ខេត្តរយ៉ង

ខេត្តរយ៉ង អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តរយ៉ង
Remove ads

ខេត្តរយ៉ង (សៀម : ระยอง) គឺជាខេត្តទី ៧៦ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជលបុរីនៅខាងលិចនិងខាងជើង ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និង ខាងកើតជាប់នឹងខេត្តច័ន្ទបុរី។​ខេត្តរយ៉ងអតីតកាលជាខេត្តរបស់ខ្មែរត្រូវបានសៀមឈ្លានពានដណ្តើមបានក្រោយពេលបន្ទាយលង្វែកត្រូវបានសៀមវាយបែក។បច្ចុប្បន្នត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉ាក់យ៉ងវិញ។

ព័ត៌មានសង្ខេប ខេត្តរយ៉ង ระยอง, ប្រទេស ...
Remove ads

ប្រវត្តិ

ប្រវត្តិសាស្រ្តនៃខេត្តរយ៉ងគឺមានតាំងពីសតវត្សរ៍ទី ១០ មកម្ល៉េះនៅពេលដែលអាណាចក្រខ្មែរបានគ្រប់គ្រងទៅលើតំបន់នេះដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាប្រទេសកម្ពុជានិងភាគខាងកើតនៃប្រទេសសៀម។អ្នកបុរាណវត្ថុវិទូអាចធ្វើការសន្មត់បានគឺដោយសារគេបានរកឃើញសំណល់នៃជញ្ជាំងថ្មបាយក្រៀមនៅក្នុងស្រុកបានខៃ ខេត្តរយ៉ង។

នៅក្នុងឆ្នាំ ១៥៧០ នៅក្នុងរជ្ជកាលព្រះបាទមហាធម៌រាជាធិរាជព្រះរាជាខ្មែរបានចូលវាយសៀមដើម្បីដណ្ដើមយកទីក្រុងនៅឆ្នេរសមុទ្រភាគខាងកើតប៉ុន្តែមិនអាចវាយដណ្តើមយកទីក្រុងនេះបានមកវិញ។

បន្ទាប់ពីអាណាចក្រអយុធ្យាត្រូវបានដួលរលំដោយសារសង្គ្រាមភូមា-សៀមទៅអនាគតស្តេចនៃនគរធនបុរីគឺស្តេចតាកស៊ីនបានយាងមកដល់ខេត្តរយ៉ង។នៅខេត្តរយ៉ងស្ដេចតាកសុីនបានកសាងមូលដ្ឋានកងទ័ពជើងទឹកថ្មីមុននឹងបន្តយាងទៅខេត្តច័ន្ទបុរីដើម្បីប្រមូលផ្តុំកម្លាំងទៅប្រយុទ្ធជាមួយនឹងភូមា។នាពេលនោះស្ដេចតាកសុីនបានត្រឡប់មកខេត្តរយ៉ងវិញនៅក្នុងអំឡុងការបង្រួបបង្រួមសៀមឲ្យក្លាយជាអាណាចក្រធនបុរីប្រាសាទដែលមានវ័យចំណាស់ជាងគេនៅក្នុងខេត្តរយ៉ងគឺវត្តប៉ាព្រះឌូត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្ដេចតាកស៊ីន

នៅក្នុងឆ្នាំ ១៩០៦ រយ៉ងត្រូវបានដាក់បញ្ចូលគ្នាជាមួយនឹងមណ្ឌលច័ន្ទបុរី។នៅក្នុងឆ្នាំ ១៩០៨ ស្រុកឃ្លែងត្រូវបានដាក់បញ្ចូលទៅក្នុងខេត្តរយ៉ង។

នៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាវុធព្រះមង្កុដក្លៅចៅយូហួទីក្រុងរយ៉ងត្រូវបានប្ដូរឈ្មោះទៅជាខេត្តរយ៉ងនៅក្នុងឆ្នាំ ១៩១៦ ប៉ុន្តែវានៅតែស្ថិតនៅក្នុងខេត្តច័ន្ទបុរីដដែល។ក្រោយមកនៅក្នុងឆ្នាំ ១៩៣១ មណ្ឌលច័ន្ទបុរីត្រូវបានរំលាយចោលហើយរយ៉ងត្រូវបានដាក់បញ្ចូលទៅក្នុងមណ្ឌលព្រះជិនបុរីវិញ។

Remove ads

រដ្ឋបាល

ខេត្តរយ៉ង ចែកចេញជា ០៨ ក្រុង/ស្រុក ៥៨ សង្កាត់/ឃុំ និង ៣៨៨ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តរយ៉ង
ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះភាសាខ្មែរ ...
Remove ads

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads