៥ គ.ស. ក្រោយការធ្លាក់ចុះនៃអាណាចក្រមជបហិតនៅកោះជ្វា និងការផ្លាស់ប្តូរ សាសនារបស់អ្នកស្រុកកោះជ្វា ទៅកាន់សាសនាឥស្លាមវិញ ។ ប្រភពខ្លះលើកឡើងថា បូរ៉ូប៊ូឌួត្រូវបានគេបោះបង់ចោលតាំងពីស.វ.ទី ១០ គ.ស. មក ម៉្លេះ ដោយសារស្ថានភាពនយោបាយនៅកោះជ្វាកណ្តាល និងបានកប់ក្រោមផេះបន្ទុះភ្នំភ្លើងអស់កាលជាច្រើនសតវត្សរ៍ ។ ក្នុងឆ្នាំ ១៨១៤ ពិភពលោកបានចាប់ផ្តើមឮឈ្មោះប្រាសាទបូរ៉ូប៊ូឌួ តាមរយៈ ការសិក្សាស្រាវជ្រាវរបស់លោក ថូម៉ាស់ ស្តាមហ្វឺដ រ៉ាហ្វលស៍ (Thomas Stamford Raffles) ជាអ្នកគ្រប់គ្រងរបស់អាណានិគមអង់គ្លេសនៅកោះជ្វា ដែលដឹងពីទីតាំងរបស់ប្រាសាទ ដោយសារអ្នកស្រុក ឥណ្ឌូនេស៊ី ជាអ្នក បង្ហាញផ្លូវ ។ ចាប់តាំងពីពេលនោះមក បូរ៉ូប៊ូឌួត្រូវបានគេអភិរក្សដោយ ការធ្វើប្រត្យាស្ថាប័ន (ការស្តារឡើងវិញឲ្យដូចដើម) ជាច្រើនលើក ។ ប្រត្យាស្ថាប័នដែលធំជាងគេគឺ ធ្វើឡើងក្នុងចន្លោះឆ្នាំ ១៩៧៣ និង ១៩៨៣ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងអង្គការយូណេស្កូ (UNESCO) និងក្រោយ ពីនោះមក ប្រាសាទបូរ៉ូប៊ូឌួត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ នៅថ្ងៃទី ២៧ កក្កដា ២០១២ សៀវភៅកំណត់ត្រាឯកត្តកម្មពិភព លោកបានប្រកាសថាប្រាសាទបូរ៉ូប៊ូឌួគឺជា ‘ប្រាសាទពុទ្ធសាសនាធំជាងគេបំផុតក្នុងពិភពលោក’ ។ ប្រាសាទបូរ៉ូប៊ូឌួជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុពិភពលោកទាំង ៧ ។

ក្នុងសម័យទំនើប មន្ត្រីការទូតបរទេសនិងមេដឹកនាំពិភពលោកល្បី ៗ ធ្លាប់បានធ្វើទស្សនាចរនៅប្រាសាទបូរ៉ូប៊ូឌួជាហូរហែ ។ បច្ចុប្បន្ន បូរ៉ូប៊ូឌួ នៅតែជាទីទាក់ទាញភ្ញៀវទេសចរ និងអ្នកធម្មយាត្រាយ៉ាងច្រើនកុះករ ។ ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទឥណ្ឌូនេស៊ី តែងប្រារព្ធពិធីបុណ្យវិសាខបូជា និង ពិធីសាសនាផ្សេងៗ នៅទីនោះយ៉ាងអធិកអធម ។ ប្រាសាទបូរ៉ូប៊ូឌួគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ៕

ភូមិសាស្ត្រ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.