សាធារណរដ្ឋវ៉ៃម៉ា

From Wikipedia, the free encyclopedia

សាធារណរដ្ឋវ៉ៃម៉ា
Remove ads

សាធារណរដ្ឋវ៉ៃម៉ា (ភាសាអាល្លឺម៉ង់Weimarer Republik) គឺជាឈ្មោះរបបមិនច្បាស់លាស់មួយ (មិនជាផ្លូវការ) របស់ប្រទេសអាល្លឺម៉ង់ពីឆ្នាំ១៩១៨ រហូតដល់ឆ្នាំ១៩៣៣។ ឈ្មោះនៃរបបសាធារណរដ្ឋមួយនេះគឺកើតចេញមកពីទីក្រុងវ៉ៃម៉ា ដែលជាកន្លែងដែលទទួលកិច្ចប្រជុំរដ្ឋធម្មនុញ្ញដំបូងគេ។ ឈ្មោះដែលយកជាផ្លូវការគឺ Deutsches Reich (អង់គ្លេស: German Reich) ដែលមានតាំងពីឆ្នាំ១៨៧១ មកម្លេះ។ ទោះជាឈ្មោះនេះអាចប្រែមកថា "អាណាចក្រអាល្លឺម៉ង់"មែន ប៉ុន្តែពាក្យថា Reich ដែលយើងប្រើតំណាងឱ្យរបបនេះគឺមិនមានអត្តន័យអ្វីជាប់ទាក់ទងរាជានិយមនោះទេ។ ជាភាសាខ្មែរ យើងតែងហៅរដ្ឋមួយនេះថា ប្រទេសអាល្លឺម៉ងជាធម្មតា។ ប្រទេសអាល្លឺម៉ង់បានក្លាយជាសាធារណរដ្ឋយ៉ាងជាក់ស្តែងនៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ១៩១៨ បន្ទាប់ពីអធិរាជវិលហែលម៍ទី២ បានដាក់រាជ្យបោះបង់រាជបល្ល័ង្កអាល្លឺម៉ង់និងព្រុសចោល។

ព័ត៌មានសង្ខេប អាណាចក្រអាល្លឺម៉ង់ Deutsches Reich, ធានី ...
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads