ហាន់ ដុកស៊ូ
From Wikipedia, the free encyclopedia
Remove ads
ហាន់ ដុកស៊ូ (ភាសាកូរ៉េ៖ 한덕수, កើតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៩) គឺជាអ្នកការទូត សេដ្ឋវិទូ និងអ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ដែលបានបម្រើការជាប្រធានាធិបតីស្ដីទីនៃប្រទេសកូរ៉េខាងត្បូងចាប់ពីខែមីនា ឆ្នាំ ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ និងម្តងទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។[ស ២][១]
ដោយមានដើមកំណើតពីទីក្រុងឆន់ជូ លោកហាន់គឺជាបុគ្គលទីប្រាំប៉ុណ្ណោះដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីបានពីរលើក[២] ដោយធ្លាប់បានបម្រើជានាយករដ្ឋមន្ត្រីដំបូងក្រោមប្រធានាធិបតីឌូ មួហ្យុនពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨។ លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅសហរដ្ឋអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ និងជាប្រធាននៃសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។[៣]
បន្ទាប់ពីយូន សកយ៉លត្រូវជាប់ក្នុងដំណើរទម្លាក់ចេញពីអំណាចនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោកហាន់ក៏ត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង។ ដប់បីថ្ងៃក្រោយមក ខ្លួនលោកផ្ទាល់ក៏ត្រូវបានរដ្ឋសភាកូរ៉េខាងត្បូងសម្រេចទម្លាក់ដូចគ្នាក្រោមមូលហេតុថាលោកបានបដិសេធការអនុវត្តសេចក្តីព្រាងច្បាប់ពិសេសចំនួនពីរដែលនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតលើប្រធានាធិបតីយូន សកយ៉ល និងភរិយាឈ្មោះគីម ខនហ៊ី បូករួមទាំងការមិនអាចតែងតាំងបេក្ខភាពតំណាំងរាស្ត្របីនាក់ជាសមាជិកនៃតុលាការធម្មនុញ្ញកូរ៉េ។ ទាំងនេះបាននាំឱ្យហាន់អស់តួនាទី និងអំណាចជាប្រធានាធិបតីស្ដីទី និងជានាយករដ្ឋមន្ត្រី ដោយមុខតំណែងទាំងពីរត្រូវបានផ្ទេរទៅឱ្យឆូអេ សាំងម៉ុក។ ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ លោកត្រូវបានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីវិញបន្ទាប់ពីមានសំឡេងបោះឆ្នោតគាំទ្រ ៧-១ ពីតុលាការធម្មនុញ្ញ។ ក្រោយពីយូន សកយ៉លត្រូវបានដកចេញពីតំណែងជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៥ លោកហាន់នឹងត្រូវបម្រើជាប្រធានាធិបតីស្តីទីរហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅពាក់កណ្ដាលឆ្នាំ២០២៥ ប៉ុន្តែនៅថ្ងៃទី១ ខែឧសភា លោកក៏បានលាលែងពីតំណែងដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឯករាជ្យ។ នៅថ្ងៃទី១០ ខែឧសភា ហាន់ត្រូវបានតែងតាំងជាបេក្ខភាពថ្មីរបស់គណបក្សអំណាចប្រជាជនបន្ទាប់ពីបេក្ខភាពរបស់លោកគីម មូនស៊ូត្រូវគេសម្រេចដកហូត។ ប៉ុន្តែមិនយូរប៉ុន្មាននៅថ្ងៃដដែរនោះ លោកហាន់ក៏បានដកបេក្ខភាពរបស់ខ្លួនចេញវិញបន្ទាប់លោកគីំមត្រូវបានគេតែងតាំងជាបេក្ខភាពប្រធានាធិបតីសារជាថ្មី។
Remove ads
កំណត់សម្គាល់
- អំណាច និងតួនាទីរបស់យូនត្រូវបានព្យួរ រួចត្រូវបានដកពីតំណែងជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ហាន់បានឡើងកាន់អំណាចបន្តពីយូនក្នុងនាមជាប្រធានាធិបតីស្ដីទីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែត្រូវសភាដកតំណែង ហើយព្យួរអំណាចរបស់លោកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដំណើរដកអំណាចរបស់លោកត្រូវបានត្រឡប់មកវិញ។
- លោកឆូអេ សាំងម៉ុកបានបម្រើការជានាយករដ្ឋមន្ត្រីនៅពេលដែលអំណាច និងតួនាទីរបស់ហាន់ត្រូវបានព្យួរចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads