ក្រិក
From Wikipedia, the free encyclopedia
Remove ads
ប្រទេសក្រិក (ភាសាក្រិក៖ Eλλάδα) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេលេនិក (Ελληνική Δημοκρατία) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។ វាមានប្រជាជនសរុប ១០.៧ លាននាក់គិតត្រឹមឆ្នាំ២០២១ ហើយមានរដ្ឋធានីនិងទីក្រុងធំបំផុតឈ្មោះអាតែន។ ដោយមានទីតាំងភូមិសាស្ត្រនៅចុងភាគខាងត្បូងនៃតំបន់បាល់កង់ ប្រទេសក្រិកគឺស្ថិតនៅចំណុចផ្លូវបំបែកនៃទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនគោកជាប់នឹងប្រទេសអាល់បានីនៅភាគពាយព្យ ម៉ាសេដ្វានខាងជើង និងប៊ុលការីនៅភាគខាងជើង និងប្រទេសតួកគីនៅភាគឦសាន។ ចំណែកឯព្រំដែនសមុទ្រវិញ ក្រិកគឺជាប់នឹងសមុទ្រអ៊ីជាននៅភាគខាងកើត សមុទ្រអ៊ីយ៉ូនីនៅភាគខាងលិច សមុទ្រក្រេតង់ និងសមុទ្រមេឌីទែរ៉ានេនៅភាគខាងត្បូង។ ក្រិកជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេនៅលើបារាយណ៍មេឌីទែរ៉ានេ និងឆ្នេរសមុទ្រវែងជាងគេទី ១១ នៅលើពិភពលោកដោយមានប្រវែង ១៣,៦៧៦ គីឡូម៉ែត្រ និងមានកោះជាច្រើនដែលក្នុងនោះមានកោះចំនួន ២២៧ មានមនុស្សរស់នៅ។ ប៉ែតសិបភាគរយនៃទឹកដីក្រិកគឺជាតំបន់ភ្នំ ដោយភ្នំអូឡាំពូសជាកំពូលខ្ពស់បំផុតនៅក្នុងប្រទេសដែលមានកម្ពស់ ២,៩១៨ ម៉ែត្រ។
Remove ads
Remove ads
និរុត្តិសាស្ត្រ
ជនជាតិក្រិកហៅប្រទេសរបស់ពួកគេផ្ទាល់ថា Hellas ដោយភាសាក្រិកក្នុងពេលបច្ចុប្បន្នបញ្ចេញសម្លេង ថា Ellas ដោយក្នុងការនិយាយទូទៅនឹងប្រើពាក្យថា Ellada ហើយហៅពួកខ្លួនគេជាញឹកញាប់ថា Hellenes។
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
នយោបាយ
បំណែងចែករដ្ឋបាល
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ភូមិសាស្ត្រ
សេដ្ឋកិច្ច
- ផលិតផលក្នុងស្រុកសរុប (GDP) ១៧២,៥ ពាន់លាន USD (២០០៣) ២០១,១ ពាន់លាន USD (២០០២)
- GDP Per Capita ១៦.២២៣ USD (២០០៣) ១៩.០០០ USD (២០០២)
- អត្រាកំណើនសេដ្ឋកិច្ច ៤,៣ ភាគរយ (២០០៣) ៣,៥ ភាគរយ (២០០២)
- អត្រាអតិផរណា ៣,៤ ភាគរយ (២០០៣) ៣,៦ ភាគរយ (២០០២)
- អត្រាគ្មានការងារធ្វើ ៩,៤ ភាគរយ (២០០៣) ១០,៣ ភាគរយ (២០០២)
- បរិមាណនាំចេញ ៧,៨ ពាន់លាន USD (២០០៣) ១២,៦ ពាន់លាន USD (២០០២)
- បរិមាណនាំចូល ៣៥,២ ពាន់លាន USD (២០០៣) ៣១,៤ ពាន់លាន USD (២០០២)
- ទំនិញនាំចេញសំខាន់៖ អាហារនិងភេសជ្ជៈ សាច់ក្រណាត់ ផលិតផលគីមី ផលិតផលប្រេង ឧបករណ៍អគ្គិសនីនិងទូរគមនាគមន៍
- ទំនិញនាំចូលសំខាន់៖ គ្រឿងចក្រឧស្សាហកម្ម បរិក្ខារយានយន្ត ថាមពល
- ទីផ្សារនាំចេញសំខាន់៖ ស.អ. (៤៤%) សហរដ្ឋុអាមេរិកនិងប៊ុលហ្គារី (៥,៧%) សាយព្រឹស (៤,៨%) FYROM (៣,៧%)
- ទីផ្សារនាំចូលសំខាន់៖ ស.អ. (៥០,៨%) រុស្ស៊ី (៥,៣%) អារ៉ាប៊ីសាអូឌីត (៣,៥%) សហរដ្ឋអាមេរិក (៣,២%) អ៊ីរ៉ង់ (៣,២%)
Remove ads
ប្រជាសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
វប្បធម៍
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads