ប៉ែន នុត
អតីតនាយករដ្ឋមន្រ្តីកម្ពុជា From Wikipedia, the free encyclopedia
Remove ads
សម្តេច ប៉ែន នុត (១ មេសា ១៩០៦ – ៨ ឧសភា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរម្នាក់។ សម្តេចបានចូលបម្រើការជានាយករដ្ឋមន្រ្តីដំបូងនៅក្នុងសម័យអាណានិគមបារាំង ហើយជានាយករដ្ឋមន្រ្តីម្តងទៀតខណៈពេលកម្ពុជាបានទទួលឯករាជ្យពីបារាំង (១៩៥៣)។ នៅក្នុងសម័យសង្គមរាស្រ្តនិយម គាត់បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាបាន ៤ អាណត្តិថែមទៀត (១៩៥៤–១៩៥៥, ១៩៥៨, ១៩៦១, ១៩៦៨–១៩៦៩)។
បន្ទាប់ពីសីហនុត្រូវលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សម្តេចប៉ែន នុតក៏បានរត់ទៅជ្រកកោនជាមួយសីហនុហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចម្រុះថ្មីដែលមានឈ្មោះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។[១] ក្រោយពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លោកប៉ែន នុតក៏បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាជាលើកចុងក្រោយ ប៉ុន្តែមិនមានអំណាចឥទ្ធិពលអ្វីឡើយ។ ប៉ែន នុតត្រូវបានពួកខ្មែរក្រហមដកចេញពីតំណែងនៅដើមឆ្នាំ១៩៧៦ ដោយមានលោកខៀវ សំផនឡើងកាន់តំណែងជំនួសបន្ត។ ដូច្នេះហើយ សម្តេចក៏ធ្វើចំណាកស្រុកទៅរស់នៅឯប្រទេសបារាំង។
សម្តេចប៉ែន នុតបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាសរុបបាន ៧ អាណត្តិដាច់ៗពីគ្នា (រយៈពេល ៥ឆ្នាំ និង ២២២ថ្ងៃ) ដែលជាហេតុធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពីសម្តេចហ៊ុន សែន។ នៅថ្ងៃទី៩ មីនា ១៩៤៥ ពេលជប៉ុនចាប់បារាំង លោក ប៉ែន នុត បានត្រូវតែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ ពីថ្ងៃទី១៤ សីហា ១៩៤៥ ដល់ថ្ងៃទី១៦ តុលា ១៩៤៥ (៣ខែ) លោក ប៉ែន នុត ជារដ្ឋមន្ត្រីស្តីទីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាល លោក សឺង ង៉ុកថាញ់ ។ លោក ប៉ែន នុត បានធ្វើនាយករដ្ឋមន្ត្រី ៧ដង ៖
១. លោក ប៉ែន នុត បានឡើងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព័ត៌មាន លើកទី១ ពីថ្ងៃទី១៥ សីហា ១៩៤៨ ដល់ថ្ងៃទី១១ កុម្ភៈ ១៩៤៩ ។ ៦. លោក ប៉ែន នុត ជានាយករដ្ឋមន្ត្រី ជាលើកទី៦ នៃរដ្ឋាភិបាលសំណាងចុងក្រោយ ពីថ្ងៃទី៣១ មករា ១៩៦៨ ដល់ថ្ងៃទី១៣ សីហា ១៩៦៩ ។ ៧. លោក ប៉ែន នុត ជានាយករាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា (GRUNK) នៅប៉េកាំងពីថ្ងៃទី៩ ឧសភា ១៩៧០ ដល់ថ្ងៃទី១៤ មេសា ១៩៧៦ ។ នេះជាលើកទី៧ និងជាលើកចុងក្រោយបង្អស់នៃជីវិតនយោបាយរបស់គាត់ ។
Remove ads
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
