ស្រុកព្រៃឈរ
ស្រុកព្រៃឈរ ខេត្តកំពង់ចាម From Wikipedia, the free encyclopedia
Remove ads
Remove ads
ស្រុកព្រៃឈរ (អង់គ្លេស: Prey Chhor District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ចាម ស្រុកព្រៃឈរ ជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១០ នៃខេត្តកំពង់ចាម ដែលមានទីតាំងសាលាស្រុកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ខាងលិចទីរួមខេត្តកំពង់ចាម ចម្ងាយ ២៥គីឡូម៉ែត្រ និងមានព្រំប្រទល់៖ ខាងកើតជាប់ស្រុកកំពង់សៀម ខាងលិចជាប់ស្រុកជើងព្រៃ ខាងត្បូងជាប់ស្រុកកងមាស និងខាងជើងជាប់ស្រុក ចំការលើ និងស្រុកតាំងគោក ខេត្តកំពង់ធំ និងមានផ្ទៃដី ៤៦៧.១៦៦៤គីឡូម៉ែត្រការ៉េ ចែកចេញជា ១៥ឃុំ ស្មើនឹង ១៧៦ភូមិ មានប្រជាជនរស់នៅចំនួនសរុប ១៥៦,៥១២នាក់ ស្រី ៧៩,៧១៣នាក់ ស្មើនឹង ៤៨,៧៥៩គ្រួសារ និងមានដង់ស៊ីតេប្រជាជន ៣៣៣នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនប្រមាណ ៨៥% ជាកសិករ ពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រៅពីវិស័យកសិកម្មដែលជាការងារស្នូល និងចម្បង ក៏មានវិស័យផ្សេងៗទៀតដូចជា ឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ដែលបានរួមចំណែកបង្កើនការងារជូនប្រជាជនដើម្បីឱ្យមានជីវភាពកាន់តែរីកចម្រើន។ [១]÷
ប្លង់នៃស្រុកព្រៃឈរ
ព្រំប្រទល់នៃស្រុកព្រៃឈរ
Remove ads
ទូទាំងស្រុកព្រៃឈរ មានគ្រឹះស្ថានសិក្សាសាធារណៈចំណេះទូទៅរបស់រដ្ឋ ៧៧កន្លែង រួមមាន៖ សាលាបឋមសិក្សា ៥៩កន្លែង អនុវិទ្យាល័យ ១២កន្លែង វិទ្យាល័យ ៥កន្លែង និងមត្តេយ្យធនធាន ១កន្លែង និងមានអគារសិក្សាសរុបចំនួន ២០៦ខ្នង ស្មើនឹង ៩១៩បន្ទប់ ក្នុងនោះមានអគារជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ៥៧ខ្នង ស្មើនឹង ៣៤៥បន្ទប់។
បឋមសិក្សា
ស្រុកព្រៃឈរ មានសាលាបឋមសិក្សាចំនួន ៥៩កន្លែង - មានបុគ្គលិកសិក្សាសរុប៖ ចំនួន ៥៤៥នាក់ ស្រី ៣១៥នាក់។ - មានគ្រូកិច្ចសន្យាសរុប៖ ចំនួន ៤០នាក់ ស្រី ៣០នាក់។ - មានអគារសិក្សាសរុប៖ ចំនួន ១៣៩ខ្នង ស្មើនឹង ៦២២បន្ទប់ ក្នុងនោះមានអគារជាអំណោយ សម្តេចតេជោ ហ៊ុន សែន សរុប ៤០ខ្នង ស្មើនឹង ២៤៤បន្ទប់។ - មានថ្នាក់រៀនសរុប៖ ចំនួន ៥៣១ថ្នាក់។ - មានសិស្សសរុប៖ ចំនួន ១៩,៩៣១នាក់ ស្រី ៩,៦៤៥នាក់។(ឆ្នាំ២០២៣)
អនុវិទ្យាល័យ
អនុវិទ្យាល័យ ១២កន្លែង - បុគ្គលិកសិក្សាសរុប៖ ចំនួន ១៧៩នាក់ ស្រី ៨៦នាក់។ - មានអគារសិក្សាសរុប៖ ចំនួន ១៨ខ្នង ស្មើនឹង ៨៥បន្ទប់ (ក្នុងនោះអគារជាអំណោយ សម្ដេចតេជោ ហ៊ុន សែន មានចំនួន ២ខ្នង ស្មើនឹង ៩បន្ទប់)។ - មានថ្នាក់រៀនសរុប៖ ចំនួន ១៣៥ថ្នាក់។ - មានសិស្សសរុប៖ ចំនួន ៦,២៦៨នាក់ ស្រី ៣,៣៥៦នាក់។ គ.អនុវិទ្យាល័យ/វិទ្យាល័យឯកជន ១កន្លែង - មានគ្រូបង្រៀនសរុប៖ ចំនួន ៣៣នាក់ ស្រី ១៥នាក់។ - មានសិស្សសរុប៖ ចំនួន ៦១៦នាក់ ស្រី ៣១៥នាក់។ - មានថ្នាក់រៀន៖ ចំនួន ១៧ថ្នាក់។
Remove ads
មន្ត្រីស្រុក
មន្ត្រីឃុំ
មន្ត្រីប៉ុស្ដិ៍
ព្រះពុទ្ធសាសនា
- វត្តទួលច័ន្ទ
- វត្តជម្ពូសោភា
- វត្តក្រឡោង
- វត្តថ្មពូន
- វត្តសូរសែន្យ
- វត្តស្វាយទង
- វត្តត្រពាំងព្រះ
- វត្តសង្ឃាយមាស
- វត្តកុមាររាជ
- វត្តស្រង៉ែ
- ឯករាជ្យ
- វត្តខ្យោ
- វត្តពោធិព្រឹក
- វត្តគ្រោធារាម
- វត្តព្រះធាតុដៃ៤
- វត្តឥន្ទរង្សី
- វត្តតាចិន
- វត្តស្វាយព្រៃ
- វត្តស្រោង
- វត្តថ្មី
- វត្តរវៀង
- វត្តឈេីបាក់
- វត្តជោតនារាម
- វត្តឧត្តមមុនីរតនារាម
- វិបសាយ គ្រប់គ្រងភូមិបាល Archived 2009-02-10 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads