ខេត្តសុពណ៌បុរី
ខេត្តសុពណ៌បុរី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តសុពណ៌បុរី ឬ សុវណ្ណបុរី (សៀម : สุพรรณบุรี) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរធានី ខេត្តជ័យនាថ ខេត្តសិង្ហបុរី ខេត្តឧទង ខេត្តអយុធ្យា និង ខេត្តនគរបឋម។
ខេត្តសុពណ៌បុរី មានជនជាតិភាគតិចរស់នៅចម្រុះគ្នាដែលភាគច្រើនជាជនជាតិតៃ ជនជាតិមន ជនជាតិលាវ ជនជាតិចិន និង ជនជាតិខ្មែរ។

Remove ads
ប្រវត្តិ
ខេត្តសុពណ៌បុរីអាចជាទីតាំងនៃរឿងព្រេងនិទានសុវណ្ណភូមិ ដែលត្រូវបានរៀបរាប់នៅក្នុងអត្ថបទសំណេរព្រះពុទ្ធសាសនាដ៏ចំណាស់។តែទោះជាយ៉ាងណាក៏ដោយទីតាំងប្រវត្តិសាស្ត្រដំបូងបង្អស់ដែលអាចបញ្ជាក់បានគឺនៅក្នុងសម័យទ្វារវត្តីនៅពេលដែលទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងទ្វារវត្តីស្រីសុវណ្ណភូមិ(ទីក្រុងទ្វារវត្តីនៃសុវណ្ណភូមិ)។ការបង្កើតទីក្រុងនេះឡើងប្រហែលឆ្នាំ ៨៧៧–៨៨២។នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ អាណាចក្រខ្មែរសិលាចារឹកមួយស្ថិតនៅក្នុងប្រាសាទព្រះខ័នត្រូវបានចារឹកឡើងដែលបានរៀបរាប់និយាយអំពីឈ្មោះសុវណ្ណបុរៈ។ក្រោយមកវាត្រូវបានគេហៅថាស្រុកឧទងវិញហើយធ្លាប់ត្រូវបានគេជឿថាជាទីក្រុងដើមរបស់ព្រះចៅឧទងដែលជាស្ថាបនិកបង្កើតអាណាចក្រអយុធ្យាផងដែរ។សម្ដេចព្រះបរមរាជាធិរាជទី ១ បានប្រទានឈ្មោះថ្មីនៅទីតំបន់នេះថាសុពណ៌បុរី។សុពណ៌បុរីគឺជាទីក្រុងដែលនៅជាប់ព្រំដែននិងជាទីតាំងធ្វើសង្គ្រាមជាច្រើនជាមួយនឹងភូមាដែលជាប្រទេសក្បែរខាង។
ប្រជាជននៅក្នុងខេត្តនេះនិយាយជាគ្រាមភាសាសៀមកណ្តាលដាច់ដោយឡែកដែលត្រូវបានគេជឿថាជាទម្រង់ភាសានិយាយនៅក្នុងសម័យអយុធ្យា។
Remove ads
រដ្ឋបាល
ខេត្តសុពណ៌បុរី ចែកចេញជា ១០ ក្រុង/ស្រុក ១១០ សង្កាត់/ឃុំ និង ៩៧៧ ភូមិ ៖

០១.ក្រុងសុពណ៌បុរី
០២.ស្រុកដឺមបាងណាមប័ទ្ធ
០៣.ស្រុកដានឆាង
០៤.ស្រុកបាងផ្លាម៉ា
០៥.ស្រុកស្រីព្រះច័ន្ទ
០៦.ស្រុកដនចេតីយ៍
០៧.ស្រុកសងភីណង
០៨.ស្រុកសាមជុក
០៩.ស្រុកឧទង
១០.ស្រុកណងយ៉ាសៃ
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads