ប្រធានាធិបតីមីយ៉ាន់ម៉ា
From Wikipedia, the free encyclopedia
ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភាសាភូមា៖ နိုင်ငံတော် သမ္မတ) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតីគឺជាអ្នកដឹកនាំគណៈរដ្ឋមន្ត្រីមីយ៉ាន់ម៉ាដែលជា ស្ថាប័នប្រតិបត្តិមួយរបស់រដ្ឋាភិបាលភូមា។ ប្រធានាធិបតីបច្ចុប្បន្នគឺលោកម្យីន ស្វេដែលបានឡើងកាន់តំណែងនេះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយរដ្ឋប្រហារឆ្នាំ២០២១។[2][3][4][5]
ប្រធានាធិបតីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ | |
---|---|
ត្រារដ្ឋមីយ៉ាន់ម៉ា | |
បែបបទ | ឯកឧត្តម (ផ្លូវការ) |
សមាជិកនៃ | គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិ |
និវេសនដ្ឋាន | ប្រធានាធិបតី |
អាសនៈ | ណៃពិដោ |
អ្នកតែងតាំង | សភានៃសហភាព |
អ្នកចាត់តាំង | មហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតី |
រយៈពេល | ប្រាំឆ្នាំ ពីរអណត្តិ |
Constituting instrument | រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា |
អ្នកកាន់តំណែងមុន | អភិបាលភូមា |
និម្មិតកម្ម | ៤ មករា ១៩៤៨ |
អ្នកកាន់តំណែងដំបូង | សាវ ស្វេ តៃក៍ |
អនុប្រធាន | អនុប្រធានាធិបតីមីយ៉ាន់ម៉ា |
ប្រាក់ខែ | ៥ លាន K / ខែ[1] |
គេហទំព័រ | president-office.gov.mm |
ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសមាជិកសភា មិនមែនដោយប្រជាជនទូទៅនោះទេពោលគឺដោយមហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតីដែលត្រូវជាគណៈកម្មាធិការបីផ្សេងៗគ្នាដែលមានសមាជិកជាសមាជិកសភា។[6] គណៈកម្មាធិការនីមួយៗផ្សំឡើងដោយសមាជិកពីសភាជាន់ខ្ពស់និងសភាជាន់ទាបឬសមាជិកសភាដែលតែងតាំងដោយយោធា។[6]
ក្រោយការបោះឆ្នោតឆ្នាំ២០១៥ ខណៈដែលប្រធានាធិបតីមានឋានៈជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ឥស្សរជនរបស់រដ្ឋដ៏លេចធ្លោជាងគេគឺទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានិងជាមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺលោកស្រីអង់សានស៊ូជី។ ទាំងលោកស្រី អង់សានស៊ូជី និងប្រធានាធិបតីវីន ម្យីនត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១។ បច្ចុប្បន្ន ប្រមុខរដ្ឋាភិបាលជាក់ស្តែងគឺលោកមីន អ៊ុងឡាំង។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |