ប៊ីវ ឆៃលាង
អ្នកនិពន្ធខ្មែរ From Wikipedia, the free encyclopedia
Remove ads
ជីវប្រវត្តិសង្ខេប
នៅសម័យឯករាជ្យ លោកប៊ីវឆៃលាង ជាអ្នកនិពន្ធមួយរូបដ៏ល្បល្បាញខ្លាំងក្លា។ លោកកើតនៅថ្ងៃ៤ ខែតុលា ឆ្នាំ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខែត្រកំពង់ចាម។ បិតានាម ប៊ីវឡៃលេង, មាតានាម លឹង។
ស្នាដៃការងារ និង ជីវិតរស់នៅ
លោកជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយមិត្តអ្នកនិពន្ធខ្មែរទៀតនៅឆ្នាំ១៩៥៦ និងធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមអភិបាលចំនួន២លើក។ ពីឆ្នាំ១៩៥១ ដល់ ១៩៦៧ លោកបាននិពន្ធបោះពុម្ពផ្សាយ១៨ប្រលោមលោក និងរឿងល្ខោន និងបានក្លាយជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយលោកយកប្រលោមលោកជាស្នាដៃផ្ទាល់ទៅថតជាខ្សែភាពយន្ត។ ក្រោយពីស្រុកខ្មែរធ្លាក់ក្នុងរដ្ឋអំណាចខ្មែរក្រហម គឺតាំងពីថ្ងៃទ២៩ ខែមករា ឆ្នាំ១៩៧៦ លោកបានមករស់នៅប្រទេសបារាំង ហើយក៏ចាប់ផ្ដើមសមាគមវប្បធម៌មួយមាននាមថា ឥន្ទ្រាទេវី ដោយមានក្រុមរបាំប្រជាប្រិយ និងបុរាណ ហើយបានសម្ដែងរហូតមកដល់ឆ្នាំ១៩៩៣ ចំនួន១១៤លើក នៅ ប្រទេសបារាំងនិងអឺរ៉ុបនិងក្នុងមហោស្រពអន្តរជាតិ។ លោកបានបោះពុម្ពឡើងវិញនូវប្រលោមលោកណាដែលលោកបានរកឃើញនៅបណ្ណាគារនានា នៅប្រទេសបារាំងនិងនៅសហរដ្ឋអាមេរិក ហើយពិតមែនតែលោកឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ លោកនៅតែរក្សាខ្ជាប់នូវការនិពន្ធតទៅទៀត។
Remove ads
បញ្ជីអត្ថបទអក្សរសិល្ប៍របស់លោក
នេះជាបញ្ជីអត្ថបទអក្សរសិល្ប៍ខ្លះៗរបស់លោក ប៊ីវ ឆៃលាង៖
ឆ្នាំ១៩៥១ ដល់ឆ្នាំ ១៩៥៣
- ដំណក់ឈាមលើផ្កាកុលាប, រឿងល្ខោន, ភ្នំពេញ, ១៩៥១
- ព្រះមកុដពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥២ (បោះពុម្ពប៉ារីស, ១៩៨៧)
- រន្ទះពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៣
ឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៥៥
- វិរបុរស, ប្រលោមលោក, ភ្នំពេញ, ១៩៥៣-៥៤ (បោះពុម្ពនៅ ប៉ារីស, ១៩៨៩)
- វិទ្យាបុរស, ប្រលោមលោក, ភ្មំពេញ, ១៩៥៤
- ព្រះចន្ទរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
- បក្សីចាំក្រុង, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
- ព្រះខ័នរាជ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
ឆ្នាំ១៩៥៦
- មហន្តរាយនៅរថភ្លើង, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
- រដ្ឋប្រហារ, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
- ជំទាវហិនហោច, រឿងល្ខោន, ភ្នំពេញ, ១៩៥៦
ឆ្នាំ១៩៥៧
- នារីបដិវត្តន៍, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- ក្រពើនេនធន, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- នាងសក់ក្រអូប, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- វិរកញ្ញា, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
- សិរីសួស្ដីនិងអពមង្គល, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
ឆ្នាំ១៩៥៨
- មើលក្រោយផង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ឧទ្ទាមភ្នំរអាង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ដែនដីគោកធ្លក, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
- ព្រះនាងសោមា, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
ឆ្នាំ១៩៥៩ ដល់ ឆ្នាំ១៩៦២
- ព្រះបាទហុនទៀន, ប្រលោមលោក, ភ្នំពេញ, ១៩៥៩
- សេនាដៃដែក, ប្រលោមលោក, ភ្នំពេញ ១៩៦២
- អន្លង់វាសនា, ប្រលោមលោក, ភ្នំពេញ, ១៩៦២
ឆ្នាំ១៩៦៣ ដល់ ឆ្នាំ១៩៦៤
- ការកេត, ប្រលោមលោក, ភ្នំពេញ, ១៩៦៣
- កងកម្មកងកែវ, ប្រលោមលោក, ភ្នំពេញ, ១៩៦៤ (បោះពុម្ពនៅប៉ារីស, ១៩៨៨)
- ស្រមោលនាងអក្ខរា, ប្រលោមលោក, ភ្នំពេញ, ១៩៦៤
ឆ្នាំ១៩៦៧ ដល់ ឆ្នាំ១៩៩៣
- កាលណាផ្ការីក, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
- បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម, ប្រលោមលោក, ២ភាគ, ប៉ារីស, ១៩៨៩
- បិសាចនៅព្រៃបង់បត់, ប្រលោមលោក, ប៉ារីស, ១៩៩៣
វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី
នៅសម័យឯករាជ្យ លោក ប៊ីវ ឆៃលាង ជាអ្នកនិពន្ធមួយរូបដ៏ល្បីល្បាញខ្លាំងក្លា លោកកើតនៅថ្ងៃទី៤ តុលា ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បិតានាម ប៊ីវ ឡៃសេង មាតា មាន លឹង ។ លោកជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរជាមួយមិត្តអ្នកនិពន្ធខ្លះទៀត នៅឆ្នាំ១៩៥៦ និង ធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមអភិបាលចំនួន២លើក ។ ពីឆ្នាំ១៩៥១ ដល់ ១៩៦៧ លោកបាននិពន្ធបោះពុម្ពផ្សាយ ១៨ប្រលោមលោក និងរឿងល្ខោន និងបានក្លាយជាចាងហ្វាងផលិតកម្មឥន្ទ្រទេវីភាពយន្ត ហើយលោកយកប្រលោមលោកជាស្នាដៃផ្ទាល់ទៅថតជាខ្សែភាពយន្ត ។ ក្រោយពីស្រុកខ្មែរធ្លាក់ក្នុងរដ្ឋអំណាចខ្មែរក្រហម គឺតាំងពីថ្ងៃ២៩ មករា ១៩៧៦ លោកបានមករស់នៅប្រទេសបារាំង ហើយក៏ចាប់ផ្ដើមបង្កើតសមាគមវប្បធម៌មួយមាននាមថា ឥន្ទ្រទេវី ដោយមានក្រុមរបាំប្រជាប្រិយ និងបុរាណ ហើយបានសំដែងរហូតមកដល់ឆ្នាំ១៩៩៣ ចំនួន១១៤លើក នៅប្រទេសបារាំ និង អឺរ៉ុប និងមហោស្រពអន្តរជាតិ ។ លោកបានបោះពុម្ពឡើងវិញនូវប្រលោមលោកណាដែលលោកបានរកឃើញនៅបណ្ណាល័យនានា នៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ហើយពិតមែនតែលោកឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ លោកនៅតែរក្សាខ្ជាប់នូវការនិពន្ធតទៅទៀត ។ នេះជាបញ្ជីអត្ថបទអក្សរសិល្ប៍ខ្លះៗរបស់លោក ប៊ីវ ឆៃលាង ៖
ដំណក់ឈាមលើផ្កាកុលាប រឿងល្ខោន ភ្នំពេញ ១៩៥១ ព្រះមកុដពេជ្រ ប្រលោមលោក ភ្នំពេញ ១៩៥២ (បោះពុម្ព ប៉ារីស ១៩៨៧) រន្ទះពេជ្រ ប្រលោមលោក ភ្នំពេញ ១៩៥៣ វិរបុរស ប្រលោមលោក ភ្នំពេញ ១៩៥៣-៥៤ (បោះពុម្ពប៉ារីស ១៩៨៩) វិទ្យាបុរស ប្រលោមលោក ភ្នំពេញ ១៩៥៤ ព្រះចន្ទរាជា ប្រលោមលោក ភ្នំពេញ ១៩៥៥ បក្សីចាំក្រុង ប្រលោមលោក ភ្នំពេញ ១៩៥៥ ព្រះខ័នរាជ ប្រលោមលោក ភ្នំពេញ ១៩៥៥ មហន្តរាយនៅរថភ្លើង ប្រលោមលោក ភ្នំពេញ ១៩៥៦ រដ្ឋប្រហារ ប្រលោមលោក ភ្នំពេញ ១៩៥៦ ជំទាវហិនហោច រឿងល្ខោន ភ្នំពេញ ១៩៥៦ នារីបដិវត្តន៍ ប្រលោមលោក ភ្នំពេញ ១៩៥៧ ក្រពើនេនធន ប្រលោមលោក ភ្នំពេញ ១៩៥៧ នាងសក់ក្រអូប ប្រលោមលោក ភ្នំពេញ ១៩៥៧ វិរកញ្ញា ប្រលោមលោក ភ្នំពេញ ១៩៥៧ សិរីសួស្ដី និងអពមង្គល ប្រលោមលោក ភ្នំពេញ ១៩៥៧ មើលក្រោយផង ប្រលោមលោក ភ្នំពេញ ១៩៥៨ ឧទ្ទាមភ្នំអង ប្រលោមលោក ភ្នំពេញ ១៩៥៨ ដែនដីគោកធ្លក ប្រលោមលោក ភ្នំពេញ ១៩៥៨ ព្រះនាងសោមា ប្រលោមលោក ភ្នំពេញ ១៩៥៨ ព្រះបាទ ហ៊ុន ទៀន ប្រលោមលោក ភ្នំពេញ ១៩៥៩ សេនាដៃដែក ប្រលោមលោក ភ្នំពេញ ១៩៦២ បុប្ផានៅទល់ដែន ប្រលោមលោក ភ្នំពេញ ១៩៦២ អន្លង់វាសនា ប្រលោមលោក ភ្នំពេញ ១៩៦២ ការកេត ប្រលោមលោក ភ្នំពេញ ១៩៦៣ កងកម្ម កងកែវ ប្រលោមលោក ភ្នំពេញ ១៩៦៤ (បោះពុម្ពប៉ារីស ១៩៨៨) ស្រមោលនាងអក្ខរា ប្រលោមលោក ភ្នំពេញ ១៩៦៤ កាលណាផ្ការីក ប្រលោមលោក ភ្នំពេញ ១៩៦៧ បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម ប្រលោមលោក២ភាគ ប៉ារីស ១៩៨៩ បិសាចនៅព្រៃបង់បត់ ប៉ារីស ១៩៩៣ ។
Remove ads
ឯកសារយោង
- សៀវភៅ អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ដោយលោក ឃីង ហុកឌី
- គេហទំព័រ Golden Age of Khmer Cinema[តំណភ្ជាប់ខូច]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
