ខេត្តនគរបឋម

ខេត្តនគរបឋម អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តនគរបឋម
Remove ads

ខេត្តនគរបឋម (សៀម : จังหวัดนครปฐม) គឺជាខេត្តស្ថិតភាគកណ្ដាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុពណ៌បុរី ខេត្តអយុធ្យា ខេត្តនន្ទបុរី ទីក្រុងបាងកក(ខេត្តបឹងកក់) ខេត្តសមុទ្រសាគរ ខេត្តរាជបុរី និង ខេត្តកញ្ចនបុរី

ព័ត៌មានសង្ខេប ខេត្តនគរបឋម จังหวัดนครปฐม, ប្រទេស ...
Remove ads

ខេត្តនគរបឋម គឺជាទីកន្លែងរបស់ព្រះបឋមចេតិយដែលជាចេតិយត្រូវបានចាត់ចែងសាងសង់ឡើងនៅក្នុងរាជ្យស្តេចមង្កុដ(រាមាទី ០៤)និងបញ្ចប់នៅក្នុងរាជ្យស្ដេចចូឡាលង្ករណ៍(រាមាទី ០៥)ក្នុងឆ្នាំ ១៨៧០។ចេតិយនេះគឺជាការរំលឹកពីអរិយធម៌ទ្វារវត្តីដែលបានបាត់ខ្លួនជាយូរមកហើយដែលធ្លាប់បានរីកដុះដាលនៅទីនេះហើយបើតាមប្រពៃណីនគរបឋមវាគឺជាកន្លែងដែលព្រះពុទ្ធសាសនាបានមកដល់ប្រទេសសៀមជាលើកដំបូង។ខេត្តនេះត្រូវបានគេស្គាល់ថាមានចម្ការផ្លែឈើជាច្រើនប្រភេទ។

Thumb
ព្រះបឋមចេតិយ
Remove ads

ប្រវត្តិ

ខេត្តនគរបឋម គឺជាខេត្តរបស់ខ្មែរនៅភាគនារតីនៃអាណាចក្រខ្មែរដែលឯកសារសៀមបានក្រឡៃប្រវត្តិសាស្ត្រថាជាខេត្តដែលស្ថិតនៅក្នុងសម័យទ្វារវត្តីដែលជនជាតិសៀមចាត់ទុកថាបានកកើតឡើងតាំងពីសតវត្សរ៍ទី ០៦ ដល់ ១១។

ជាច្រើនសតវត្សរ៍មុនខេត្តនគរបឋមគឺជាទីក្រុងឆ្នេរសមុទ្រមួយដែលស្ថិតនៅលើផ្លូវពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសឥណ្ឌាដោយសារតែទឹកបានជនលិចពីទន្លេចៅព្រះយ៉ាឆ្នេរក៏បានរំកិលទៅកាន់ទឹកសមុទ្រកាន់តែឆ្ងាយ។នៅពេលដែលទន្លេថាចិនបានផ្លាស់ប្តូរទិសដៅលំហូរទឹករបស់ខ្លួនទីក្រុងក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួនហើយត្រូវបានគេបោះបង់ចោលអស់ជាច្រើនរយឆ្នាំប្រជាជនបានផ្លាស់ទៅទីក្រុងមួយឈ្មោះថានគរជ័យស្រីស្រីវិជ័យស្តេចមង្កុដ(រាមាទី ០៤)បានត្រាស់បង្គាប់ឲ្យជួសជុលព្រះបឋមចេតិយដែលកាលនោះបានរងនូវការខូចខាតហើយត្រូវបានគេបោះបង់ចោលក្នុងព្រៃ។ ក្រោយមកទីក្រុងត្រូវបានបង្កើតជាបណ្តើរៗនៅជុំវិញតំបន់នេះដោយបាននាំយកជីវិតថ្មីមកឲ្យខេត្តនគរបឋម។មានសារមន្ទីរមួយដែលបានបង្ហាញអំពីកំណត់ត្រាបុរាណវិទ្យានៃប្រវត្តិសាស្រ្តរបស់ទីក្រុងនេះ។

ការមកតាំងទីលំនៅនៅក្នុងខេត្តនេះបានចាប់ផ្តើមឡើងនៅក្នុងរជ្ជកាលព្រះបាទព្រះពុទ្ធលើសឡានភាល័យ(រាមាទី ០២)ដោយរួមមានភូមិជនជាតិខ្មែរ(ឧ.ដនយ៉ៃហំ)ភូមិឡានណា(ឧ.បាននឿ)ភូមិឡៅសុង(ឧ.ដនខាណាក់)និងលំហូរចូលដ៏ធំនៃជនជាតិចិននៅភាគខាងត្បូងនាចុងទសវត្សរ៍ឆ្នាំ ១៨០០ និងដើមទសវត្សរ៍ឆ្នាំ ១៨០០។សព្វថ្ងៃនេះខេត្តនគរបឋមបានទាក់ទាញប្រជាជនសៀមនៅទូទាំងប្រទេសជាពិសេសភាគច្រើនគឺមកពីទីក្រុងបាងកក(ខេត្តបឹងកក់)និងអុីសានបូករួមទាំងពលករធ្វើចំណាកស្រុកមកពីប្រទេសភូមាផងដែរ។ខេត្តនេះមានតំបន់ឧស្សាហកម្ម តំបន់ទីប្រជុំជន សាកលវិទ្យាល័យធំៗ ការិយាល័យរដ្ឋាភិបាលដែលបានផ្លាស់មកពីទីក្រុងបាងកក មជ្ឈមណ្ឌលកសិកម្ម និង ដឹកជញ្ជូន។

Remove ads

រដ្ឋបាល

ខេត្តនគរបឋម ចែកចេញជា ០៧ ក្រុង/ស្រុក ១០៦ សង្កាត់/ឃុំ និង ១០៦ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តនគរបឋម
ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះភាសាខ្មែរ ...
Remove ads

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads