ខេត្តផ្សារដែក
ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម From Wikipedia, the free encyclopedia
Remove ads
ផ្សារដែក គឺជាខេត្តខ្មែរមួយនៅដែនដី វៀតណាម កូសាំងស៊ីន មុនសម័យស្តេចយួនចូលឈ្លានពានកម្ពុជាក្រោមខេត្តមួយនេះឋិតនៅ ក្នុងទឹកដីកំពង់ហ្លួង (ខេត្តមាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេនឡាទឹកលិច។ សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគមមួយក្នុងចំណោមនិគមទាំងបី នៃខេត្តមាត់ជ្រូក (An Giang) និងក្រោយមកបានក្លាយជាខេត្តតាមកិច្ចព្រមព្រៀងរបស់សហព័ន្ធឥណ្ឌូចិន ដើម្បីសម្រេចធ្វើការផ្លាស់ប្តូររដ្ឋបាល ភូមិសាស្ត្រពីនិគមទៅជាខេត្ត។ បច្ចុប្បន្ន ផ្សារដែក គឺជាទីរួមខេត្តនៃ ខេត្តដុងថាប (Đồng Tháp) ។ នៅកម្ពុជាបច្ចុប្បន្ននៅមានវិថីមួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វិថីផ្សារដែក។

ប្លង់់នៃខេត្តផ្សារដែក
ជនជាតិយួន ហៅឈ្មោះ ខេត្តផ្សារដែក ទៅតាមភាសាខ្មែរមិនច្បាស់ថា ខេត្តសាដែក ដែលអក្សរ យួនសរសេរថា «Sa Đéc»។
Remove ads
ភូមិសាស្ត្រ
ខេត្តផ្សារដែក ខាងជើងមានព្រំប្រ ទល់ជាប់ នឹងប្រទេសកម្ពុជា។ ខាងកើតជាប់នឹងខេត្តកំពង់គោ (Long An) និងខេត្តមេ ស (បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូងជាប់ខាងខេត្តលង់ហោរ (Vĩnh Long) និងខេត្តព្រែកឬស្សី (Cần Thơ) និងខាងលិចជាប់នឹង ខេត្តមាត់ជ្រូក (An Giang)។ ពីទីរួមខេត្តផ្សារដែកទៅ ទីក្រុងព្រៃនគរ មានចម្ងាយ ១៤០ គីឡូ ម៉ែត្រឆ្ពោះ ទៅទិសខាងត្បូង។
ផ្ទៃដី៖
ខេត្តផ្សារដែក (Đồng Tháp) មានផ្ទៃដីចំនួន ៣.២៨៣ គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានផ្ទៃដីសំរាប់ធ្វើស្រែ 408. 294 ha ផ្ទៃដីសំរាប់ឧស្សាហកម្ម 245.044 ha ផ្ទៃដីសម្រាប់ឈើឧស្សាហកម្ម រៀង រាល់ឆ្នាំ 7.062ha ផ្ទៃដីចម្ការ 17.521ha ផ្ទៃដីសម្រាប់ដាំដុះ និង ជលផល 2.330ha ។
Remove ads
ប្រជាជន
ខេត្តផ្សារដែក មានប្រជាជនសរុប1.604.822 នាក់ ក្នុងនោះប្រុសមាន 779.896 នាក់ ស្រីមាន 824.926 នាក់ អ្នកដែករស់នៅទីប្រជុំជន មានចំនួន 237.044 នាក់ តំបន់ជនបទមាន 1.367.778 នាក់ ។
រដ្ឋបាល
ខេត្តផ្សារដែក បច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បែងចែកចេញជាភូមិ ឃុំ/សង្កាត់ ស្រុក/ទីរួម ស្រុក ជាច្រើនក្នុងនោះរួមមាន ទីក្រុង ១ ទីរួមខេត្ត ១ និងស្រុកទាំង ៩ ។ ខេត្តផ្សារដែក (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
ប្រវត្តិ
ផ្សារដែក គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជា ក្រោម មុនសម័យស្តេចយួនចូលឈ្លានពានកម្ពុជា ក្រោម ខេត្តមួយនេះឋិតនៅក្នុងទឹកដីកំពង់ហ្លួង (ខេត្ត មាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេនឡាទឹកលិច។ សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគម មួយក្នុងចំណោមនិគមទាំងបី នៃខេត្តមាត់ជ្រូក (An Giang) និងក្រោយមកបានក្លាយជាខេត្តតាមកិច្ចព្រម ព្រៀងរបស់សហព័ន្ធ ឥណ្ឌូ ចិន ដើម្បីសម្រេចធ្វើការ ផ្លាស់ប្តូររដ្ឋបាលភូមិសាស្ត្រពីនិគមទៅជាខេត្ត។
សម័យអាណានិគមនិយមបារាំងឬ សម័យកូស័ងស៊ីន (Cochin China)៖
ក្រោយពេលបារាំងបានចូលធ្វើអាណានិគមបាន ៣ ខេត្តនៅដែនដី កម្ពុជាក្រោមឆ្នាំ ១៨៦៧ គឺ នៅឆ្នាំ ១៨៦៨ ទឹកដីខេត្តផ្សារដែកគឺជានិគមមួយ ក្នុងចំណោមនិគមទាំងបីនៃខេត្តមាត់ជ្រូក (An Giang)។
និគមទាំងបីនៃខេត្តមាត់ជ្រូកមុនសម័យបារាំងចូល ត្រួតត្រារួមមាន ៖
- និគមមាត់ជ្រូក (Châu Đốc)
- និគមផ្សារដែក (Sa Đéc)
- និគមឃ្លាំង (Ba Xuyên)
ឆ្នាំ ១៨៧៦ ផ្សារដែក បានក្លាយទៅជានិគម (arrondissement ) ឋិតនៅក្នុងចំណោះខេត្តលង់ហោរ (Vĩnh Long) ដែលត្រូវបានបង្កើតឡើងដោយបារាំង ។ ក្នុងអំឡុងឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារដែកមានប្រជាជនសរុប 102.421 នាក់ ។
យោងតាមកិច្ចព្រមព្រៀងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហភាពឥណ្ឌូចិន ដើម្បីធ្វើការប្តូររដ្ឋបាលភូមិសាស្ត្រ គឺថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមផ្សារដែក ត្រូវបានក្លាយទៅជាខេត្តផ្សារដែក ដោយមានទីរួមខេត្តមួយឈ្មោះថារួមខេត្តផ្សារដែក។
ចំនួនប្រជាជនខេត្តផ្សារដែក កាលពីឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់។
Remove ads
ឯកសារយោង
- សារព័ត៌មានព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads