កាតា
From Wikipedia, the free encyclopedia
Remove ads
ប្រទេសកាតា (ភាសាអារ៉ាប់៖ قطر)[១០] ដោយមានឈ្មោះជាផ្លូវការថា រដ្ឋកាតា គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះបានគ្របដណ្តប់លើឧបទ្វីបកាតាទាំងមូលដែលមានទីតាំងនៅលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃឧបទ្វីបអារ៉ាប់ ហើយវាមានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុំព័ទ្ធដោយឈូងសមុទ្រពែក្ស។ ប្រទេសកាតាត្រូវបានបំបែកពីប្រទេសបារ៉ែនដោយឈូងសមុទ្របារ៉ែន ដែលជាច្រកចូលនៃឈូងសមុទ្រពែក្ស។ រាជធានីរបស់កាតាគឺ ទីក្រុងដូហា ដែលត្រូវជាទីលំនៅរបស់ប្រជាជនជាង ៨០% នៃប្រទេសនេះ។
Remove ads
នៅដើមឆ្នាំ២០១៧ ប្រទេសកាតាមានប្រជាជនសរុបចំនួន ២.៦ លាននាក់ដោយក្នុងនោះមាន ជនជាតិអារ៉ាប់-កាតាប្រហែល ៣១៣,០០០ នាក់ និងជនបរទេសប្រមាណ ២.៣ លាននាក់។[១១] ឥស្លាមសាសនាគឺជាសាសនាផ្លូវការរបស់រដ្ឋ។[១២] បើនិយាយពីចំណូលប្រជាជនម្នាក់ៗវិញ ប្រទេសនេះមាន ផសស (យអទ) ខ្ពស់បំផុតទីបួននៅលើពិភពលោក។[១៣] កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់ និងមានលិបិក្រមអភិវឌ្ឍន៍មនុស្ស (HDI) ខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់។[១៤] វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។[១៥]
កាតាបានស្ថិតនៅក្រោមរាជវង្សតានីចាប់តាំងពីអង្គក្សត្រមហាម៉េដ ប៊ីន តានីបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអង់គ្លេសនៅក្នុងឆ្នាំ១៨៦៨ ដែលបានទទួលស្គាល់កាតាជាដែនដីដាច់ដោយឡែកពីអង្គភាពដទៃនៅក្នុងតំបន់។ បន្ទាប់ពីរួចផុតពីនឹមត្រួតត្រារបស់អូតូម៉ង់ កាតាបានក្លាយជាអាណាព្យាបាលក្រោមអង់គ្លេសនៅដើមសតវត្សទី២០ រហូតដល់ទទួលបានឯករាជ្យនៅឆ្នាំ១៩៧១។ អេមារបច្ចុប្បន្នគឺ ព្រះអង្គតាមីម ប៊ីន ហាម៉ាដ អាល់ តានីដែលទ្រង់មានអំណាចក្ដោបលើស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិស្ទើរតែទាំងអស់នៅក្រោមរដ្ឋធម្មនុញ្ញនៃរដ្ឋកាតា ក៏ដូចជាអំណាចលើស្ថាប័នតុលាការផងដែរ។[១៦] ព្រះអង្គមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ សភាប្រឹក្សាមានអំណាចអាចរារាំងច្បាប់ និងសមត្ថភាពមានកំណត់ក្នុងការដកហូតរដ្ឋមន្ត្រីណាមួយចេញពីតំណែង។
នៅក្នុងសតវត្សទី២១ កាតាបានលេចមុខចេញជាមហាអំណាចដ៏សំខាន់មួយនៅពិភពអារ៉ាប់តាមរយៈធនធាន-ទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ខ្លួន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសកលដ៏ល្បីល្បាញមួយហៅថា Al Jazeera។ កាតាត្រូវបានគេរាយការណ៍ថាជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុក្នុងកិច្ខខិតខំប្រឹងប្រែងគាំទ្រក្រុមឧទ្ទាមមួយចំនួនក្នុងអំឡុងបដិវត្តន៍វស្សានរដូវអារ៉ាប់។[១៧][១៨][១៩] កាតាត្រូវគេបានកំណត់ថាជាប្រទេសមហាអំណាចកណ្តាល។[២០][២១] ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសកាតា ដែលធ្វើឱ្យវាក្លាយខ្លួនជាប្រទេសឥស្លាម និងអារ៉ាប់ដំបូងគេបង្អស់ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍បាល់ទាត់មួយនេះ។[២២] មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០៣០ ក៏នឹងប្រព្រឹត្តដំណើរការឡើងនៅក្នុងប្រទេសកាតាផងដែរ។[២៣]
Remove ads
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
នយោបាយ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
បំណែងចែករដ្ឋបាល
ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសកាតាត្រូវបានបែងចែកទៅជាក្រុងចំនួន ៨ (អារ៉ាប់: بلدية, បាឡាឌីយ៉ា).[២៤]

សម្រាប់គោលបំណងស្ថិតិ ទីក្រុងត្រូវបានបែងចែកបន្ថែមទៀតជា ៩៧ តំបន់ (as of 2015[update]),[២៥] ដែលនៅក្នុងវេនត្រូវបានបែងចែក[២៦]
អតីតទីក្រុង
ភូមិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
សេដ្ឋកិច្ច
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រជាសាស្រ្ត
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
វប្បធម៌
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads