ឥមិនាបុញ្ញកម្មេ
From Wikipedia, the free encyclopedia
Remove ads
សូត្រឧទ្ទិសកុសលច្រូចទឹក
- ឥមិនា បុញ្ញកម្មេន ឧបជ្ឈាយា គុណុត្តរា អាចរិយូបការា
- ច មាតាបិតា ច ញាតិកា (បិយា មមំ) សុរិយោ ចន្ទិមា
- រាជា គុណរន្តា នរាបិ ច ព្រហ្មារា ច ឥន្ទ្រា ច លោកបាលា
- ច ទេវតា យមោ មិត្តា មនុស្សា ច មជ្ឈត្តា វេរិកាបិ ច
- សព្វេ សត្តា សុខី ហោន្តុ បុញ្ញានិ បកតានិ មេ សុខញ្ច
- តិវិធំ ទេន្តុ ខិប្បំ បាបេថ វោមតំ ។
ប្រែៈ ដោយបុញ្ញកម្មនេះ ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ អាចារ្យទាំងឡាយ មានឧបការៈ មាតាបិតានឹងញាតិទាំងឡាយ (មាតាបិតាជាទីស្រ
ឡាញ់) ព្រះអាទិត្យ ព្រះចន្ទ ព្រះរាជា នរជនអ្នកមានគុណទាំងឡាយ ព្រះព្រហ្មនិងមារាធិរាជ ព្រះឥន្ទទាំងឡាយ លោកបាលមហារាជ និងទេវតាទាំង
ឡាយ ព្រះយមរាជនិងមនុស្សទាំងឡាយ ជាមិត្តនឹងគ្នាក្តី មានចិត្តជាកណ្តាលក្តី មានពៀរនឹងគ្នាក្តី សូមឲ្យសព្វសត្វទាំងឡាយ មានសេចក្តីសុខរាល់គ្នា
បុណ្យទាំងឡាយ ដែលខ្ញុំបានកសាងសន្សំហើយ ចូរឲ្យនូវសេចក្តីសុខទាំង៣ប្រការ សូមឲ្យអ្នកទាំងឡាយបានដល់នូវ អមតមហានិព្វាន ឲ្យបានឆាប់រួស
រាប់ទាន់សេចក្តីប្រាថ្នាហោង ។
- ឥមិនា បុញ្ញកម្មេ ឥមិនា ឧទ្ទិសេន ច ខិប្បាហំ សុលភេ ចេវ
- តណ្ហុបាទានឆេទនំ យេ សន្តា នេ ហីនា ធម្មា យាវ និព្វាន
- តោ មមំ នស្សន្តុ សព្វទា យេវ យត្ថ ជាតោ ភវេ ភវេ ឧជុចិត្ត
- សតិបញ្ញា សល្លេខោ វិរិយម្ហិនា មារា លភន្តុ មោកាសំ (នោ
- កាសំ) កាតុញ្ច វិរិយេសុ មេ ពុទ្ធោ ទីបវរោ នាថោ ធម្មោ នា
- ថោ វរុត្តមោ នាថោ បច្ចេកពុទ្ធោ ច សង្ឃោ នាថោត្តរោ មមំ
- តេសោត្តមានុភាវេន មារោកាសំ លភន្តុ មា ។
ប្រែៈ ដោយបុញ្ញកម្មនេះផង ដោយការឧទ្ទិសនេះផង សូមឲ្យខ្ញុំបានដោយងាយយ៉ាងរួសរាន់ទាន់ចិត្ត នូវមគ្គផលជាគ្រឿងផ្តាច់បង់ នូវតណ្ហានិងឧបាទាន ធម៌
ទាំងឡាយណា ជាធម៌ថោកទាប គឺអកុសលធម៌នៅក្នុងសន្តានចិត្តខ្ញុំ សូមឲ្យវិនាសបាត់រៀងរាល់កាលទៅ រហូតដល់ខ្ញុំបានសម្រេចព្រះនិព្វាន បើខ្ញុំអន្ទោល
ទៅចាប់កំណើត ក្នុងភពតូចនិងភពធំ ណា ៗ សូមឲ្យខ្ញុំជាបុគ្គលមានចិត្តត្រង់មានសតិបញ្ញាមានចិត្តស្អាតផូរផង់ ទាំងសូមឲ្យមានព្យាយាមផង មារទាំង
ឡាយចូរកុំបាននូវឱកាស ដើម្បីធ្វើឲ្យខូចព្យាយាមខ្ញុំឡើយ ព្រះពុទ្ធដូចជាប្រទីបឬកោះដ៏ប្រសើរ ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាទីពឹង ដ៏ប្រសើរខ្ពង់ខ្ពស់នៃខ្ញុំ ទាំងព្រះ
បច្ចេកពុទ្ធ ក៏ជាទីពឹងនៃខ្ញុំដែរ ដោយឧត្តមានុភាព នៃព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធ និងព្រះសង្ឃនោះ មារចូរកុំបាននូវឱកាស ចូលមកជ្រៀតជ្រែកឡើយ ។
- (គិហិបតិបត្តិពិសេស)
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads