សង្គ្រាមវៀតណាម
ជម្លោះសង្គ្រាមនៅវៀតណាមពីឆ្នាំ១៩៥៥–៧០ / From Wikipedia, the free encyclopedia
សង្គ្រាមវៀតណាម (Vietnamese: Chiến tranh Việt Nam)គឺជាការប៉ះទង្គិចយោធាសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងនៅវៀតណាម លាវ និង កម្ពុជា ចាប់ពី ១ វិច្ឆិកា ១៩៥៥[A 1] រហូតដល់ការធ្លាក់សៃហ្គននៅថ្ងៃ៣០ មេសា ១៩៧៥។ សង្គ្រាមនេះបានបន្តពីសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងត្រូវបានប្រយុទ្ធគ្នារវាង វៀតណាមខាងជើង គាំទ្រដោយសម្ព័ន្ធមិត្តកុម្មុយនិស្តរបស់ខ្លួន និងរដ្ឋាភិបាលវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋ និង បណ្ដាប្រទេសប្រឆាំងកុម្មុយនិស្ត។[28] វៀតកុង (ក៏បានស្គាល់ថាជារណសិរ្សសង្គ្រោះជាតិ រឺ រ.ស.ជ.) រណសិរ្សរួមកុម្មុយនិស្តវៀតណាមខាងត្បូងប្រដាប់អាវុធស្រាលដឹកនាំដោយពួកខាងជើង ភាគច្រើនបានប្រយុទ្ធនឹងសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងតំបន់នេះ។ កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) បានភ្ជាប់ខ្លួនទៅក្នុងសង្គ្រាមតាមអនុសញ្ញា នៅពេលទាំងប៉ុន្មាននោះធ្វើឲ្យមានអង្គភាពជាច្រើនចូលទៅក្នុងសមរភូមិ។ កងកម្លាំងស.រ. និង វៀតណាមខាងត្បូងបានពឹងផ្អែកលើឧត្តមភាពអាកាស និង កម្លាំងបាញ់ប្រហារលើសលប់ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងកម្ទេច ដែលពាក់ព័ន្ធនឹងកងកម្លាំងលើដី កងកាំភ្លើងធំ និងការវាយប្រហារអាកាស។
សង្គ្រាមវៀតណាម (Chiến tranh Việt Nam) | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមឥណ្ឌូចិន និង សង្គ្រាមត្រជាក់ | |||||||||
ឧទ្ធម្ភាគចក្របិល្លUH-១Dបានបើកដោយវរសេនីយត្រីប៊្រូស ផ. ខ្រេនដលឡើងឆ្ពោះទៅលើមេឃបន្ទាប់ពីការបញ្ចេញបន្ទុកពួកទាហានថ្មើរជើងស.អា.ក្នុងបេសកកម្មស្វែងរក និង កម្ទេច | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
កងកម្លាំងប្រឆាំង-កុម្មុយនិស្ត :
វៀតណាមខាងត្បូង |
កងកម្លាំងកុំម្មុយនិស្ត:
វៀតណាមខាងជើង បានគាំទ្រដោយ: | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
ង-ឌិនយៀម ង្វៀន-វ៉ាំងធៀវ ង្វៀន-កាវកី កាវ-វ៉ាន់វៀន ង-ខ្វាងទ្រឿង ចន ផ្វ. ខេនណឹឌី លីនដឹន ប. ចនសុន រីឆាដ-និច្សុន វ៉ឹល្លៀម-វ៉ិសស្មលែន្ដ៍ ខ្រាយអឹន-អេប៊្រែមស៍ រ៉ូបឺត-មាំខណឺមែរ៉ា ផាខ-ចង់ហ៊ី ឈែ-ម៉្ញង់ស៊ីន រ៉ូបឺត-ម៉ឹនហ៊្សីស ហ៊ែររល្ដ៍-ហ៊ល្ថ៍ ឃិត្ថ៍-ហ៊លីយ៉ូខខឹ ...និងអ្នកដទៃផ្សេងទៀត |
ហូ-ជីមិញ ឡេ-ដ្វឹន វ៉-ង្វៀនវ៉ាប វ៉ាន់-តៀនឌុង ឡេ-ត្រុងតឹន ប៉ាម-វ៉ាំងដុង ហ្វាង-វ៉ាន់ថៃ ត្រឹន-វ៉ាន់ត្រា ង្វៀន-វ៉ាន់លីញ ង្វៀន-ហ៊ឺវថក់ ...និងអ្នកដទៃផ្សេងទៀត | ||||||||
កម្លាំង | |||||||||
~១៨៣០០០០ (១៩៦៨) វៀតណាមខាងត្បូង: ៨៥០០០០ |
៤៦១០០០+ វៀតណាមខាងជើង: ២៨៧៤៦៥ (មករា ១៩៦៨)[9] | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
វៀតណាមខាងត្បូង អសេនិកជន១៩៥០០០–៤៣០០០០ស្លាប់[10][11] យោធិន១៧១៣៣១[12]–២២០៣៥៧ស្លាប់[10] ១១៧០០០០ត្រូវរបួស[ត្រូវការអំណះអំណាង] សហរដ្ឋ ស្លាប់សរុប: ៤៣០៥៣៨–៧១៤៥៦៤ |
វៀតណាមខាងជើង & វៀតកុង អសេនិកជន៥០០០០[16]-៦៥០០០[10] រងរបួស យោធិន៤០០០០០ [10]–១១០០០០០ស្លាប់ រឺ បាត់ខ្លួន[17] ៦០០០០០+ របួស[18] ចិន ស្លាប់សរុប: ៤៥១៤៦២–១១៦៦៤៦២ | ||||||||
អសេនិកជនវៀតណាមស្លាប់: ២៤៥០០០–២០០០០០០[20] * បង្ហាញការប្រហាក់ប្រហែលគ្នា សូមមើល សហេតុភាពខាងក្រោម |
រដ្ឋាភិបាលស.រ.បានយល់ថាការពាក់ព័ន្ធនៅក្នុងសង្គ្រាមជាផ្លូវមួយដើម្បីទប់ស្កាត់ការដណ្ដើមបានវៀតណាមខាងត្បូងដោយកុម្មុយនិស្តជាផ្នែកនៃយុទ្ធសាស្ត្រធំនៃភាពមានក្នុងរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាមខាងជើង និង វៀតកុងបានកំពុងប្រយុទ្ធគ្នាដើម្បីបង្រួបបង្រួមវៀតណាមឡើងវិញក្រោមការដឹកនាំរបស់កុម្មុយនិស្ត។ ពួកគេបានបង្ហាញថាការប៉ះទង្គិចគ្នាជាសង្គ្រាមអាណានិគម ដើមឡើយបានប្រយុទ្ធនឹងបារាំង ដែលនៅពីក្រោយខ្នងដោយស.រ. និងក្រោយមកប្រឆាំងនឹងវៀតណាមខាងត្បូង ដែលខ្លួនបានចាត់ទុកថាជារដ្ឋអាយ៉ងស.រ.។[29] ពួកទីប្រឹក្សាយោធាអាមេរិកបានមកដល់នៅអ្វីដែលនៅពេលនោះគឺជាសហភាពឥណ្ឌូចិនចាប់ផ្ដើមនៅការពាក់ព័ន្ធស.រ. ១៩៥០បានរឹតតែធំឡើងនៅដើមទសវត្ស១៩៦០ ដែលមានកម្រិតកងទ័ពកើនឡើងបីដងនៅឆ្នាំ១៩៦១ និងកើនឡើងបីដងទៀតនៅឆ្នាំ១៩៦២។[30] ពួកអង្គភាពតស៊ូស.រ.ត្រូវបានដាក់ពង្រាយចាប់ដើមដំបូងនៅឆ្នាំ១៩៦៥។ ប្រតិបត្តិការជាច្រើនបានឆ្លងកាត់ព្រំដែនអន្តរជាតិ ជាមួយលាវ និង កម្ពុជាបានទម្លាក់គ្រាប់បែកដ៏ច្រើន។ ការពាក់ព័ន្ធក្នុងសង្គ្រាមរបស់អាមេរិកបានដល់កំពូលនៅឆ្នាំ១៩៦៨ នៅក្នុងពេលនៃការវាយលុកតេត។ បន្ទាប់ពីនេះ កងកម្លាំងលើដីស.រ.ត្រូវបានដកចេញបន្តិចម្ដងៗជាផ្នែកនៃគោលនយោបាយដែលគេស្គាល់ថាជាវៀតណាមនីយកម្ម។ ទោះបីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស បានចុះហត្ថលេខាដោយគ្រប់ភាគីទាំងអស់នៅ ខែមករា ឆ្នាំ១៩៧៣ ក៏ដោយ ក៏ការប្រយុទ្ធបានបន្ត។
ការពាក់ព័ន្ធខាងយោធាស.រ.បានបញ្ចប់នៅថ្ងៃ១៥ សីហា ១៩៧៣ ជាលទ្ធផលមួយនៃវិសោធនកម្មខេស-ឆឺចបានអនុម័តដោយសមាជស.រ.។[31] ការកាន់កាប់សៃហ្គនដោយកងទ័ពប្រជាជនវៀតណាមនៅខែមេសា ១៩៧៥ បានកត់សម្គាល់នូវទីបញ្ចប់នៃសង្គ្រាម ហើយវៀតណាមខាងជើង និងត្បូងត្រូវបានបង្រួបបង្រួមគ្នាឡើងវិញនូវឆ្នាំបន្ទាប់។ សង្គ្រាមនេះបានតម្រូវអោយចំណាយមនុស្សដ៏ច្រើនជាចំណែកនៃអត្រាមរណភាព (សូមមើលសហេតុភាពសង្គ្រាមវៀតណាម)។ ការប៉ាន់ប្រមាណនៃពួកទាហាន និងអសេនិកជនវៀតណាមបានស្លាប់ប្រែប្រួសខុសគ្នាចាប់ពី៨០០០០០[32]ដល់៣,១លាននាក់។[17][20] មួយចំនួន ខ្មែរ២០០០០០–៣០០០០០នាក់ [21][22][23] លាវ២០០០០–២០០០០០នាក់ [33][34][35][36][37][38] និងពួកសមាជិកបម្រើការស.រ. ៥៨២២០នាក់ ក៏បានស្លាប់ក្នុងការប៉ះទង្គិចនេះដែរ។[A 2]