តង់ហ្សានី

From Wikipedia, the free encyclopedia

តង់ហ្សានី
Remove ads

ប្រទេសតង់ហ្សានី មានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋសហរដ្ឋតង់ហ្សានី" គឺប្រទេសមួយដែលនៅ ទ្វីបអាហ្រ្វិកខាងកើត ក្នុងតំបន់បឹងយក្សធំនៅអាហ្វ្រិក ។ ប្រទេសនេះមានព្រំប្រទល់ជាប់ ប្រទេសអ៊ូហ្គង់ដា នៅភាគខាងជើង ប្រទេសកេនយ៉ា នៅភាគឦសាន កោះកូម៉ូរ៉ូ និងមហាសមុទ្រឥណ្ឌានៅភាគខាងកើត ប្រទេសម៉ូហ្សំប៊ិក និង ម៉ាឡាវីទៅភាគខាងត្បូង ប្រទេសហ្សំប៊ី នៅភាគនិរតី; និង ប្រទេសរ៉្វាន់ដា , ប៊ូរុនឌី និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅភាគខាងលិច។ ភ្នំគីលីម៉ាន់ចារ៉ូ ជាភ្នំខ្ពស់បំផុតនៅទ្វីបអាហ្រ្វិក ស្ថិតនៅភាគឦសានប្រទេសតង់ហ្សានី។ យោងតាមជំរឿនជាតិឆ្នាំ ២០២២ តង់ហ្សានីមានប្រជាជនប្រហែល ៦២លាននាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតដែលមានទីតាំងនៅភាគខាងត្បូងនៃអេក្វាទ័រ ។ ដោយលាតសន្ធឹងលើផ្ទៃដី ៩៤៧ ៣០៣ គីឡូម៉ែត្រការ៉េ ប្រទេសនេះជាប់ឈ្មោះជាប្រទេសធំបំផុតទី៣០ នៃពិភពលោក ។ ដូដូម៉ា គឺជារដ្ឋធានីនៃប្រទេស ។

ព័ត៌មានបន្ថែម សាធារណរដ្ឋសហភាពតង់ហ្សានី Jamhuri ya Muungano wa Tanzania (ស្វាហ៊ីលី) ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads