(គ.ស ១៦៧៣-១៦៧៥) From Wikipedia, the free encyclopedia
ព្រះកែវហ្វាទី២ ឬ អង្គជី (អង់គ្លេស: Preah Keo Fa II) or (Ang Chi) (ប្រ.ស|គ.ស ១៦៥២-១៦៧៥) រជ្ជកាលគ្រងរាជ (គ.ស ១៦៧៣-១៦៧៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២១៧ ត្រូវនិង គ.សករាជ ១៦៧៣ ត្រូវនិង មហាសករាជ ១៥៩៦ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះកែវហ្វា រាមាធិបតី ព្រះអង្គជាបុត្ររបស់ ព្រះបរមរាជាទី៦ ព្រះអង្គឡើងគ្រងរាជដោយការលើកបន្តុបដោយមាតារបស់ខ្លួន នាមអង្គឡី ដែលមាននាមពេញយស្តហៅថា សម្ដេចព្រះភគវតីព្រះចមក្សត្រី ដែលមានឋានៈជាមាតារបស់អង្គព្រះមហាក្សត្រ គ្រប់គ្រងលើព្រះមហេសី និង ស្រីស្នំទាំង ១២ដំណាក់ ។[1]
ព្រះកែវហ្វាទី២ | ||||
រជ្ជកាល | ១៦៧៣-១៦៧៦ | |||
គ្រងរាជ | ១៦៧៣ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះកែវហ្វា រាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | បទុមរាជាទី២ | |||
រាជបន្ត | ជ័យជេស្ឋាទី៣ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៥២ | |||
បុត្រ | ពញ្ញាយ៉ង | |||
ចូលទីវង្គត់ | ១៦៧៥ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
Battle of Phnom Penh
ក្រោយពេល ព្រះកែវហ្វា ប្រសូត្របុត្រាមួយអង្គ នាម ពញ្ញាយ៉ង ក្នុងឆ្នាំ ១៦៧៣ នៃគ.សករាជ ព្រះអង្គតន់ ដែលជាព្រះនុជ (ប្អូន) របស់ ព្រះបរមរាជាទី៦ និង ក្មួយរបស់ទ្រង់ ព្រះអង្គនន់ទី២ បានលើកទ័ព ចំនួន ១០,០០០ (១មុឺននាក់) ដែលជាទ័ពកម្ចីពីស្ដេចអណ្ណាម នាម "ថាយតុង" បានបើកការវាយប្រហារបន្ទាយទ័ព ព្រះកែវហ្វាទី២ នៅសមរភូមិភ្នំពេញ ដែលមានទ័ពចំនួន ១៥,០០០ (ជាង១មុឺននាក់) ចាំការពារ និង បានវាយកងទ័ព របស់ព្រះអង្គតន់ដកថយ ទៅត្រើយខាងកើតល្វាឯម ។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ព ព្រះអង្គតន់ ដែលមានជំនួយទ័ពអណ្ណាម បានវាយដណ្ដើមបានទីតាំងភ្នំពេញ ព្រះអង្គតន់ ក៏លើកទ័ព ចំនួន ១៣,០០០ (ជាង១មុឺននាក់) បន្ថែមទៀតចូលច្បាំងដណ្ដើមយកក្រុងឧដុង្គ ក៏ត្រូវទ័ពបង្កប់ របស់ព្រះកែវហ្វា ចំនួន ២០,០០០ (២មុឺននាក់) វាយឡោមព័ទទ័ពរបស់ព្រះអង្គតន់នៅជិតក្រុងឧដុង្គ និងបានធ្វើឃាត ព្រះអង្គតន់ ក្នុងពេលនោះ ដោយកម្ពុជាពេលនោះត្រូវដាច់ជាពីរ ភាគខាងលិចប្រទេស បានទៅព្រះកែវហ្វាទី២ ចំណែកឯភាគខាងកើត បានទៅព្រះអង្គនន់ទី២ ជាបុត្ររបស់ ព្រះអង្គអុឹម ។[2]
Royal takeover
គ.សករាជ ១៦៧៥ ព្រអង្គនន់ទី២ បានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយចូលក្រុងឧដុង្គ ដែលមានទ័ពចំនួន ២០,០០០ (២មុឺននាក់) របស់ព្រះកែវហ្វា ចាំការពារ ។ ជាចុងក្រោយ កងទ័ពព្រះអង្គនន់ បានវាយបែកក្រុងឧដុង្គ រាជដំណាក់ជាច្រើនត្រូវបានដុតបំផ្លាញ រីឯព្រះកែវហ្វា រត់ភៀសខ្លួនទៅស្រុកសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) ត្រូវទ័ពអណ្ណាមចំនួន ៣,០០០ (៣ពាន់នាក់) ពួនស្ទាក់វាយឆ្មក់ ធ្វើឃាតក្នុងពេលនោះទៅ ទោះជាព្រះកែវហ្វាទី២ ត្រូវបានធ្វើឃាតក្ដី ក៏ព្រះអង្គនន់ទី២ មិនទាន់ទទួលបានជោគជ័យនោះដែរ ព្រោះតែ ព្រះនុជរបស់ព្រះកែវហ្វាទី២ នាម អង្គស៊ូ បានលើកទ័ពចំនួន ៤០,០០០ (៤មុឺននាក់) វាយបណ្ដេញកងទ័ព របស់ព្រះអង្គនន់ឱ្យបរាជ័យនៅក្រុងឧដុង្គ ព្រះអង្គស៊ូ ដែលជាព្រះអនុជ របស់ព្រះកែវហ្វាអង្គជី បានឡើងសោយរាជបន្តនៅរាជធានីឧដុង្គ ដែលមាននាមក្នុងរាជថា ជ័យជេស្ឋាទី៣ ហើយនេះជាការចាប់ផ្ដើមនូវវិបិត្តដណ្ដើមរាជដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាមានឱនភាព និង ការបាត់បង់ទឹកដីបន្តិចម្ដងៗ រហូតមកដល់បច្ចុប្បន្ន ។[3] [4]
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
ព្រះកែវហ្វាទី២ (គ.ស ១៦៥២-១៦៧៥) | ||
មុនដោយ បទុមរាជាទី២ |
រាជាណាចក្រកម្ពុជា ១៦៧៣-១៦៧៥ |
តដោយ ជ័យជេស្ឋាទី៣ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.