ខេត្តតាកែវ
ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
Remove ads
ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ស្ថិតនៅខាងលិចទន្លេបាសាក់ ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកំពត ខាងលិចជាប់ ខេត្តកំពង់ស្ពឺខាងជើងឆៀងខាងលិច និងខេត្តកណ្តាលនៅខាងជើងនិងខាងកើត។ ហើយព្រំប្រទល់ភាគខាងត្បូងរបស់ខេត្តគឺព្រំដែនអន្តរជាតិជាមួយវៀតណាម(ខេត្តមាត់ជ្រូក)។ ទីក្រុងខេត្តដែលទើបនឹងត្រូវបានគេស្គាល់ថាជាទីរួមខេត្តដូនកែវ (អតីតហៅថាក្រុងតាកែវ) គឺជាទីក្រុងតូចមួយមានប្រជាជនសរុប ៣៩ ១៨៦ នាក់។ ខេត្តតាកែវគឺជាស្លាកស្នាមនៃវប្បធម៌ខ្មែរ ដោយសារតែជាអតីតនគរវ្នំនិងអាណាចក្រចេនឡាស្ថិតនៅកណ្តាលតំបន់។
Remove ads
Remove ads
ទីតាំងខេត្តតាកែវ

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការេ[២]។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។
Remove ads
ចំនួនប្រជាជន
តាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%[៣]។
រដ្ឋបាល
ខេត្តតាកែវមាន ០១ ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១២១ ភូមិ [៤]។
អភិបាលខេត្ត
ប្រវត្តិសាស្ត្រ
តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
- ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
- ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។ប្រាសាទភ្នំដាដែលស្ថាបនានាសតវត្សទី៦
Remove ads
វត្ថុអនុស្សាវរីយ៍ក្នុងតំបន់
ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់។
Remove ads
អាកាសធាតុ

ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀងមានចាប់ពី ខែមិថុនាដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។
ការអភិវឌ្ឍ

ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។
Remove ads
សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។
ផ្សារ
សំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។
ផ្សារនៅខេត្តតាកែវរួមមាន
- ផ្សារកំពង់ជ្រៃ
- ផ្សារកោះអណ្ដែត
- ផ្សារគិរីវង់(ឃុំព្រៃរំដេង)
- ផ្សារក្បាលពោធិ៍
- ផ្សារតាកែវ
- ផ្សារដើមរកា
- ផ្សារត្រពាំងអណ្ដើក
- ផ្សារត្រាំកក់
- ផ្សារត្រាំខ្នារ
- ផ្សារថ្នល់បែកគុស
- ផ្សារទន្លាប់
- ផ្សារធំ
- ផ្សារបត់រកា
- ផ្សារព្រៃល្វា
- ផ្សារព្រៃសណ្ដែក
- ផ្សារព្រំដែនថាម៉ូ
- ផ្សារភ្នំដិន
- ផ្សារឫស្សីស្រុក
- ផ្សារសៃវ៉ា
- ផ្សារសំរោងយ៉ោង
- ផ្សារអង្គតាសោម
- ផ្សារអង្គរកា
- ផ្សារអង្គរបុរី

រូបភាព
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads