ប្រាសាទចិន

From Wikipedia, the free encyclopedia

Remove ads
ព័ត៌មានសង្ខេប ប្រាសាទចិន, ឈ្មោះ: ...

ប្រវត្តិប្រាសាទ

ខ្មែរយើងហៅថាចិនក្លាយមកពាក្យជិងជារាជវង្សប្រទេសនេះនៅសតវត្សរ៍ទី៣[]។ ការហៅភាសាខ្មែរថាប្រាសាទចិនដោយសារតែការបកស្រាយខុសលើរូបចម្លាក់ពាលីប្រយុទ្ធសុគ្រីព[]។ សិលាចារឹកប្រាសាទចិន K-១៨២ ប្រាសាទនេះមានឈ្មោះដើមថាគ្រីបតីជាការផ្សំនៃពាក្យ គ្រី គឺមានន័យថា ព្រះនាងលក្ស្មី គេអាចហៅថាស្រីលក្ស្មី ឬលក្ស្មី ចំណែកបតីមានន័យថាទេពជាប្តីរបស់ព្រះនាងលក្ស្មី[]។ ប្រាសាទចិនសិ្ថតនៅចម្ងាយ២.៥គីឡូម៉ែត្រខាងត្បូងភូមិកោះកេរ ចម្ងាយប្រវែង២០០នៅទិសនិរតីពីរហាលនិង១៥០ម៉ែត្រ និងប្រមាណ១៥០ម៉ែត្រខាងលិចផ្លូវពីភូមិកោះកេរទៅទៅភូមិស្រយ៉ង[]

Remove ads

ស្ថាបត្យកម្មប្រាសាទ

ប្រាសាទចិនមានតួប៉មបីរាងបួនជ្រុងស្មើ ធ្វើអំពីថ្មបាយក្រៀមបែរមុខទៅទិសខាងកើត តាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ តួប៉មទាំងបីសង់លើខឿនតែមួយធ្វើអំពីថ្មបាយក្រៀម ដោយតួប៉មកណ្តាលរាងធំជាងតួអមសងខាង។ ចំណែកហោត្រៃពីធ្វើអំពីឥដ្ឋ ដែលបែរមុខទៅទិសខាងលិច ត្រូវបានដួលរលំស្ទើតែទាំងស្រុង។ វាមានកំផែងថ្មបាយក្រៀមពីរជាន់ការពារ មានគោបុរៈចូលទៅខាងលិចនិងខាងកើតដោយកំពែងពីរជាន់(ខាងក្រៅ) មានរាងចតុកោណកែងកាត់ផ្តាច់ដោយគោបុរៈ(ខ្លោងទ្វារ)ពីររាងបួនជ្រុងស្មើធ្វើអំពីឥដ្ឋដោយមានមេទ្វារធ្វើអំពីថ្មភក់មួយស្ថិតនៅខាងកើត និងមួយទៀតនៅខាងលិច។ មេទ្វារខាងជើងរបស់ក្លោងទ្វារខាងកើតមានសិលាចារឹក K-១៨២។ កំពែងទី២មានផ្លូវចូលមួយពីខាងកើត ចំណែលកំពែងទី១ (ខាងក្នុង) ធ្វើអំពីថ្មបាយក្រៀមដោយមានច្រកចូលពីខាងកើតនិងខាងលិច ខឿនថ្មបាយក្រៀមរបស់ក្លោងទ្វារទាំងពីមួយស្ថិតនៅខាងកើត និងមួយទៀតនៅខាងលិច ចំណែកស្រះទឹកមួយស្ថិតនៅទិសឥសាន្តកំពែងទី២ និងស្រះទឹកធំមួយទៀតស្ថិតនៅទិសអាគ្នេយ៍នៃកំពែងទី២ មានទំហំ១០០ម៉ែត្រគុណ៥០ម៉ែត្រ រីឯលានវែងមួយលានសន្ធឹងជើងទៅត្បូង និងស្ថិតនៅទិសឥសាន្តនៃកំពែងទី២[]។។

Remove ads

លក្ខណៈតួប៉ម

ប្លង់ប្រាសាទចិនមានលក្ខណៈដូចប្រាសាទប្រាំ គឺតួប៉ម៣រត់លើអ័ក្សតែមួយ ក៏ប៉ុន្តែកំពូលទាំងនេះសង់អំពីថ្មបាយក្រៀមដោយមានទ្វារចំហបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតនៅទិសទាំងបីផ្សេងគ្នា ហើយកំពូលកណ្តាលខ្ពស់ជាងគេបង្អស់។ គ្រប់កំពូលទាំងបីសង់លើខឿនថ្មបាយក្រៀមមួយរាងចតុកោណ ហើយមានជណ្តើរពីទិសខាងកើតចំនួនបីនិងជណ្តើរខាងលិចចំនួនមួយ[]។ បើតាមសិលាចារឹកប្រាសាទចិន K-១៨២ ឧទ្ទិសថ្វាយចំពោះព្រះវស្ណុព្រះនាមស្រីបតី ឬគ្រីបតី ដោយមានការពិនិត្យជាក់ស្តែងឃើញមានបដិមាមួយសល់តែដងខ្លួនក្បែរបំណែកកែងដៃម្ខាងមានដៃបួនប្រហែលជាដៃរបស់ព្រះវិស្ណុុ។ ដូច្នេះយើងអាខសន្និដ្ឋានជាដំបូងថាប្រាង្គកណ្តាលដាក់តម្កល់បដិមារូបព្រះវិស្ណុមែនមែនជាសិលិង្អនោះទេ។

ផ្តែរទ្វារ

ផ្តែរទ្វារកំពូលខាងត្បូង បើតាមគម្ពីរភគវត្តបុរាណ កណ្ឌទី១០ ចែងថាសត្វនាគ ឬពស់ជាច្រើនរស់នៅក្នុងទន្លេកលិនទី(Kalindi)ធ្វើឱ្យទឹកមានជាតិពិសដែលជាហេតុធ្វើឱ្យគោនិងមនុស្សមិនអាចផឹកទឹកបានបានឡើយ []។ ដំណឹងនេះលឺដល់ព្រះក្រឹស្ណ(បុគ្គលមានសម្បុរខ្មៅស្រអែម)បានមកបំផ្លាញ សត្វនាគនេះឱ្យស្លាប់ ដើម្បីសង្គ្រោះមនុស្ស។ សិល្បៈករខ្មែរតែងប្រកាប់យកគោលការណ៍ពីរយ៉ាងក្នុងការឆ្លាក់រូបនាគ គឺក្បាលសេស និងក្បាលគត់គូរ ក្បាលនាគដែលជាលេខសេសជានាគសេសៈ ឬនាគអនន្តសំដៅលើនាគមិនចេះស្លាប់ ចំណែកនាគមានក្បាលគត់គូរជានាគកាល្យជានិមិត្តរូបនៃការស្លាប់បន្ទាប់ពីក្រឹស្ណសំលាប់។ ផ្តែរទ្វារកំពូលកណ្តាល​ បង្ហាញពីសត្វគ្រុឌឈរត្រដាងស្លាបដៃដូចជាមនុស្សឈរលើសត្ចហង្សពីរដែលបែរមុខដាក់គ្នាភ្ជាប់ពីក្បាច់ដងធ្នូមក។ ហង្សជាពាក្យក្លាយមកពីភាសាបាលី និងសមស្រ្កេតហំស មានន័យថាក្ងានព្រៃ ដែលជាយានជំនះរបស់ព្រះភរុណ[]

តាម​ការ​ពិនិត្យ​តំបន់​នេះ​ជា​ទីតាំង​សំខាន់​មួយ​ក្នុង​សម័យ​កោះ​កែរ(លិង្គបុរៈ​) តើ​ប្រាសាទ​ចិនស្រម​អាច​​ជា​ប្រាសាទ​សម្រាប់​រាជ្យ​?​ រាជ្យធានី​កោះកែរ​មានមាន​ព្រះ​មហាក្សត្រ​២​អង្គគ្រង​រាជ​គឺ​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ (​៩២៨-៩៤១គ.ស​) និង​​បុត្រ​ព្រះអង្គ​ព្រះ​នាម​ហស៌វរ្ម័នទី២(៩៤២-៩៤៤គ.ស) ​សោយរាជ្យបាន៣ឆ្នាំ​ក៏សោយទីវង្គត់ មាន​មរណៈ​នាម​ ថា​ ព្រហ្ម​លោក​​។ ក្រោយ​មក​ដល់​រាជ្យ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី២​ (ឆ្នាំ​៩៤៤-៩៦៨គ.ស​) បាន​យាង​ត្រលប់​ទៅ​ យសោធរបុរៈ​វិញ ​(ក្រុង​អង្គរ) ដែល​បាន​សាង​​ប្រាសាទ​ប្រែរូប​។​ ប្រាសាទ​កោះ​កែរ មាន​ចម្ងាយ​៦​គ.ម​ និង​ប្រាសាទ​ចិនស្រមមាន​ចម្ងាយ​៧​គ.ម​​ ស្ថិត​នៅ​សងខាង​ផ្លូវ​បុរាណពី​អង្គរ​មក​ខាង​ខេត្តព្រះ​វិហារ​។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads