អាស៊ីខាងលិច

អនុតំបន់មួយនៅទ្វីបអាស៊ី From Wikipedia, the free encyclopedia

អាស៊ីខាងលិច
Remove ads

អាស៊ីខាងលិច ឬអាចហៅបានថា អាស៊ីបស្ចិម គឺជាតំបន់ភាគខាងលិចបំផុតនៃទ្វីបអាស៊ី។ យោងតាមនិយមន័យពីស្ថាប័នសិក្សានានា អង្គការសហប្រជាជាតិ និងស្ថាប័នដទៃទៀត គេបានកំណត់អនុតំបន់អាស៊ីខាងលិចដោយក្ដោបអនុតំបន់ដូចជា អាណាតូលីយ៉ា ឧបទ្វីបអារ៉ាប់ អ៊ីរ៉ង់ មេសូប៉ូតាមី វាលខ្ពស់អាមេនី ឡេវ៉ាន កោះស៊ីប ឧបទ្វីបស៊ីណៃ និងកូកាសខាងត្បូង។ តំបន់មួយនេះត្រូវបានកាត់ផ្ដាច់ពីទ្វីបអាហ្វ្រិកតាមដីសន្ទះស៊ុយអេ និងពីទ្វីបអឺរ៉ុបតាមរយៈផ្លូវទឹកនៃច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ អាស៊ីខាងលិចមានព្រំប្រទល់ជាប់នឹងតំបន់អាស៊ីកណ្ដាលនៅភាគឦសាន្ត និងអាស៊ីខាងត្បូងនៅភាគខាងកើត។ តំបន់នេះផងដែរត្រូវបានព័ទ្ធជុំវិញដោយផ្ទៃសមុទ្រចំនួន ១២​ ដូចជា៖ សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រម៉ាម៉ារ៉ា ឈូងសមុទ្រស៊ុយអេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាកាបា ឈូងសមុទ្រអាឌែន សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ អាស៊ីខាងលិចគឺគ្របដណ្ដប់ទៅលើតំបន់ផ្ទៃដីស្រដៀងគ្នានឹងតំបន់មជ្ឈិមបូព៌ាដែរ គ្រាន់តែមជ្ឈិមបូព៌ាគឺជាពាក្យបង្កប់ន័យនយោបាយដែលតែងតែសម្គាល់ដោយភូមិវិទូលោកខាងលិចអាស្រ័យទៅលើបរិបទនយោបាយ និងប្រវត្តិសាស្ត្រ ខណៈដែលអាស៊ីខាងលិចវិញគឺជាពាក្យភូមិសាស្ត្រដែលមានភាពត្រឹមត្រូវនិងភាពស៊ីសង្វាក់គ្នាជាង។

ព័ត៌មានសង្ខេប ផ្ទៃក្រឡា, ចំនួនប្រជាជន ...
Remove ads

តំបន់អាស៊ីខាងលិចគ្របដណ្ដប់លើផ្ទៃដីសរុប ៥,៩៩៤,៩៣៥ គម និងមានប្រជាជនរស់នៅចំនួន ៣១៣ លាននាក់។[][] ក្នុងចំណោមប្រទេសដែលជាសមាជិកអង្គការសហប្រជាជនទាំង ២០ នៅក្នុងតំបន់ (ឬមានមួយផ្នែកនៃទឹកដីរបស់ពួកគេក្នុងតំបន់) មាន ១៣ ប្រទេសដែលត្រូវជាផ្នែកនៃពិភពអារ៉ាប់។ បណ្ដាប្រទេសដែលមានចំនួនប្រជាជនរស់ច្រើនជាងគេនៅក្នុងតំបន់នេះរួមមាន៖ អ៊ីរ៉ង់ តួកគី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងយេម៉ែន។ល។

នៅក្នុងគ្រោងការណ៍ភូមិសាស្ត្រពិភពលោកសម្រាប់កំណត់ត្រាចែកចាយរុក្ខជាតិ (WGSRPD) គេមិនបានរាប់បញ្ចូលឧបទ្វីបអារ៉ាប់ជាផ្នែកមួយនៃតំបន់អាស៊ីខាងលិចឡើយ តែក្រុមនេះបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថាន[] ចំពោះអង្គការស្បៀងអាហារ និងកសិកម្ម (FAO) វិញបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថានចូលដូចគ្នា តែបានចាត់ទុកប្រទេសអេហ្ស៊ីបនៅខាងក្រៅតំបន់អាស៊ីខាងលិច។[] រីឯកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិវិញបានដកប្រទេសស៊ីប អ៊ីស្រាអែល តួកគី និងអ៊ីរ៉ង់ចេញពីតំបន់មួយនេះ។[]

Remove ads

និយមន័យ

ពាក្យថា អាស៊ី​ខាង​លិចអាស៊ីបស្ចិម ​ត្រូវ​បាន​គេ​និយមប្រើ​ជាការណ៍ និង​មិន​មាន​និយមន័យកំណត់ "ត្រឹមត្រូវ" ឬ​ទទួល​យក​ជា​ទូទៅណាមួយឡើយ។ និយមន័យធម្មតារបស់វាគឺច្រើនជាន់គ្នាមិនថាដោយប្រយោល ឬដោយផ្ទាល់ជាមួយនិយមន័យនៃពាក្យសម្គាល់តំបន់ដូចជា មជ្ឈិមបូព៌ា មេឌីទែរ៉ាណេខាងកើត និងដើមបូព៌ា (ដែលពីបុរាណមកគឺសុទ្ធតែមាននិយមន័យស្រដៀងៗនឹងគ្នា លើកលែងតែពេលបច្ចុប្បន្នដោយគេចង់បំបែកវាឱ្យច្បាស់ដាច់ដោយឡែកពីគ្នា)។[] Style Manual របស់ National Geographic ក៏ដូចជាសៀវភៅសេដ្ឋកិច្ចពិភពលោក៖ ស្ថិតិប្រវត្តិសាស្ត្រ (២០១៣) បោះពុម្ភផ្សព្វផ្សាយដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានរាប់បញ្ចូលប្រទេសដូចជា កាតា គុយវ៉ែត តួកគី ប៉ាឡេស្ទីន(សម្គាល់ដោយវ៉េសប៊ែង និងក្រោយមកហ្កាហ្សា) បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួមទៅក្នុងតំបន់អាស៊ីខាងលិច។[][] ផ្ទុយមកវិញ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នៅក្នុងសៀវភៅប្រចាំឆ្នាំនៃឆ្នាំ២០១៥ របស់ខ្លួនបានរាប់បញ្ចូលប្រទេសអាមេនី និងអាស៊ែបៃសង់ និងដកអ៊ីស្រាអែល និងតួកគីចេញ (ជាផ្នែកនៃទ្វីបអឺរ៉ុប)។[]

ខុសពី UNIDO ក្រុមស្ថិតិអង្គការសហប្រជាជាតិ (UNSD) បានកាត់ប្រទេសអ៊ីរ៉ង់ចេញពីតំបន់ ហើយបានរាប់បញ្ចូលប្រទេសចចជី តួកគី និងស៊ីបចូលវិញ។[១០] ចំពោះក្រុមអឺរ៉ុបខាងលិចដែលត្រួវជាក្រុមមួយនៃក្រុមភូមិសាស្ត្រនយោបាយអង្គការសហប្រជាជាតិ បានរាប់បញ្ចូលប្រទេសអាមេនី និងចចជីជាផ្នែកនៃតំបន់អឺរ៉ុបខាងកើត ខណៈស៊ីប និងតំបន់ធ្រែសខាងកើតនៃប្រទេសតួកគីគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។ ប្រទេសទាំងបីនេះផងដែរត្រូវបានចុះបញ្ជីក្នុងចំណាត់ថ្នាក់អឺរ៉ុបនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

សមាជិកជាតិនៃស្ថាប័នគ្រប់គ្រងកីឡាអាស៊ីខាងលិចត្រូវបានកំណត់ចំពោះប្រទេសដូចជា កាតា គុយវ៉ែត ប៉ាឡេស្ទីន បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។[១១][១២][១៣] ព្រឹត្តិការណ៍ពហុកីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺកីឡាអាស៊ីខាងលិចត្រូវបានចូលរួមប្រកួតប្រជែងដោយអត្តពលិកតំណាងមកពីប្រទេសទាំង ១៣ នេះដូចគ្នា។ ក្នុងចំណោមអង្គការស្ថាប័នកីឡាក្នុងតំបន់ទាំងនោះរួមមាន សមាគមបាល់បោះអាស៊ីខាងលិច សហព័ន្ធកីឡាបុកប៊ីយ៉ា និងស្នូកឃ័រអាស៊ីខាងលិច សហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ីខាងលិច

Remove ads

ប្រវត្តិសាស្ត្រ

ពាក្យ "អាស៊ីខាងលិច" ត្រូវបានប្រើប្រាស់ជាពាក្យសម្គាល់ទីតាំងភូមិសាស្ត្រចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៩ មុនពេលពាក្យ "ដើមបូព៌ា" បានក្លាយជាពាក្យសម្គាល់ពីភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីខាងលិច។[១៤] នៅក្នុងបរិបទនៃប្រវត្តិសាស្រ្តសម័យបុរាណ "អាស៊ីខាងលិច" ច្រើនមានន័យថាផ្នែកនៃទ្វីបអាស៊ីដែលប្រវត្តិវិទូបុរាណដូចជាក្រិក និងរ៉ូមស្គាល់ ខណៈ "អាស៊ីក្នុង" ដូចជា ស៊ីតធី ត្រង់សូស៊ាន និងឥណ្ឌាច្រើននៅខាងក្រៅនិយមន័យអាស៊ីខាងលិចព្រោះគេមិនទាន់ ឬមិនសូវស្គាល់តំបន់ទាំងនេះ។[១៥][១៦][១៧] នៅសតវត្សរ៍ទី២០ ពាក្យ "អាស៊ីខាងលិច" ត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងវិស័យបុរាណវិទ្យា និងប្រវត្តិសាស្រ្តបុរាណ សម្រាប់សម្គាល់តំបន់ភូមិសាស្ត្រ "អឌ្ឍចន្ទពហុពលដោយមិនរាប់បញ្ចូលអេហ្ស៊ីបបុរាណ" ក្នុងគោលបំណងប្រៀបធៀបអរិយធម៌ដើមនៃប្រទេសអេហ្ស៊ីប និងអរិយធម៌ផ្សេងៗក្នុងតំបន់នោះ។[១៨]

ការប្រើប្រាស់ពាក្យនេះនៅក្នុងបរិបទភូមិសាស្ត្រនយោបាយសហសម័យ ឬសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានលេចឡើងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ។[១៩]

Remove ads

ភូមិសាស្ត្រ

តំបន់នេះមានសមុទ្រធំៗព័ទ្ធជុំវិញចំនួនប្រាំបីរួមមាន៖ សមុទ្រក្រហម សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាឌែន និងសមុទ្រអារ៉ាប់

នៅភាគពាយព្យ និងខាងជើង តំបន់នេះត្រូវបានបំបែកចេញពីទ្វីបអឺរ៉ុបដោយច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ ចំពោះភាគនិរតីវិញ វាត្រូវបានផ្ដាច់ចេញពីទ្វីបអាហ្រ្វិកដោយដីសន្ទះស៊ុយអេ ខណៈនៅភាគឦសាន និងខាងកើត វាមានព្រំប្រទល់ជាប់តំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ តំបន់នេះផងដែរគឺស្ថិតនៅភាគខាងកើតនៃតំបន់អឺរ៉ុបខាងត្បូង និងភាគខាងត្បូងនៃតំបន់អឺរ៉ុបខាងកើត

វាលលំហដាឆតឺកាវារ និងដាឆតឺលូតនៅភាគខាងកើតប្រទេសអ៊ីរ៉ង់អាចចាត់ទុកបានថាជាព្រំដែនធម្មជាតិបំបែកអាស៊ីខាងលិចពីតំបន់អាស៊ីខាងត្បូង។

ភូគព្ភសាស្ត្រ

ផ្លាកតិចតូនិច

ប្រទេស

ព័ត៌មានបន្ថែម អាស៊ីខាងលិច, លេខរៀង ...
Remove ads

មើលផងដែរ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads