ច្បាប់អំពែរ

From Wikipedia, the free encyclopedia

ច្បាប់អំពែរ

នៅក្នុងម៉ាញ៉េតូស្តាទិច ច្បាប់អំពែរ(ឬទ្រឹស្ដីបទអំពែរ) អាចអោយយើងគណនាតំលៃនៃដែនម៉ាញ៉េទិចបង្កើតឡើងដោយចរន្តអគ្គីសនី។ ទ្រឹស្ដីនេះទំរង់អាំងតេក្រាលរបស់សមីការម៉ាកស្វែល-អំពែរ។ ទ្រឹស្ដីនេះត្រូវបានរកឃើញដោយអង់ដ្រេ ម៉ារី អំពែរ និងជាសមមូលរបស់ច្បាប់ហ្គោសក្នុងអេឡិចត្រូស្តាទិច

ព័ត៌មានសង្ខេប អេឡិចត្រូស្តាទិច, ម៉ាញ៉េតូស្តាទិច ...
អេឡិចត្រូម៉ាញ៉េទិច
Thumb
អគ្គីសនី · ម៉ាញ៉េទិច
បិទ

ពំនោលច្បាប់

Thumb
ចរន្តអគ្គីសនី I បង្កើតដែនអាំងឌុចស្យុងម៉ាញ៉េទិច B

ក្នុងរបបស្ទើរអចិន្ត្រៃយ៍ឬអចិន្ត្រៃយ៍ ច្បាប់អំពែរពោលថា៖ «សៀកគុលឡាស្យុងតាមខ្សែកោងបិទជិតដែលហ៊ុំព័ទ្ធរបាយចរន្តអគ្គីសនី នៃដែនម៉ាញ៉េទិច ស្មើនឹងផលបូកពិជគណិតរបស់ចរន្ដដែលកាត់តាមផ្ទៃមុខកាត់នោះ។ គេសរសេរ៖


រឺ


ដែល

  • តំនាងអោយអាំងតេក្រាលខ្សែកោងតាមខ្សែកោងបិទជិត,
  • ជាដែនម៉ាញ៉េទិច,
  • ជាដែនអាំងឌុចស្យុងម៉ាញ៉េទិច,
  • ជាចំរៀកដ៏តូចនៅលើខ្សែកោងបិទជិត,
  • ជាពែរមេអាប៊ីលីតេនៃមជ្ឈដ្ឋានជុំវិញ,
  • ជាផលបូកពិជគណិតនៃអាំងតង់ស៊ីតេចរន្តអគ្គីសនីដែលកាត់តាមផ្ទៃហ៊ុំដោយខ្សែកោង

អំពីចរន្តអគ្គីសនីដែលហ៊ុំព័ទ្ធដោយខ្សែកោង

យើងអាចចែកប្រភេទចរន្តអគ្គីសនីដែលហ៊ុំព័ទ្ធដោយខ្សែកោងជាច្រើនករណី៖

  • បើសិនជាចរន្តនោះជាចរន្តមានរបាយមាឌ ដែលមានដង់ស៊ីតេ នោះអាំងតង់ស៊ីតេនេះគឺ៖
  • បើសិនជាចរន្តនោះជាបណ្ដុំចរន្តខ្សែច្រើន នោះអាំងតងស៊ីតេនេះគឺ៖

ប្រយ័ត្ន៖ ដោយសារតែវាជាផលបូកពិជគណិត គេត្រូវតែដៅទិសរបស់ខ្សែកោង ដើម្បីកំនត់ទិសដៅចរន្តវិជ្ជមាននិងអវិជ្ជមាន។

  • បើសិនជាចរន្តនោះជារបាយផ្ទៃ ដែលមានដង់ស៊ីតេ នោះអាំងតង់ស៊ីតេចរន្តនេះគឺ៖
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.