ជយបរិត្តគាថា
From Wikipedia, the free encyclopedia
Remove ads
Remove ads
ជយបរិត្តគាថា
(១) មហាការុណិកោ នាថោ ហិតាយ សព្វបាណិនំ បូរេត្វា បារមី សព្វា បត្តោ សម្ពោធិមុត្តមំ
ព្រះសម្មាសម្ពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយមហាករុណា ព្រះអង្គបំពេញនូវបារមីទាំងឡាយទាំងពួង ដើម្បីប្រយោជន៍ដល់សត្វទាំងអស់ ហើយទ្រង់បានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តមហើយ
(២) ឯតេន សច្ចវជ្ជេន ហោតុ តេ ជយមង្គលំ
ដោយកិរិយាពោលនូវពាក្យសច្ចនេះ សូមជ័យមង្គលចូលមានដល់អ្នក
(៣) ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោ ហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្កេ សីសេ បឋវីបោក្ខរេ អភិសេកេ សព្វពុទ្ធានំ អគ្គប្បតោ បមោទតិ
ព្រះសម្មាសម្ពុទ្ធទ្រង់ញ៉ាំងសេចក្តីត្រេកអរនៃសាក្យទាំងឡាយឲ្យចម្រើន ព្រះអង្គឈ្នះមារហើយ បាននូវភាពជាបុគ្គលប្រសើរបំផុត ទ្រង់រីករាយ(ចំពោះធម៌ដែលព្រះអង្គត្រាស់ដឹង) លើអបរាជិតបល្លង្កជាជ័យមង្គល ទៀបគល់ពោធិព្រឹក្សត្រង់ផ្ចឹតផែនដីដូចជាស្លឹកឈូកជាទីអភិសេកនៃព្រះពុទ្ធគ្រប់ព្រះអង្គ (យ៉ាងណាម៉ិញ) សូមឲ្យអ្នកជាបុគ្គលមានជម្នះឈ្នះ(អស់សត្រូវ) យ៉ាងនោះឯង
(៤) សុនក្ខត្តំ សុមង្គលំ សុបភាតំ សុហុដ្ឋិតំ សុខណោ សុមុហុតោ ច សុ យិដ្ឋំ ព្រហ្មចារីសុ
(ពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះ) ឈ្មោះថាជានក្ខត្តឫក្សល្អ ជាមង្គលល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណរះល្អ ជាខណៈល្អ ជាយាមល្អ (ទានដែលបុគ្គលបានបូជាហើយ) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ (ក្នុងពេលនោះ) ឈ្មោះថាជាគ្រឿងបូជាល្អ ។
(៥) បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ មនោកម្មំ បណិធិ តេ បទក្ខិណា
(ក្នុងថ្ងៃនោះ) កាយកម្មក៏ឈ្មោះថានាំឲ្យមានសេក្តីចម្រើន វចីកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន មនោកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន សេចក្តីប្រាថ្នាទាំងឡាយរបស់អ្នកទាំងនោះក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន ។
(៦) បទក្ខិណានិ កត្វាន លភន្តត្ថេ បទក្ខិណេ ។
បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចម្រើន (យ៉ាងនេះ) ហើយក៏រមែងបាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ ។
(៧) តេ អត្ថលទ្ធា សុខិតា វិរុឡ្ហា ពុទ្ធសាសនេ អរោគា សុខិតា ហោថ សហ សព្វេហិ ញាតិភិ
អ្នកទាំងឡាយ (ទាំងបុរសទាំងស្ត្រី) នោះ ចូរបាននូវប្រយោជន៍ បាននូវសេចក្តីសុខ ចូរចម្រើនក្នុងព្រះពុទ្ធសាសនា ចូរកុំឲ្យមានរោគ ឲ្យបាននូវសេចក្តីសុខ ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា ។
(សត្តបរិត្ត - ទ្វាទសបរិត្ត, ១៩៨៨)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads