សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

From Wikipedia, the free encyclopedia

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ភាសាបារាំងRépublique démocratique du Congo (RDC)) ឬអាចហៅក្រៅផ្លូវការបានថា កុងហ្គោគីនស្យាសាកុងហ្គោ គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ភាគពាយ័ព្យជាប់នឹងសាធារណរដ្ឋកុងហ្គោ នៅភាគខាងជើងជាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅភាគឦសានជាប់ស៊ូដង់ខាងត្បូង នៅប៉ែកខាងកើតមានជាប់ប្រទេសអ៊ូកង់ដា រ៉្វាន់ដា និងប៊ូរុនឌី ភាគខាងត្បូងនិងភាគអាគ្នេយ៍ជាប់ប្រទេសសំប៊ី ភាគនិរតីជាប់អង់កូឡា ភាគខាងលិចជាប់មហាសមុទ្រអាត្លង់ទិកខាងត្បូងនិងតំបន់កាប៊ីនដារបស់អង់កូឡា។ បើគិតជាផ្ទៃដីសរុប វាត្រូវជាប្រទេស​ធំ​ជាង​គេ​បំផុតទី​ពីរ​ប្រចាំ​ទ្វីប​អាហ្វ្រិក និង​ជា​ប្រទេស​ធំ​បំផុតទី១១ នៅលើ​ពិភពលោក។ ដោយមានប្រជាជនរស់នៅប្រមាណ ១០៨ លាននាក់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ជា​ប្រទេសដែលមានប្រជាជននិយាយភាសាបារាំង​ច្រើនជាងគេ​ផងដែរនៅលើ​ពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា គីនស្យាសា ហើយទីក្រុងនេះក៏ត្រូវជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសផងដែរ។

ព័ត៌មានសង្ខេប រដ្ឋធានី និង ទីក្រុងធំបំផុត, ភាសាផ្លូវការ ...
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
République démocratique du Congo (បារាំង)
Repubilika ya Kôngo ya Dimokalasi (គីទូបា)
Republíki ya Kongó Demokratíki (លីនហ្កាឡា)
Jamhuri ya Kidemokrasia ya Kongo (ស្វាហ៊ីលី)
Ditunga dia Kongu wa Mungalaata (លូបា-លូលូអា)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
"Justice – Paix – Travail" (បារាំង)
យុត្តិធម៌ – សន្តិភាព – ការងារ
ភ្លេងជាតិ
Debout Congolais (បារាំង)
"ក្រោកឈរឡើងកុងហ្គោ"
Thumb
ទីតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
គីនស្យាសា
4°19′S 15°19′E
ភាសាផ្លូវការភាសាបារាំង
ភាសាជាតិ
  • គីទូបា
  • លីនហ្កាឡា
  • ស្វាហ៊ីលី
  • ត្ស៊ីលូបា
សាសនា
(ឆ្នាំ ២០២០)[]
  • ៩៥.០% គ្រិស្តសាសនា
    –៥៤.៩% កាតូលិក
    –៤០.១% និកាយគ្រិស្តផ្សេងៗទៀត
  • ២.៥% ជំនឿប្រពៃណី
  • ១.៥% ឥស្លាមសាសនា
  • ១.០% សាសនាផ្សេងៗទៀត / គ្មានជំនឿសាសនា
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី
- ប្រធានាធិបតី
ហ្វីលីក ត្ស៊ីសេកេឌី
- នាយករដ្ឋមន្ត្រី
ហ្សង់-មីឆែល សាម៉ា លូខុនដេ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
- សភាជាន់ទាប
រដ្ឋសភា
និម្មិតកម្ម
- ធ្លាក់ក្រោមអាណានិគម
១៧ វិច្ឆិកា ១៨៧៩
- រដ្ឋសេរីកុងហ្គោ
១ កក្កដា ១៨៨៥
- កុងហ្គោបែលហ្ស៊ិក
១៥ វិច្ឆិកា ១៩០៨
- ទទួលឯករាជ្យពីបែលហ្ស៊ិក
៣០ មិថុនា ១៩៦០[]
- សាធារណរដ្ឋហ្សាអៀ
២៧ តុលា ១៩៧៦
- សង្គ្រាមកុងហ្គោទី១
១៧ ឧសភា ១៩៩៧
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
១៨ កុម្ភៈ ២០០៦
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
២,៣៤៥,៤០៩ គ.ម   (ទី១១)
- ផ្ទៃទឹក (%)
៣.៣២
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
១០៨,៤០៧,៧២១[] (ទី១៤)
- ដង់ស៊ីតេ
៤៦.៣ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៦៣.៩១ ពាន់លានដុល្លារ[] (ទី៩០)
- ក្នុងម្នាក់
១,៣២៨ ដុល្លារ[] (ទី១៨៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១២៨.៥៤ ពាន់លានដុល្លារ[] (ទី៨៦)
- ក្នុងម្នាក់
៦៦០ ដុល្លារ[] (ទី១៩០)
ជីនី (២០១២) ៤២.១[]
មធ្យម
HDI (២០២១) ០.៤៧៩[]
ទាប · ទី១៧៩
រូបិយវត្ថុហ្វ្រង់កុងហ្គោ (CDF)
ល្វែងម៉ោងUTC+១ ទៅ +២ (WAT និង CAT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៤៣
កូដ ISO 3166CD
ដែនកម្រិតខ្ពស់.cd
បិទ

ដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលអាងទឹកកុងហ្គោ ទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានមនុស្សចូលមករស់នៅជាលើកដំបូងប្រមាណ ៩០,០០០ ឆ្នាំមុន ហើយត្រូវបានជនជាតិបង់ធូផ្លាស់ទីមករស់នៅប្រហែល ៣,០០០ ឆ្នាំមុន។ នៅប៉ែកខាងលិច ព្រះរាជាណាចក្រកុងហ្គោបានគ្រប់គ្រងទឹកដីនៅជុំវិញមាត់ទន្លេកុងហ្គោនៅវាងសតវត្សទី១៤ ដល់ទី១៩។ ចំណែកនៅភូមិភាគឦសាន កណ្តាល និងកើតវិញត្រូវស្ថិតនៅក្រោមការកាន់កាប់របស់ព្រះរាជាណាចក្រអាហ្សង់ដេ លូបា និងលូនដាពីសតវត្សទី១៦ និងទី១៧ រហូតដល់សតវត្សទី១៩។ ព្រះបាទលេអូប៉ូលទី២ នៃព្រះរាជាណាចក្របែលហ្ស៊ិកបានទទួលសិទ្ធិគ្រប់គ្រងលើទឹកដីកុងហ្គោជាផ្លូវការនៅក្នុងឆ្នាំ១៨៨៥ ហើយបានប្រកាសទឹកដីនេះជាកម្មសិទ្ធិឯកជនរបស់ទ្រង់ ដោយបានប្រទានឈ្មោះថា រដ្ឋសេរីកុងហ្គោ។ ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៩០៨ កម្លាំងយោធាអាណានិគមរបស់ព្រះអង្គបានចាប់បង្ខំប្រជាជនក្នុងតំបន់ឱ្យផលិតដំណាំកៅស៊ូ និងបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន។ នៅឆ្នាំ១៩០៨ ព្រះបាទលេអូប៉ូលបានសម្រេចព្រះទ័យប្រទានទឹកដីកុងហ្គោមកឱ្យរដ្ឋ ដែលកាលនុះវាត្រូវបានគេស្គាល់ថា ទឹកដីអាណានិគមបែលហ្ស៊ិក

កុងហ្គោបានទទួលឯករាជ្យពីប្រទេសបែលហ្ស៊ិកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦០ ហើយខ្លួនត្រូវបានប្រឈមនឹងចលនាអបគមន៍ភ្លាមៗ ហើយជាលទ្ធផល លោកម៉ូប៊ូធូ សេសេ សេកូបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ១៩៦៥។ ម៉ូប៊ូធូបានប្តូរឈ្មោះប្រទេសទៅហ្សាអៀនៅឆ្នាំ១៩៧១ ហើយបានបង្កើតរបបផ្តាច់ការបែបបុគ្គលនិយមរហូតដល់ឆ្នាំ១៩៩៧ ជាពេលដែលរបបលោកត្រូវបានផ្តួលរំលំនៅក្នុងសង្រ្គាមកុងហ្គោទីមួយ។ ក្រោយមក ប្រទេសមួយនេះក៏បានប្តូរឈ្មោះទៅឈ្មោះដើមវិញ ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវប្រឈមមុខនឹងសង្គ្រាមជាថ្មីទៀតនៅរវាងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥.៤ លាននាក់។[][][][១០] សង្រ្គាមដ៏រ៉ាំរ៉ៃបានបញ្ចប់នៅក្នុងអាណត្តិប្រធានាធិបតីយ៉ូសែហ្វ កាប៊ីឡា ដែលលោកបានដឹកនាំប្រទេសពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ប៉ុន្តែក្រោមរដ្ឋបាលរបស់លោក កំណត់ត្រាសិទ្ធិមនុស្សនៅក្នុងប្រទេសនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រជាជនមានភាពក្រីក្រយ៉ាងដំណំ។ បន្ថែមទៀតនោះ ករណីរំលោភបំពានគ្រប់រូបភាពបានកើតឡើងជាញឹកញាប់ដូចជា ការបាត់ខ្លួនដោយកំបាំង ការធ្វើទារុណកម្ម ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត និងការរឹតបន្តឹងលើសេរីភាពស៊ីវិលជាដើម។[១១] នៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ អំណាចនយោបាយត្រូវបានផ្ទេរទៅកាន់មេដឹកនាំថ្មីដោយសន្តិវិធី ជាលើកដំបូងបង្អស់ចាប់តាំងពីបានបានទទួលឯករាជ្យមក ដោយលោកកាប៊ីឡាត្រូវបានស្នងតំណែងជាប្រធានាធិបតីដោយលោកហ្វីលីក ត្ស៊ីសេកេឌី[១២] ចាប់តាំងពីឆ្នាំ២០១៥ មក នៅភាគខាងកើតប្រទេសបានក្លាយជាទីតាំងនៃជម្លោះយោធាដែលនៅតែបន្តរហូតដល់សព្វថ្ងៃ។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ប៉ុន្តែធនធានទាំងនោះត្រូវទទួលរងគ្រោះដោយសារអស្ថិរភាពនយោបាយ កង្វះហេដ្ឋារចនាសម្ព័ន្ធ អំពើពុករលួយ និងការទាញយកផលចំណេញផ្នែកពាណិជ្ជកម្មនិងការធ្វើអាណានិគមពីបរទេសអស់ជាច្រើនសតវត្ស ហើយក្រោយឯករាជ្យបានជាង ៦០ ឆ្នាំ ប្រទេសនេះបានត្រឹមតែអាចអភិវឌ្ឍន៍ខ្លួនបានតិចតួចប៉ុណ្ណោះ។[១៣] ក្រៅពីរដ្ឋធានីគីនស្យាសា ទីក្រុងធំៗបន្ទាប់ពីរគឺ លូប៊ូមបាស្យី និង អ៊ឹមប៊ូជីម៉ាយី គឺជាសហគមន៍រុករករ៉ែទាំងពីរ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោច្រើននាំចេញរ៉ែឆៅទៅបរទេស ដោយមានប្រទេសចិនជាអ្នកទទួលផលិតផលនាំចេញរបស់ខ្លួនជាង ៥០% នៅក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ដដែរ កម្រិតអភិវឌ្ឍន៍មនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៧៥ ក្នុងចំណោមប្រទេសចំនួន ១៨៩ ដែលជាការវាស់ស្ទង់ដោយសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស[១៤] គិតត្រឹមឆ្នាំ២០១៨ បន្ទាប់ពីរការឆាបឆេះនៃសង្រ្គាមស៊ីវិលអស់ជាងពីរទសវត្សរ៍ និងជម្លោះផ្ទៃក្នុងជាបន្តបន្ទាប់ ជនភៀសខ្លួនរបស់កុងហ្គោប្រមាណ ៦០០,០០០ នាក់នៅតែបន្តរស់នៅក្នុងប្រទេសជិតខាង។[១៥] កុមារ​ចំនួនពីរ​លាន​នាក់​ត្រូវប្រថុយ​នឹង​ការ​អត់ឃ្លាន ហើយសង្គ្រាមបង្ហូរឈាមគ្នា​បាន​បង្ខំឱ្យមនុស្ស​ចំនួន ៤.៥ លាននាក់ផ្លាស់ទីជម្រករបស់ខ្លួន។ [១៦] បច្ចុប្បន្ន ប្រទេសនេះជាសមាជិកនៃអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ សហភាពអាហ្វ្រិក សហគមន៍អាហ្វ្រិកខាងកើត កូមេសា សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាលជាដើម។ល។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.