ខេត្តត្រាច

ខេត្តត្រាច អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តត្រាច

ខេត្តត្រាច (សៀម : ตราด) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមហើយមានទីតាំងនៅតំបន់ ភាគខាងកើតប្រទេសសៀម។វាមានព្រំប្រទល់ជាប់នឹងខេត្តច័ន្ទបុរីនៅភាគពាយ័ព្យហើយជាប់នឹងប្រទេសកម្ពុជាមានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង ខេត្តកោះកុងនៅភាគខាងជើង ភាគឦសាន និង ភាគខាងកើត។នៅភាគខាងត្បូងវាមានព្រំប្រទល់ជាប់នឹងឈូងសមុទ្រសៀម និង មហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានសង្ខេប ខេត្តត្រាច ตราด, ប្រទេស ...
ខេត្តត្រាច
ตราด
Thumb
ទង់
Thumb
ត្រា
Thumb
ផែនទីនៃខេត្តត្រាច
ផែនទីនៃខេត្តត្រាច
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងត្រាច
ផ្ទៃក្រឡា
  សរុប២៨៦៦ គម2 (១១០៧ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា៦៣
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍23xxx
លេខកូដហៅទូរស័ព្ទ039
ក្រមអ.ម.អ. ៣១៦៦TH-23
គេហទំព័រtrat-pao.go.th
បិទ

នៅក្នុងសម័យអយុធ្យាខេត្តត្រាចបានក្លាយជាទីតាំងដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម។នៅក្នុងអំឡុងវិបត្តិប៉ាក់ណាមឆ្នាំ ១៨៩៣ ទាហានបារាំងបានកាន់កាប់ខេត្តនេះដោយសៀមបានប្រគល់ខេត្តត្រាចទៅឲ្យពួកអាណានិគមនិយមបារាំងជាថ្នូរដោះដូរយកខេត្តច័ន្ទបុរី។ទោះជាយ៉ាងណាក៏ដោយខេត្តត្រាចត្រូវបានប្រគល់មកឲ្យសៀមវិញនៅក្នុងឆ្នាំ ១៩០៧ ជាថ្នូរដោះដូរនឹងទឹកដីសៀមនៅតាមដងទន្លេមេគង្គ

ខេត្តត្រាចមានចម្ងាយ ៣១៥ គីឡូម៉ែត្រពីទីក្រុងបាងកក។ខេត្តនេះក៏ដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដាំដុះផ្លែឈើ ការជីកយករ៉ែត្បូង និង ការនេសាទនៅក្នុងសមុទ្រ។

ប្រវត្តិ

នៅដើម​សតវត្ស​រ៍ទី ​១៧ ក្នុង​រជ្ជកាល​ព្រះបាទ​ប្រាសាទ​ថងនៃព្រះរាជាណាចក្រ​អយុធ្យា។ពីមុនមានឈ្មោះថា មឿង ថាំងយ៉ៃ ខេត្តត្រាចបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍស្ថិរភាពនិងសេដ្ឋកិច្ចរបស់ប្រទេសដោយសារទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន។ក្រុង​ត្រាច​ក្រោយ​មកបាន​ក្លាយ​ជា​សហគមន៍​របស់​ឈ្មួញ​ចិន។

បន្ទាប់ពីការដួលរលំនៃអាណាចក្រអយុធ្យាធ្លាក់ដល់ដៃភូមានៅក្នុងឆ្នាំ ១៧៦៧ ខេត្តត្រាចបានបម្រើការជាប៉ុស្តិ៍ត្រួតពិនិត្យនិងទីក្រុងទ្រនាប់ហើយទទួលបន្ទុកនៅក្នុងការផ្គត់ផ្គង់ស្បៀងអាហារដល់ព្រះបាទព្រះបាទតាកស៊ីនមុនពេលដែលព្រះអង្គបានផ្លាស់ប្តូរកងកម្លាំងពីខេត្តច័ន្ទបុរីទៅកាន់អយុធ្យាវិញ។ព្រះបាទ​តាក់ស៊ីន​បាន​ឡើង​សោយរាជ្យ​ហើយបណ្ដេញកង​ទ័ពភូមាឈ្លានពានហើយ​រំដោះ​ព្រះនគរ​ឲ្យរួចពី​ការ​គ្រប់គ្រង​របស់​ភូមា។

ចាប់ផ្ដើមពីទស្សវត្សរ៍ ១៨៥០ បានកើតឡើងនូវការប្រមូលយកត្បូងនៅក្នុងសម័យទំនើបនៃខេត្តច័ន្ទបុរី​​ ខេត្តត្រាច និង ខេត្តប៉ៃលិនដែលបណ្ដាលឲ្យមានលំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសភូមាដែលក្រោយមកបានក្លាយជាជនជាតិកូឡានេះឯង។

នៅក្នុងអំឡុងវិបត្តិបារាំង-សៀមឆ្នាំ ១៨៩៣ កងទ័ពបារាំងបានចុះចតនិងកាន់កាប់ខេត្តច័ន្ទបុរី។ដើម្បីយកខេត្តច័ន្ទបុរីមកវិញបានរាជរដ្ឋាភិបាលសៀមបានចរចាជាមួយបារាំងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ ដោយបានព្រមព្រៀងថាបារាំងនឹងប្រគល់ខេត្តច័ន្ទបុរីទៅឲ្យសៀមវិញដោយសៀមត្រូវប្រគល់ខេត្តត្រាចនិងខេត្តកោះកុងទៅឲ្យបារាំងគ្រប់គ្រងវិញ។សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩០៤ ទោះបីជាខេត្តត្រាចនិងខេត្តកោះកុងត្រូវបានប្រគល់ជាផ្លូវការទៅឲ្យបារាំងនៅថ្ងៃទី ២២ ខែមករា ក៏ដោយ។នៅក្នុងអំឡុងពេលអាណានិគមនិយមបារាំងគ្រប់គ្រងបារាំងបានក៉ណត់យកអគារទីស្នាក់ការផ្លូវការរបស់អភិបាលដែលជាប្រធានខេត្តកំពតដាក់ឲ្យស្ថិតនៅក្នុងក្រុងត្រាច។

Thumb
កងទ័ពបារាំងនៅលើទឹកដីខេត្តត្រាចអតីតទឹកដីខ្មែរ (១៩០៤)

នៅក្នុង​សម័យ​រតនកោសិន្រ្ទ៍វិបត្តិ​ប៉ាក់ណាមឆ្នាំ​១៨៩៣ កងទ័ព​បារាំង​បាន​ចូល​ចត​និង​កាន់កាប់​ផ្នែក​ខាងលិច​នៃ​ខេត្ត​ច័ន្ទបុរី។នៅក្នុងឆ្នាំ ១៩០៤ សៀមត្រូវបានបង្ខំឲ្យប្រគល់ខេត្តត្រាចទៅឲ្យឥណ្ឌូចិនរបស់បារាំងដើម្បីយកខេត្តច័ន្ទបុរីមកវិញ។០៣ ឆ្នាំក្រោយមកឃើញថាខេត្តត្រាចដែលមានជនជាតិសៀមស្ទើរតែទាំងស្រុងលាយជាមួយនឹងជនជាតិខ្មែរលើផងរស់នៅទីនោះធ្វើឲ្យបារាំងពិបាកគ្រប់គ្រងជាខ្លាំង។នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ បារាំងនិងសៀមបានព្រមព្រៀងគ្នាដោយប្រគល់ខេត្តត្រាចទៅឲ្យប្រទេសសៀម(លើកលែងតែខេត្តកោះកុង)វិញជាថ្នូរដោះដូរយកតំបន់ធំៗនៅតាមបឹងទន្លេសាបនិងទន្លេមេគង្គដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តសិរីសោភ័ណ ដែលសុទ្ធសឹងតែមានជនជាតិខ្មែរភាគច្រើនរស់នៅទីនោះមកឲ្យប្រទេសកម្ពុជាវិញ។

នៅក្នុងអំឡុងសង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ កងទ័ពជើងទឹកបារាំង វិឈីបានធ្វើដំណើរពីទីក្រុងព្រៃនគរ កម្ពុជាក្រោមដើម្បីដណ្តើមយកខេត្តត្រាច។នាវាចម្បាំងសៀមដែលមិនបានត្រៀមខ្លួនទុកមុនត្រូវបានស្ទាក់ចាប់យកបាន។នៅចុងថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៤១ សមរភូមិកោះឆាងកប៉ាល់របស់សៀមចំនួន ០៣ គ្រឿងត្រូវបានទុកចោលហើយបានលិចចូលទៅក្នុងសមុទ្រ(នាវា HTMS Chonburi, HTMS Songkhla និង HTMS Thonburi)។ការបាត់បង់របស់ភាគីបារាំងមានចំនួនតិចតួចហើយមិនមាននាវាណាដែលបានបាត់បង់នោះទេ។រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចរចាលើ​បទ​ឈប់បាញ់​គ្នាដោយបញ្ចប់​ជម្លោះ​បញ្ឈប់ការ​ប្រយុទ្ធ​គ្នា​តទៅទៀត។

នៅពេលដែលជនជាតិយួនបានរុញច្រានពួកខ្មែរក្រហមឲ្យចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៨៥ ប៉ុល ពតបានភៀសខ្លួនទៅប្រទេសសៀមហើយបានតាំងទីស្នាក់ការរបស់គាត់នៅក្នុងវីឡាចម្ការក្បែរខេត្តត្រាច។វាត្រូវបានសាងសង់ឡើងសម្រាប់គាត់ដោយកងទ័ពសៀមនិងដាក់រហស្សនាមថា "ការិយាល័យ ៨៧"[]

នៅក្នុងអំឡុងនៃការវាយឆ្មក់របស់យួនលើព្រំដែនសៀមដើម្បីលុបបំបាត់ក្រុមខ្មែរក្រហមនៅតាមព្រំដែនកម្ពុជា-សៀមដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដែលគាំទ្រដោយយួនគឺខ្មែរក្រហមទាហានយួនបានធ្វើការលុកលុយជាច្រើនចូលទៅក្នុងខេត្តត្រាច។នៅក្នុងសមរភូមិបានចម្រក់ទាហានយួនប្រហែល ៨០០ នាក់បានដណ្តើមយកផ្នែកមួយនៃស្រុកចម្ការខាងជើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ១៩៨៥។នៅថ្ងៃទី ០៩ ឧសភា តំបន់នេះត្រូវបានដណ្តើមយកមកវិញដោយកងទ័ពជើងទឹក កងទ័ពទាហានប្រដាប់អាវុធ និង ប៉ូលីសល្បាតព្រំដែន។ភាគីសៀមបានស្លាប់ម្នាក់និងរបួស ០៨ នាក់ចំណែកឯជនជាតិយួន ០៨ នាក់ត្រូវបានគេរកឃើញថាបានបាត់បង់ជីវិត។

រដ្ឋបាល

ខេត្តត្រាច ចែកចេញជា ០៧ ក្រុង/ស្រុក ៣៨ សង្កាត់/ឃុំ និង ២៦១ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តត្រាច

០១.ក្រុងត្រាច

០២.ស្រុកខ្លងយ៉ៃ

០៣.ស្រុកខាវសាមីង

០៤.ស្រុកបររ៉ៃ

០៥.ស្រុកឡឹមង៉ុប

០៦.ស្រុកកោះកុត

០៧.ស្រុកកោះឆាង

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.