ស្រុកកំពង់ត្រាច

ស្រុកកំពង់ត្រាច ខេត្តកំពត From Wikipedia, the free encyclopedia

ស្រុកកំពង់ត្រាចmap
Remove ads

ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។

ព័ត៌មានសង្ខេប ស្រុកកំពង់ត្រាច, ប្រទេស ...
Remove ads
Remove ads

បំណែងចែករដ្ឋបាល

Thumb
ស្រុកកំពង់ត្រាច
ប្លង់នៃស្រុកស្រុកកំពង់ត្រាច

ស្រុកកំពង់ត្រាច (អង់គ្លេស: Kampong Trach District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៤ឃុំ និង ៦៩ភូមិ÷

ព័ត៌មានបន្ថែម ស្រុកកំពង់ត្រាច, លេខកូដឃុំ ...
Remove ads

អក្សរកាត់នៃរដ្ឋបាលឃុំនីមួយៗក្នុងស្រុកកំពង់ត្រាច

បំណែងចែករដ្ឋបាលបច្ចុប្បន្ន

Remove ads

ប្រវិត្តិសាស្រ្ត

កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។

Thumb
ស្រុកកំពុងត្រាច

សេដ្ឋកិច្ច

សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ​​ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​ខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។

Remove ads

វប្បធម៏

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។[]

ទេសចរណ៏

ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច[] ខេត្តកំពត[] ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។[]

ភ្នំ

ស្រុក​កំពង់ត្រាច​មាន​ភ្នំ​ចំនួន​១៦គឺ

  1. ​ភ្នំ​រមណីយដ្ឋាន​កំពង់ ត្រាច ។ ២-​ភ្នំ​ថ្កូវ គេ​កាយ​យក​ក្រួស ។ ៣-​ភ្នំ​អង្គរ​ជ័យ គេ​កាយ​យក​ដី​ក្រួស​ជិត​រលាយ​ហើយ ។ ៤-​ភ្នំ​ស្រ​ង៉ា​ប​មាន​គេ​កាយ​ក្រួស ។ ៥-​ភ្នំ​លក ។ ៦-​ភ្នំ​ដំរី ។ ៧-​ភ្នំ​ទឹក ។ ៨-​ភ្នំ​ថ្មដា ភ្នំ​នេះ​មាន​គេ​លួច​កាយ​ក្រួស​លក់ ។ ៩-​ភ្នំ​តា​ម៉ុ​ក ។ ១០-​ភ្នំ​ប្រាសាទ ។ ១១-​ភ្នំ​សសៀ​មាន់ ។ ១២-​ភ្នំ ខ្យង ។ ១៣-​ភ្នំ​ស ។ ១៤-​ភ្នំ​គ្រោ​ល​គោ ។ ១៥-​ភ្នំ​បុណ្យ ។ ១៦-​ភ្នំ​ទទឹងថ្ងៃ ។
Remove ads

កាអប់រំ

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

វិទ្យាល័យ

  1. វិទ្យាល័យព្រះបិតាជាតិ
  2. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  3. អនុវិឡាល័យហ៊ុនសែនសិស្សល្អ
Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads