បត្តិទានគាថា

From Wikipedia, the free encyclopedia

Remove ads
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

Thumb
ធម៌វន្ទនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា

បត្តិទានគាថា

​សូត្រ​ជា​ភាសា​បាលី

យង្កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កាយេន វាចាមនសា
តិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា
អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ យេ
តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ
ទេវា គន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជីវន្តា ហារ
ហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ

ប្រែ​ជា​ភាសា​ខ្មែរ

អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើដោយទ្វារទាំង ៣ គឺ កាយ វាចា ចិត្ត អំពើ​ជា​កុសល​ទាំងអស់​នោះ ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ ជា​កុសល​អាច​នឹង​នាំ​ឲ្យ​ទៅ​កើត​ក្នុង​ស្ថាន​ត្រៃត្រឹង្សសួគ៌​បាន​ សត្វ​ទាំងឡាយ​ឯណា គឺមនុស្ស ឬ ទេវតា ឬ ព្រហ្ម ដែល​ជា​សត្វ​មាន​សញ្ញាក្តី សត្វ​ទាំងឡាយ​ឯណា ជា​អសញ្ញិសត្វ គឺ​សត្វ​ដែល​ឥត​សញ្ញាក្តី សត្វ​ទាំងឡាយ​ទាំងអស់​នោះ ​ចូរ​ឲ្យ​បាន​ចំណែក​ផល​នៃ​បុណ្យ ហើយ​ចូរ​សោយ​នូវ​ផល​នៃ​បុណ្យ ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ បាន​ឧទ្ទិស​ផ្សាយ​ឲ្យ​ទៅ​នេះ​ចុះ ​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​នោះ បើ​សត្វ​ទាំងឡាយ​ឯណា​បាន​ដឹង​ច្បាស់​ហើយ សត្វ​ទាំងឡាយ​នោះ ​ចូរ​ឲ្យ​បាន​សោយ​នូវ​ផល​នៃ​បុណ្យ​ដែល​ខ្ញុំ​បាន​ឧទ្ទិស​ឲ្យ​ទៅ​នោះ​ចុះ ម្យ៉ាង​ទៀត​បណ្តា​អស់​សត្វ​ទាំង​នោះ បើ​សត្វ​ទាំងឡាយ​ឯណា មិន​បាន​ដឹង​នូវ​បុណ្យ ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ ​ សូម​ទេវតា​ទាំងឡាយ​អញ្ជើញ ទៅ​ឲ្យ​ដំណឹង​ដល់​សត្វ​ទាំងឡាយ​នោះ ឲ្យ​បាន​ដឹង​ផង​ថា ជន​ឯណេះ​គេ​បាន​ធ្វើ​បុណ្យ​ ហើយ​គេ​ឧទ្ទិស​ផ្សាយ​ផលបុណ្យ​នោះ មក​ដល់​អ្នក​ទាំងឡាយ​ៗ ចូរ​អនុមោទនា​ត្រេកអរ នឹង​បុណ្យ​គេ​នោះ​ចុះ ​សត្វ​ទាំងឡាយ​ឯណា​ក្នុង​លោក​ទាំង​អស់ ដែល​អាស្រ័យ​នូវ​អាហារ ហើយ​រស់​នៅ សត្វ​ទាំងឡាយ​ទាំងអស់​នោះ ចូរ​ឲ្យ​បាន​នូវ​ភោជន​ជាទី​គាប់​ចិត្ត​ ដែល​សម្រេច​ដោយ​បុញ្ញឫទ្ធិ តាម​ចិត្ត​ដែល​ខ្ញុំ​ឧទ្ទិស​ផ្សាយ​ទៅ​ឲ្យ​នេះ​ចុះ ។

(គិហិបតិបត្តិពិសេស)
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads