ខេត្តច័ន្ទបុរី

ខេត្តច័ន្ទបុរី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តច័ន្ទបុរី

ខេត្តច័ន្ទបុរី ឬ ច័ន្ទបុរៈ (សៀម: จันทบุรี ; ជងจันกะบูย Chankabui, []) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ០៧ នៅភាគខាងកើតប្រទេសសៀមដែលមានព្រំប្រទល់ជាប់នឹងខេត្តបាត់ដំបង ខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជានៅច្រាំងឈូងសមុទ្រសៀម ​ខេត្តត្រាចនៅ​ភាគ​ខាង​កើត​ និង ​ខេត្តរយ៉ងខេត្តជលបុរី ​ខេត្តស្ទឹងជ្រៅ ​និង ​ខេត្តស្រះកែវនៅ​ភាគ​ខាង​លិច​និង​ខាង​ជើង​។

ព័ត៌មានសង្ខេប ខេត្តច័ន្ទបុរី จันทบุรี, ប្រទេស ...
ខេត្តច័ន្ទបុរី
จันทบุรี
Thumb
ទង់
Thumb
ត្រា
Thumb
ផែនទីនៃខេត្តច័ន្ទបុរី
ផែនទីនៃខេត្តច័ន្ទបុរី
ប្រទេស ថៃ (សៀម)
ទីរួមខេត្តក្រុងច័ន្ទបុរី
ផ្ទៃក្រឡា
  សរុប៦៤១៥ គម2 (២៤៧៧ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា៣៣
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍22xxx
លេខកូដហៅទូរស័ព្ទ039
ក្រមអ.ម.អ. ៣១៦៦TH-22
គេហទំព័រchan-pao.go.th
បិទ

ប្រវត្តិ

ជនជាតិដើមភាគតិចនៃតំបន់ចន្ទបុរីគឺជាជនជាតិជងជនជាតិជងបានមករស់នៅក្នុងតំបន់នេះតាំងពីសម័យអយុធ្យាហើយត្រូវបានគេគិតថាជាជនជាតិដើមនៃប្រទេសកម្ពុជាប្រហែលអាចកើតឡើងមុនសម័យខ្មែរ។នៅ​ខេត្ត​ច័ន្ទបុរីជន​ជាតិជងភាគច្រើន​រស់​នៅ​ក្នុងស្រុក​ខាវឃីតចាកុត ស្រុកពុងណាំរ៉ុន និង ​ស្រុកម៉ាខាំ[]

ក្រោយវិបត្តិប៉ាក់ណាមនៅក្នុងឆ្នាំ ១៨៩៣ កងទ័ពអាណានិគមនិយមបារាំងបានដណ្ដើមកាន់កាប់ខេត្តច័ន្ទបុរីបានព្រោះជាតំបន់ដែលមានភូមិសាស្រ្តដ៏ល្អមានទាំងផ្លូវគោកនិងផ្លូវទឹកងាយស្រួលនៅក្នុងការដឹកជញ្ជូនទំនិញផ្សេងៗទៅកាន់ផ្លូវសមុទ្រប៉ុន្តែក្រោយមកបារាំងបានប្រគល់មកឲ្យប្រទេសសៀមវិញរួមទាំងខេត្តមួយចំនួនទៀតនៅក្នុងឆ្នាំ ១៩០៤-១៩០៧ ដើម្បីដោះដូរយកខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភ័ណ្ឌខេត្តស្ទឹងត្រែង(ម្លូព្រៃ និង ទន្លេរពៅ) និង ខេត្តកោះកុងមកឲ្យប្រទេសកម្ពុជាវិញ។ជនជាតិភាគតិចសំខាន់ៗនៅខេត្តនេះគឺជាជនជាតិយួនដែលបានមកតាំងទីលំនៅនៅទីនេះនៅក្នុងរលកបីគឺទីមួយក្នុងសតវត្សរ៍ទី ១៩ ក្នុងអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសាសនាគ្រិស្តនិកាយកាតូលិកនៅឯកូសាំងស៊ីន សហភាពឥណ្ឌូចិន។ទីពីរក្នុងទសវត្សរ៍ឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩៤០ ជនជាតិយួនបានភៀសខ្លួនចេញពីសហភាណឥណ្ឌូចិន។ទី​បី​បន្ទាប់​ពីជ័យជម្នះ​កុម្មុយនិស្ត​នៅ​វៀតណាម​នៅក្នុង​ឆ្នាំ​ ១៩៧៥។ទីក្រុងច័ន្ទបុរីបានក្លាយជាអាសនៈរបស់អភិបាលនៃសង្ឃមណ្ឌលចន្ទបុរីតាំងពីឆ្នាំ ១៩៤៤ ។

ខេត្តច័ន្ទបុរីអតីតកាលគឺជាខេត្តរបស់ខ្មែរព្រោះខេត្តនេះធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ។ក្រោយពីបែកបន្ទាយលង្វែកមកប្រទេសកម្ពុជាអស់ឬទ្ធានុភាពហើយបានធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិចនិងពាយ័ព្យដូចជាខេត្តច័ន្ទបុរី ខេត្តនគររាជសីមា ខេត្តបស្ចឹមបុរី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់...។បច្ចុប្បន្នខេត្តច័ន្ទបុរីត្រូវបានប្រទេសសៀមផ្លាស់ប្តូរឈ្មោះទៅជាខេត្តចន្ថាប៊ូរីវិញ។

ខេត្តច័ន្ទបុរីធ្លាប់ជាខេត្តដែលមានត្បូងដ៏សំខាន់ជាពិសេសត្បូងទទឹមនិងត្បូងកណ្តៀង។ខណៈពេលដែលសហគមន៍មាត់ទឹកចាន់តាប៊ុនត្រូវបានអភិវឌ្ឍជាង ០៣ សតវត្សរ៍មុនរជ្ជកាលព្រះបាទណារ៉ៃតាមមាត់ទន្លេមេណាមច័ន្ទបុរី។វាជាមជ្ឈមណ្ឌលដឹកជញ្ជូននិងពាណិជ្ជកម្មដ៏សំខាន់។ប៉ុន្តែប៉ុន្មានឆ្នាំមកនេះសហគមន៍មាត់ទន្លេចាន់តាប៊ុនបានបាត់បង់ភាពត្រចេះត្រចង់របស់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងទសវត្សរ៍ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងតំបន់នេះដែលទទួលបានជំនួយពីមន្ត្រីសៀមបានរួមចំណែកធ្វើឲ្យទីក្រុងនេះរីកចម្រើនឡើងវិញដែលជាគោលដៅសំខាន់សម្រាប់ទេសចរណ៍វប្បធម៌។

រដ្ឋបាល

ខេត្តច័ន្ទបុរី ចែកចេញជា ១០ ក្រុង/ស្រុក ៧៦ សង្កាត់/ឃុំ និង ៦៩០ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តច័ន្ទបុរី

០១.ក្រុងច័ន្ទបុរី

០២.ស្រុកខ្លុង

០៣.ស្រុកថាម៉ៃ

០៤.ស្រុកពុងណាំរ៉ន

០៥.ស្រុកម៉ាខាំ

០៦.ស្រុកឡែមស៊ីង

០៧.ស្រុកសូយដាវ

០៨.ស្រុកកេងហង្សមេវ

០៩.ស្រុកណាយ៉ៃអេម

១០.ស្រុកខាវឃីតចាកុត

ឯកសារយោង

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.