ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩
From Wikipedia, the free encyclopedia
Remove ads
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ គឺជាថ្ងៃដែលកម្ពុជាបាត់បងទឹកដីកម្ពុជាក្រោម។ ជាថ្ងៃដែលខ្មែរក្រោមបាត់បង់ភាពជាម្ចាស់លើទឹកដីខ្លួនឯង។ ហើយបានប្រែក្លាយពីម្ចាស់ប្រទេសទៅជាជនជាតិភាគតិច លើទឹកដីរបស់ខ្លួន។ ចំណែកកូនខ្មែរកណ្ដាល លែងមានអ្នកដឹងលឺនឹងយកចិត្តទុកដាក់រឿងនេះទៀតហើយ។ សូម្បីតែលើកទង់ជាតិខ្មែរ និងខ្មែរក្រោមនៅមុខផ្ទះក៏គ្មានផង ខ្មែរបច្ចុប្បន្នលែងទទួលស្គាល់ខ្មែរក្រោមជាបងប្អូនហើយ។ បែរជាយកជាតិសាសន៍ដទៃជាបងប្អូនវិញ សែនស្ដាយដែនដីកូសាំងស៊ីន ការបាត់បង់នេះមកពីអត្តចរឹកខ្មែរក្រោយដូចជាខ្មែរបច្ចុប្បន្ន រឿងជាតិជារឿងរបស់អ្នកធំ យើងរាស្ត្រគិតតែរកស៊ីទៅ ទុកគេជាអ្នកដឹកនាំទៅ។ ចុងក្រោយចាញ់មនោគមន៍យួនបាត់ដីកម្ពុជាក្រោម។
ចរឹកចឹងសមនឹងពាក្យ ពូជបាត់ទឹកដី។ ជនជាតិខ្មែរចង់ចូលទៅយួនប៉ូលីសខ្មែរនៅច្រកព្រំដែនសួរប្រជាជនខ្លួនចេះភាសាយួន និងដូរលុយយួនទុកចាយនៅ សុំឆែកឯកសារសិន តែដល់ជនជាតិយួន ចូលមកខ្មែរវិញមិនបានសួររកឯកសារអីទាំងអស់ ពួកដែលចូលមកមាន អ្នកលក់កាហ្វេតាមរទេះ លក់កាវកណ្ដុល លក់បាយក្ដាំង និងនំស្រួយ បញ្ចួលហ្គាសដែកកេស និងដេរស្បែកជើង លក់នំបញ្ចុកស្រុះ និងនំបាញ់ហយ ជាដើម -ល-។ នៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ម្ដងៗអាជីវករខ្មែរឈប់លក់ដូរ លក់បាយ ម្ហូប នៅតាមផ្លូវ ដល់ពេលទៅទិញនិយាយខ្មែរអត់ច្បាស់ផងនេះឬ មនោគមន៍បរទេសខាងកើតដើម្បីបន្តលេបយកដែនដីកម្ពុជា។ ដោយការធ្វើសញ្ជ័យប្រជាជន រឺយ៉ាងណា? អោយប្រជាជនមករស់នៅលើទឹកដីគេអោយបានច្រើនរួចអោយ មានតំណែងធំក្នុងកិច្ចការការងារសង្គម ចាប់ពីតំណែងមេភូមិ ក្រុមព្រឹក្សាឃុំ មេឃុំ/ចៅសង្កាត់ ក្រុមព្រឹក្សាស្រុក អភិបាលស្រុក ក្រុមព្រឹក្សាខេត្ត អភិបាលខេត្ត ទៅដល់មន្ត្រីតាមក្រសួងនានា។ បើធ្វើការបោះឆ្នោតទៅជាប់រួចកាត់យកដីដូច ប្រទេសអ៊ុយក្រែន-ប្រទេសរុស្ស៊ី តំបន់គ្រីមមៀ ជាគំរូស្រាប់។ ការបោះឆ្នោតប្រជាមតិដូចពេលដែលហូជីមិញ និងបាវដាវ ធ្លាប់ធ្វើជាមួយបារាំង ក្នុងការលេបយកដែនដីខ្មែរ តែបែរជាកូនខ្មែរប្រៀបដូចជារៃ រាំច្រៀង ផឹកស៊ី មិនគិតពីកាតាព្វកិច្ចជាពលរដ្ឋ។ បើមិនបាត់ដីបានវាចំលែក។ សូមខ្មែរលើ ខ្មែរកណ្ដាល និង ខ្មែរក្រោម យកចិត្តទុកដាក់ដល់ថ្ងៃនេះផង បងប្អូនទាំង៣ព្រាត់គ្នាដោយសារមនោគមន៍បរទេស។ ខេត្តខ្មែរដែលបាត់បង់ទៅប្រទេសជិតខាង ចូលកូនខ្មែរចងចាំផង។ ប្រយោគខាងលើនេះមិនមែនញុះញុងអោយស្អប់ជាតិសាស្ត្រទេ តែចង់អោយកូនខ្មែរដឹង និងយល់ពីមុខចោរឈ្លានគេហើយមុនទទួលយកការពិត បែរកាឡៃដានកង់ប្រវត្តិសាស្ត្រ។
Remove ads
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads