អ៊ីតាលី
From Wikipedia, the free encyclopedia
Remove ads
ប្រទេសអ៊ីតាលី (ភាសាអ៊ីតាលី៖ Italia) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអ៊ីតាលី (ភាសាអ៊ីតាលី៖ Repubblica Italiana) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងត្បូង ភាគខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣០១,២៣០ គម២ និងមានព្រំដែនគោកជាមួយប្រទេសបារាំង ស្វីស អូទ្រីស ស្លូវេនី ក៏ដូចជារដ្ឋតូចៗជាច្រើនមាន វ៉ាទីកង់ និងសានម៉ារីណូ។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ អ៊ីតាលីគឺជារដ្ឋសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទីបីនៃសហភាពអឺរ៉ុប។ ទីក្រុងរ៉ូមគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។
Remove ads
អ៊ីតាលី គឺជាទីកន្លែងកំណើតនៃវប្បធម៌អឺរ៉ុបជាច្រើន ដូចជា អឺទ្រូសកាន (Etruscans) និង រ៉ូម៉ាំង (Romans) និង ក្រោយមកវាគឺជាទីកន្លែងកំណើតនៃសាកលវិទ្យាល័យ និងចលនានៃការកកើតសាឡើងវិញ ដែលចាប់ផ្ដើមចេញពីតំបន់ទុសកានី (Tuscany) ហើយសាយភាយទៅពាសពេញទ្វីបអឺរ៉ុប។ រដ្ឋធានីរ៉ូមរបស់អ៊ីតាលី គឺជាមជ្ឈមណ្ឌលនៃអរិយធម៌លោកខាងលិចអស់ជាច្រើនសតវត្សមកហើយ។ អ៊ីតាលី បានអនុវត្តនយោបាយអាណានិគមនិយមចាប់ពីពាក់កណ្ដាលសតវត្សទី១៩ រហូតដល់ពាក់កណ្ដាលសតវត្សទី២០។
សព្វថ្ងៃនេះ អ៊ីតាលីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យ និងជាប្រទេសអភិវឌ្ឍន៍ ជាមួយអត្រាគុណភាពជីវិតខ្ពស់ជាងគេទី៨ លើពិភពលោក។ អ៊ីតាលី បានចូលជាសមាជិក "សហភាពអឺរ៉ុប" និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លើសពីនេះ អ៊ីតាលីក៏ជាសមាជិកនៃ ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8) ដោយមានសេដ្ឋកិច្ចធំជាងគេទី៧ លើពិភពលោក, អង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD), អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្រុមប្រឹក្សាអឺរ៉ុប (Council of Europe), សហភាពអឺរ៉ុបខាងលិច (Western European Union), Central European Initiative, និង ជាសមាជិកនៃកិច្ចព្រមព្រៀងសិនហ្គេន (Shengen) ។ អ៊ីតាលី បានចំណាយទៅលើវិស័យការពារជាតិច្រើនជាងគេទី៧លើលោក និងជារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរតាមរយៈអង្គការណាតូ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ អ៊ីតាលីបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ។
Remove ads
មើលផងដែរ
- សមុទ្រមេឌីទែរ៉ាណេ
- ប្រវត្តិសាស្ត្រអ៊ីតាលី
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads