ខេត្តកោះកុង

From Wikipedia, the free encyclopedia

ខេត្តកោះកុងmap
Remove ads

កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ

ព័ត៌មានសង្ខេប កោះកុង, ប្រទេស ...
Remove ads
Remove ads

ប្រវត្តិសាស្ត្រ

មុនសម័យអាណានិគមបារាំង

ចង្វាត​បច្ចន្ត​គិរី​ខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាល​នៃ​ក្រុង​កោះកុង ឬ​ខេមរភូមិន្ទ សៀម​បាន​រឹប​អូស​មក​ធ្វើ​ជា​របស់​ខ្លួន​ក្នុង​សម័យ​រជ្ជកាល​ទី​៥ ហើយ​ដែល​ជា​ខេត្តត្រ​ជាប់​ប្រទល់​ដែន​សមុទ្រ មាន​ភាព​សំខាន់​ដូច​គ្នា​នឹងចង្វាត​ចន្ទបុរី និង​ចង្វាតត្រាចពី​អតីត​ផង​ដែរ។ បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុងខេមរភូមិមន្ទ នៃ​ខេត្ត​កោះ​កុង​របស់​ប្រទេស​កម្ពុជា។ ដែន​ដី​ខេត្ត​នេះ​ត្រូវ​បាន​ធ្លាក់​មក​ជា​របស់​បារាំង ព្រម​ជាមួយ​នឹង​ផ្នែក​ខាង​ស្ដាំ​ទន្លេ​មេគង្គ គឺខ្វែង​ជយបុរី និង​ខ្វែង​ចម្ប៉ា​សក្ដិ កាល​គ.ស.​១៩០៤។

តាំង​ពី​ដើម​មក កោះ​កុង​គឺ​ជា​ខេត្ត​មួយ​របស់​រាជ​អាណាចក្រ​ខ្មែរ តែ​រហូត​មក​ដល់​សម័យ​ដែល​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម ព្រះ​ចៅ​ក្រុង​សៀម​ក៏​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង​ជា​ផ្នែក​មួយ​របស់​ក្រុង​ត្រាច។

នៅ​គ.ស.​១៨៥៥ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួបាន​មាន​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង ដោយ​ព្រះ​រាជ​ទាន​នាម​ក្រុង​នេះ​ថា ក្រុង​បច្ចន្ត​គិរី​ខែត្រដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុង​ជាប់​សមុទ្ទ​ផ្នែក​ខាង​កើត​របស់​សៀមដោយ​សារ​ជា​ក្រុង​ដែល​មាន​ផ្ទៃ​ដី​ជាប់​នឹង​ប្រទេសកម្ពុជា និង​ប្រទេស​វៀតណាម

ហេតុ​ដែល​រជ្ជកាល​ទី​៤ (ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ) ព្រះ​រាជ​ទាន​កោះ​កុង​ថា បច្ចន្ត​គិរី​ខែត្រក៏​គឺ​ដើម្បី​ឲ្យ​ជួន​នឹង​ក្រុង​ប្រជួបគីរីខ័ន្ធដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​របស់​ថៃ ហើយ​ដែល​ក្រុង​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ទទឹង​ដូច​គ្នា។

មក​ដល់​គ.ស.​១៨៧៩ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ទ្រង់​ព្រះ​ករុណា​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​អង្គ​ម្ចាស់សាយសនិទវង្ស ចាត់​តាំង​ស្ថានីយ​ទាហាន​ជាយ​ដែន​សមុទ្ទ​ភាគ​ខាង​កើត ឯ​ក្រុង​ជល​បុរី បាង​ព្រះ ស្រុក​បាង​លៈមុង ក្រុង​រៈយ៉ង ក្រុង​ក្លែង ក្រុង​ចន្ទបុរី ស្រុក​ខ្លុង ក្រុង​ត្រាច ក្រុង​បច្ចន្ត​គិរី​ខែត្រ និង​កោះ​សមេត​ក្រៅ ដើម្បី​ត​ទល់​នឹង​បារាំង​តាម​ដែន​សមុទ្ទ។

ត​មក​នៅ គ.ស.​១៨៩២ បារាំង​ចាប់​ផ្ដើម​ប្រើ​ទាហាន បង្ខំ​ថៃដោយ​លើក​កង​ទ័ព​មក​ដេញ​ទាហាន​ថៃ​ឲ្យ​ចេញ​ពី​ដែន​ដី​ផ្នែក​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជាយ​ដែន​ថៃ​មាន​បញ្ហា​ទ្វេ​ឡើង ហេតុ​ដូច​នេះ​ព្រះ​អង្គ​ក៏​ព្រះ​រាជានុញ្ញាត តែង​តាំង​កម្មការ​ប្រឹក្សា​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ឡើង និង​ចាត់​កង​បញ្ជាការ​ទ័ព​តាម​ក្រុង​ដែន​សមុទ្ទ​ឡើង។

នៅ​គ.ស.​១៨៩៣ រាជការ​សៀម​បាន​តែង​តាំង​ឲ្យ​នាយ​ពល​នាវា​ចត្វា ពញាជល​យុទ្ធ​យោធិន្ទ្រ (André du Plésis de Richelieu) ជា​អ្នក​ចាត់​ការ​​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ភាគ​ខាង​កើត។ ខាង​ក្រសួង​ការ​បរទេស​ក៏​មាន​បញ្ជា​មក​ចៅហ្វាយ​ខែត្រ​នៅ​តំបន់​នេះដោយ​រួម​ទាំង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ផង ឲ្យ​ជួយ​ពញាជល​យុទ្ធ​យោធិន្ទ្រចាត់​ការ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​ការពារ​ព្រះ​រាជ​អាណា​ខែត្រ។ [] []

សម័យអាណានិគមបារាំង

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ព្រះញា ទូក​ចំបាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មកគឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។

តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀតដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ចន្ទ​បុរីជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ចន្ទ​បុរីនៅ​បន្ត​ដដែល។

ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាមដោយ​មាន​សន្ធិ​សញ្ញាចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សន្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ចន្ទ​បុរីរហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សំរេច​រួច​រាល់...”។

បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ចន្ទ​បុរីអស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តំរូវឲ្យ​មាន​ធ្វើ​សន្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀតគឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កំលាំង​ចេញ​ពី​ចន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាច (បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំងឡាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាច និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។

តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំងរហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សន្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សន្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាច​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (ថៃ​ហៅ​ព្រះ​ដំបង) សៀមរាប និង​សិរីសោភ័ណ (ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាច​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត សុរិន្ទ្រ បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។

រជ្ជកាលព្រះស៊ីសុវត្ថិ-មុន្នីវង្ស

ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល ចៅហ្វាយស្រុក​កោះកុង មានងារជា ពិជ័យរឿងឫទ្ធិ[]

សម័យសង្គមរាស្ត្រនិយម

ការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ នៃគ្រិស្តសករាជ។

ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ []

ព័ត៌មានបន្ថែម ក្រមស្រុក, ស្រុក ...

សម័យខ្មែរក្រហម

កាលសម័យខ្មែរក្រហម ភូមិភាគបស្ចិមភូមិភាគ៤០១ ភូមិភាគ នេះ​ដឹកនាំ​ដោយជូ-ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃខេត្ត​កំពង់ស្ពឺ[]

Remove ads

ភូមិសាស្ត្រ

ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

ភ្នំ

Remove ads

ការរីកចម្រើនយ៉ាងរហ័ស

បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។[]

ស្រុក-ក្រុង (បច្ចុប្បន្ន)

ខេត្តនេះត្រូវបានបែងចែកទៅជា​​ ៦ស្រុក និង ក្រុងមួយ។

ព័ត៌មានបន្ថែម ក្រមអ.ម.អ., ស្រុក-ក្រុង ...

ការឆ្លងកាត់ព្រំដែន

Thumb
ចុងខាងកើតបំផុតនៃស្ពានថ្មីទាំងបួន (ធ្នូ ២០០៧)

ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ

ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។

Remove ads

សេដ្ឋកិច្ច

សម្បូរដោយធនធានធម្មជាតិខេត្តកោះកុង ក៏ជាខេត្តមួយដែលមានភាពទាក់ទាញ សម្រាប់គម្រោងវិនិយោគខណៈខេត្តជាប់សមុទ្រភាគនិរតីនេះក៏មានព្រំដែនគោកជាបប្រទេសថៃ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។ ប្រាក់ចំណូលជា មធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ ដុល្លារក្នុងឆ្នាំ២០២១ ដែលមានការកើនឡើងប្រមាណ ៨,១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧,៣% ថយ ចុះ ៦,១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៣,៤៦%។ ខេត្តនេះជាទីតាំងនៃគម្រោងអភិវឌ្ឍន៍កំពង់ផែចិន-កម្ពុជា នៅតារាសាគរ។ គម្រោងនេះត្រូវបានគ្រោងនឹងពង្រីកផ្ទៃដីជាង ៤៥០០០ហិកតា រួមទាំងកាស៊ីណូ ទីលានវាយកូនហ្គោល និងរមណីយដ្ឋាននានា។ ឆ្នេរសមុទ្រប្រវែង ២០ គីឡូម៉ែត្រនឹងត្រូវបានប្រែក្លាយទៅជាកំពង់ផែទឹកជ្រៅដើម្បីផ្ទុកនាវាទេសចរណ៍ក៏ដូចជាការដឹកជញ្ជូនទំនិញ។ នៅជិតកំពង់ផែ អាកាសយានដ្ឋានដែលមានផ្លូវរត់ ៣៤០០ម៉ែត្រគឺវែងជាងការចាំបាច់សម្រាប់ការហោះហើរពាណិជ្ជកម្ម ខណៈដែលច្រកបត់របស់វាតូចពេកសម្រាប់យន្តហោះស៊ីវិល។ ដូច្នេះហើយ អ្នកវិភាគសង្ស័យថា គម្រោងកំពង់ផែនេះ គឺជាកិច្ចសហការយោធាស៊ីវិលកម្ពុជា-ចិន ដែលនឹងអនុញ្ញាតឱ្យកងទ័ពជើងទឹកចិន ប្រើប្រាស់គ្រឿងបរិក្ខារជាមូលដ្ឋានប្រតិបត្តិការទៅមុខ។ ដើម្បីឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកបានចង្អុលបង្ហាញថា រដ្ឋធម្មនុញ្ញកម្ពុជា «...គ្មានការផ្ដល់សម្រាប់ផ្ទុកមូលដ្ឋានយោធាបរទេសនៅលើដីរបស់ខ្លួនឡើយ»។[]

ផ្សារ៖

  1. ដងទង់
  2. ស្រែអំបិល
Remove ads

អប់រំ

វិទ្យាល័យ

  • វិទ្យាល័យកោះកុង
  • វិទ្យាល័យហ៊ុនសែនចាំយាម
  • វិទ្យាល័យបាក់ខ្លង
  • វិទ្យាល័យបុទុមសាគរ
  • វិទ្យាល័យស្រែអំបិល
  • វិទ្យាល័យឫស្សីជ្រុំ
  • វិទ្យាល័យ ថ្មស

អនុវិទ្យាល័យជ្រោយស្វាយ

  • អនុវិទ្យាល័យកំពង់សិលា
  • អនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ

សាលាបឋមសិក្សា

  • សាលបឋមទីរួមខេត្ត មានទីតាំនៅជិតរវង់មូលស្ពាន់កោះកុង
  • សាលាបឋមសិក្សាជំនាប់
  • សាលាបឋមសិក្សា​បឹង​ឃុន​ឆាង

សុខាភិបាល

មន្ទីរពេទ្យ

  • មន្ទីរពេទ្យ​បង្អែកខេត្តកោះកុង
  • មន្ទីពេទ្យបង្អែកស្រែអំបិល

វត្តអារាម

  • វត្ត​ជីខ ក្ហិ
  • វត្ត​ជោ​ត្ត​ញ្ញាណ
  • វត្តទេពនិម្មិត ហៅ វត្តថ្មី
  • វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក

វត្ត មាគ៌ាគិរីស្រែអំបិល វត្ត សាលាម្នាង វត្ត អង្គរភ្នំខ្លុង វត្ត ជ្រោយស្វាយ

ឯកសារពិគ្រោះ

Loading content...

តំណខាងក្រៅ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads