ខណ្ឌមានជ័យ

From Wikipedia, the free encyclopedia

ខណ្ឌមានជ័យ
Remove ads

ខណ្ឌមានជ័យ (អក្សរឡាតាំង: Mean Chey រឺ Khan Mean Chey) ស្ថិតនៅភាគអាគេ្នយ៍នៃភ្នំពេញ កម្ពុជា។ ខណ្ឌនេះបានបែងចែកទៅជា ៧សង្កាត់[]

ព័ត៌មានសង្ខេប ខណ្ឌមានជ័យ, ប្រទេស ...
Remove ads

ប្រវត្តិ

កាលពីដើមឡើយ ខណ្ឌមានជ័យប្រហែលសម័យរដ្ឋកម្ពុជាស្ថិតក្នុងអំណាចរដ្ឋបាលរបស់ខេត្តកណ្ដាល ដែលជាស្រុកមួយរបស់ខេត្តកណ្ដាល ហៅថាស្រុកមានជ័យ[]

រដ្ឋកម្ពុជា-ព្រះរាជាណាចក្រទី២ (មុន-០៥ វិច្ឆិកា ២០១០)

Thumb
សង្កាត់ទាំងប្រាំបីនៃខណ្ឌមានជ័យ ពីមុន ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០
ព័ត៌មានបន្ថែម ល.រ., សង្កាត់ ...

ព្រះរាជាណាចក្រទី២ (០៥ វិច្ឆិកា ២០១០-២៥ ធ្នូ ២០១៣)

Thumb
សង្កាត់ទាំងដប់ពីរនៃខណ្ឌមានជ័យ ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០-ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣

ក្រមប្រៃសណីយ៍ខណ្ឌមានជ័យ (១២០៦)

ព័ត៌មានបន្ថែម ល.រ., សង្កាត់ ...

យោងតាមអនុក្រឹត្យ លេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីការប្ដូរឃុំនៃរាជធានីភ្នំពេញទៅជាសង្កាត់។ កាត់យកឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មី នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល បញ្ចូលក្នុងខណ្ឌមានជ័យនៃរាជធានីភ្នំពេញវិញ ជាសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី[]

ព្រះរាជាណាចក្រទី២ (២៥ ធ្នូ ២០១៣ -​ ១៨ កក្កដា ២០១៦)

Thumb
សង្កាត់ទាំងបួននៃខណ្ឌមានជ័យ ចាប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់​ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦

យោងតាមអនុក្រឹត្យ លេខ ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការបង្កើតខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។ សង្កាត់ចំនួន ០៨ នៃខណ្ឌមានជ័យ ត្រូវកាត់ដាក់បញ្ចូលក្នុងខណ្ឌច្បារអំពៅថ្មី រួមមាន សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី[]

ព័ត៌មានបន្ថែម ល.រ., សង្កាត់ ...

បំណែងចែករដ្ឋបាល

Thumb
សង្កាត់ទាំង៧នៃខណ្ឌមានជ័យចាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដល់ បច្ចុប្បន្ននេះ។
ព័ត៌មានបន្ថែម ល.រ., សង្កាត់ ...

យោងតាម អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់ស្ទឹងមានជ័យ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យត្រូវបំបែកជាបី សង្កាត់គឺ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣។ អម និងអនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់បឹងទំពុន នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់បឹងទំពុនក៏ត្រូវបំបែកជាពីរសង្កាត់ទៀតដែរ គឺសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។ [][] [] []

គ្រឹះស្ថានអប់រំ

រដ្ឋ

  • សាលាបឋមសិក្សា​ចាក់អង្រែ​ក្រោម
  • សាលាបឋមសិក្សា​ចាក់អង្រែលើ
  • សាលាបឋមសិក្សា​ភូមិ​ឫស្សី
  • សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល
  • សាលាបឋមសិក្សា​ស្ទឹងមានជ័យ
  • អនុវិទ្យាល័យ​ហ៊ុនសែន​​ចាក់​អង្រែ
  • វិទ្យាល័យ​ហ៊ុនសែន​​ចាក់​អង្រែ
  • វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ឯកជន

  • សាលាអន្តរជាតិចូសេម៉ារៀខឹលីដ្យ (JOSE MARIA COLLEGE INTERNATIONAL SCHOOL)[១០]
  • សាលារៀន​ណ​ត្ស​ឡាញ​ន៍
  • សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍
  • សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
  • មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE)
  • សាលាអន្តរជាតិភ្នំពេញ (ISPP)
  • វិទ្យាស្ថាន និង សាលាអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ

សុខាភិបាល

រដ្ឋ

  • មណ្ឌលសុខភាពចាក់អង្រែ
  • មណ្ឌលសុខភាពស្ទឹងមានជ័យ

ឯកជន

  • គ្លីនិកសម្ភពក្បាលថ្នល់

វត្តអារាម

ផ្សារ

  • ផ្សារ​ចាក់អង្រែ​​ (រដ្ឋ)
  • ផ្សារទំនប់ថ្មី
  • ផ្សារបឹងទំពុន (រដ្ឋ)
  • ផ្សារប៉េសេ
  • ផ្សារសឡា
  • ផ្សារស្ទឹងមានជ័យ (រដ្ឋ)
  • ផ្សារស្ទឹងមានជ័យថ្មី
  • ផ្សារលូប្រាំ
  • ផ្សារឯករាជ្យ៣
  • ផ្សារដីថ្មី

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads