វជិរាលង្ករណ៍
ព្រះមហាក្សត្រនៃរាជាណាចក្រថៃ From Wikipedia, the free encyclopedia
Remove ads
ព្រះបាទសម្ដេចព្រះបរមេន្ទ្ររាមាធិបតីស្រីសិន្ទ្រមហាវជិរាលង្ករណ ព្រះវជិរក្លៅចៅយូហួ ឬ រាមាទី១០ (ថៃ៖ พระบาทสมเด็จพระปรเมนทรรามาธิบดีศรีสินทรมหาวชิราลงกรณฯ พระวชิรเกล้าเจ้าอยู่หัว, អង់គ្លេស: Phrabat Somdet Phra Vajira Klao Chao Yu Hua, អានថា៖ “ប្រាក់បាតស៊ុមដេត ប្រាក់ប៉ះរ៉ាក់មេនថារ៉ាក់រ៉ាម៉ាធិបឌីស៊ីស៊ីនម៉ាក់ហាវ៉ាក់ឈិរ៉ាលុងកន ប្រាក់វ៉ាក់ឈិរ៉ាក់ក្លៅចៅយូហួ”)[៣] ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ រជ្ជកាលទី ១០ នៃរាជវង្សចក្រី ឡើងសោយរាជ្យសម្បត្តិនៅថ្ងៃទី ១៣ តុលា ២០១៦ រហូតមកដល់បច្ចុប្បន្ន មានព្រះរាជពិធីរាជាភិសេកជាផ្លូវការនៅថ្ងៃទី ៤ ឧសភា ២០១៩ ។ ព្រះអង្គប្រសូតនៅថ្ងៃទី ២៨ កក្កដា ១៩៥២ នៅទីក្រុងបាងកក ជាព្រះរាជបុត្រាទី ២ នៃព្រះបាទសម្តេចព្រះបរអជនកាឌិបេស្រ មហាភូមិពលអតុល្យតេជមហារាជ បរមនាថបពិត្រ និង សម្តេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ ព្រះបរមរាជជន្នីផាន់ពីហ្លួង។ ព្រះអង្គមានព្រះជេដ្ឋភគនីឬបងស្រី ១ ព្រះអង្គ គឺ ព្រះអង្គម្ចាស់ក្សត្រីឧប្បលរ័តន៍ (ទូលក្រមុំឧប្បលរត្តនរាជកញ្ញាសិរិវឌ្ឍនាពណ៌វត្តី) និងព្រះកនិដ្ឋភគនីឬប្អូនស្រី ២ ព្រះអង្គ គឺ៖ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីស៊ិរិនថន (សម្ដេចព្រះកនិសដ្ឋាធិរាជចៅ ក្រុមសម្ដេចព្រះទេពរត្តនរាជសុតា។ ស្យាមបរមរាជកុមារី) និង ព្រះអង្គម្ចាស់ក្សត្រីជុឡាផន(សម្ដេចព្រះចៅណងនាងធើ ចៅហ្វាចុឡាភរណវល័យ្យលក្សន អគ្គរាជកុមារី ក្រុមព្រះស្រីស្វាង្គវឌ្ឍន វរខត្តិយរាជនារី)
Remove ads

មុនពេលឡើងសោយរាជ្យ ស្តេចរាមាទី១០បានបម្រើក្នុងជួរយោធាថៃ និងកាន់តំណែងធំផ្សេងៗក្នុងរដ្ឋាភិបាល។ ព្រះអង្គត្រូវបានគេស្គាល់ផងដែរសម្រាប់ការចាប់អារម្មណ៍របស់លោកនៅក្នុងអាកាសចរណ៍និងអ្នកបើកបរយន្តហោះ។ ចាប់តាំងពីឡើងសោយរាជ្យមក ស្តេចរាមាទី១០បានបំពេញមុខងារក្នុងពិធីផ្សេងៗ រួមទាំងជាអធិបតីក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់រដ្ឋ និងផ្តល់ការចូលទស្សនាដល់ឥស្សរជនបរទេស។ ព្រះអង្គក៏បានអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីគាំទ្រប្រជាជនថៃ រួមទាំងការលើកកម្ពស់សុខភាពសាធារណៈ ការអប់រំ និងការអភិរក្សបរិស្ថាន។
Remove ads
ជ្រើសតាំងសោយរាជ្យ

រដ្ឋសភាជាតិថៃ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានប្រកាសទទួលស្គាល់ សេចក្ដីអនុម័ត របស់ គណៈរដ្ឋមន្ត្រីថៃ ក្នុងការអញ្ជើញរជ្ជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រា តែមួយអង្គគត់ របស់អតីត ព្រះបាទ ភូមិពលអតុល្យតេជ ឲ្យឡើងគ្រងរាជ្យ បន្តអំពីព្រះរាជបិតា ជាព្រះមហាក្សត្រិយ៍ ថៃរជ្ជកាលទី១០ ឬរាមាទី១០។បន្ទាប់ពីប្រធានរដ្ឋសភា ប្រកាសទូលអញ្ជើញព្រះមហាក្សត្រិយ៍ថ្មី ឲ្យឡើងស្នងរាជ្យហើយ បណ្ដាសមាជិកសភាទាំងអស់ ក៏នាំគ្នាក្រោកឈរឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភា។
សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរជ្ជទាយាទ ទ្រង់បានព្រះរាជទានវរោកាស យាងជួបជាមួយ ប្រធានសភាថៃ នាវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដោយទ្រង់បានទទួលយក ជាផ្លូវការ នូវការយាងឡើងគ្រង រាជ្យសម្បត្តិ ទៅតាមការសម្រេច របស់អង្គសភាថៃ។ សម្រាប់ពិធីនៅល្ងាចនេះ ក៏មានវត្តមានផងដែរ ពីលោកឧត្តមសេនីយ៍ «ប្រេម តិណសូលានន្ទ៍» អ្នកសម្រេចរាជការជំនួសព្រះអង្គ និង លោក «ប្រៈយុទ្ធ៍ ច័ន្ទ្រ៍ឱជា» ជានាយករដ្ឋមន្ត្រី ព្រមទាំង លោក «វីរៈពល ត័ងសុវណ៌» ប្រធានតុលាការកំពូល ចូលរួមចាត់ចែង កិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ លោក «ពរពេជ្រ វិជិត ជលជ័យ» ប្រធានសភានីតិបញ្ញត្តិជាតិ បានទូលយាងអញ្ជើញព្រះអង្គ ដើម្បីប្រកាសពី ការឡើងគ្រងរាជ្យសម្បត្តិ តែម្តង។
បន្ទាប់ពីប្រធានរដ្ឋសភាជាតិថៃ អានប្រកាសក្រាបបង្គំ ទូលអញ្ជើញអង្គរជ្ជទាយាទ ឲ្យឡើងគ្រងរាជ្យជា ព្រះមហាក្សត្រិយ៍ បន្តរាជសន្តតិវង្សរួចមក អង្គរជ្ជទាយាទទ្រង់ក៏មាន ព្រះរាជតម្រាស់ ទទួលយល់ព្រម ឡើងគ្រងរាជ្យ ដោយមានព្រះរាជឱង្ការ នូវព្រះបន្ទូលសូរសីហនាទ ថា «ខ្ញុំសូមតបទទួល ដើម្បីស្នងព្រះរាជបណិធាន និង ដើម្បីប្រយោជន៍ របស់ប្រជាជនថៃទាំងពួង»។
បន្ទាប់មក សម្ដេចព្រះចៅយូហួថ្មី រជ្ជកាលទី១០ ឬ រាមាទី១០ ទ្រង់ក្រាបបង្គំ ព្រះបរមឆាយាលក្សណ៍ ព្រះបរមរាជជនកនាថ និង ព្រះបរមជននីនៃព្រះអង្គ ព្រមថ្វាយរាជសក្ការៈ ចប់ស្រេចជា ព្រះមហាក្សត្រិយ៍អង្គថ្មី របស់ព្រះនគរថៃ។
សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មី នៃនគរថៃនេះ ទ្រង់មានព្រះបរមាភិធេយ្យជា «សម្ដេចព្រះចៅយូហួ មហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»។
ទោះបីជាពិធីអញ្ជើញព្រះអង្គ ឡើងគ្រងរាជ្យជាផ្លូវការ នៅថ្ងៃនេះក្ដី តាមបូរាណរាជបវេណីថៃ ការរាប់រជ្ជកាលថ្មី គឺរជ្ជកាលទី១០នេះ ត្រូវរាប់ឡើងបន្តពី ថ្ងៃសុវណ្ណគត នៃអង្គព្រះមហាក្សត្រិយ៍មុន គឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មក ដោយមិនឲ្យមាន ថ្ងៃចន្លោះរជ្ជកាលនោះទេ៕
Remove ads
ព្រះអគ្គមហេសី - ព្រះមហេសី និង ព្រះស្នំ

ព្រះអង្គទ្រង់រៀបអភិសេកនិងមានព្រះមហេសី ៤ និង ព្រះស្នំ ១ ព្រះអង្គ និងព្រះរាជបុត្រា - បុត្រី ចំនួន ៨ ព្រះអង្គ (សុគតក្នុងផ្ទៃ ១ ព្រះអង្គ) រួមមាន៖
Remove ads
ព្រះរាជឥស្សរិយយស
ព្រះរាជសញ្ញលក្ខណ៍
អក្សរកាត់ព្រះបរមាភិធេយ្យប្រចាំព្រះអង្គ អក្សរកាត់ព្រះបរមាភិធេយ្យប្រចាំព្រះអង្គ (សម័យមកុដរាជកុមារ) ទង់ប្រចាំព្រះអង្គ ទង់ប្រចាំព្រះអង្គ (សម័យមកុដរាជកុមារ)
ឯកសារយោង
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads