យ៉ែម សំបូរ

From Wikipedia, the free encyclopedia

យ៉ែម សំបូរ

យ៉ែម សំបូរ (២ ធ្នូ ១៩១៣ – ធ្នូ ១៩៨៩) គឺជាអ្នកនយោបាយខ្មែរមួយរូបដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាចំនួនពីរលើកនៅរវាងឆ្នាំ១៩៤៩ និងឆ្នាំ១៩៥០។ លោកមានកំណើតកើតនៅឯ ខេត្តបាត់ដំបង ដោយមានឪពុកឈ្មោះ យ៉ែម ជាមេធាវី ម្ដាយឈ្មោះ ទឹម ។ លោកបានរៀបការជាមួយ ហាស ដើមទុន ឆ្នាំ ១៩៣៩ និងមានកូនចំនួន៨ នាក់ ។

ព័ត៌មានសង្ខេប យ៉ែម សំបូរ, នាយករដ្ឋមន្រ្តីកម្ពុជាទី៨ ...
យ៉ែម សំបូរ
Thumb
នាយករដ្ឋមន្រ្តីកម្ពុជាទី៨
ក្នុងការិយាល័យ
១២ កុម្ភៈ ១៩៤៩  ២០ កញ្ញា ១៩៤៩
មុនប៉ែន នុត
បន្ទាប់អៀវ កើស
កាន់តំណែង
ក្នុងការិយាល័យ
២៩ កញ្ញា ១៩៤៩
ព្រះមហាក្សត្រនរោត្តម សីហនុ
មុនអៀវ កើស
បន្ទាប់នរោត្តម សីហនុ
ប្រធានរដ្ឋសភាជាតិកម្ពុជា
ក្នុងការិយាល័យ
១៩៧១–១៩៧២
មុនអ៊ិន តាំ
បន្ទាប់?
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត២ កុម្ភៈ ១៩១៣
ខេត្តបាត់ដំបង កម្ពុជា
ស្លាប់ធ្នូ ១៩៨៩ (អាយុ ៧៦)
ប៉ារីស បារាំង
គណបក្ស​នយោបាយក្រុមប្រជាធិបតេយ្យ
បិទ

ប្រវត្តិ

លោកបានសិក្សានៅឯ អនុវិទ្យាល័យសុីសុវត្ថិ រួចបន្តការសិក្សានៅទីក្រុងហាណូយ ។ នៅឆ្នាំ ១៩៣៥ លោកបានចូលធ្វើការងារនៅក្នុង តុលាការកម្ពុជា បន្ទាប់មកជាអនុរាជស្នងការក្នុងសាលាឧទ្ធរណ៍ លោកបានក្លាយជាចាងហ្វាយសាលាក្ដីកម្ពុជា នៅខេត្តកំពង់ឆ្នាំង រួចនៅ ខេត្តកំពង់ធំ រហូតដល់ឆ្នាំ ១៩៤៥ ។ នៅដើម ១៩៤៧ លោកបានក្លាយជាចាងហ្វាងប៉ូលិសជាតិកម្ពុជា នៅខែមេសា ឆ្នាំ១៩៤៧ លោកបានចូលរួមក្នុង គណបក្សប្រជាធិបតេយ្យ ដោយជាប់ជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាពេលបោះឆ្នោតឆ្នាំ ១៩៤៧ ។ លោកបានក្លាយជារដ្ឋលេខាធិការមហាផ្ទៃទទួលបន្ទុកប៉ូលិសជាតិ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ឈាន វ៉ម លោកក៏បានចាកចេញពីគណបក្សប្រជាធិបតេយ្យនាខែ វិច្ឆិកា ឆ្នាំ ១៩៤៨ ។ ដោយមានការគាំទ្រពីព្រះមហាក្សត្រ លោកបានតែងតាំងពីសភាជាតិ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលលោកជានាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួងឃោសនាការ លោកបានប្រឆាំងកាន់តែខ្លាំងចំពោះបក្សប្រជាធិបតេយ្យ លោកបានទទួលតំណែងជាថ្មីជានាយករដ្ឋមន្ត្រីវិញ (១៩៤៩-១៩៥០) លោកបានទទួលការចុះចូលជាមួយ ដាប ឈួន ។ លោកបានបង្កើតឡើង គណបក្សពង្រឹងជាតិ ក៏ប៉ុន្តែទទួលបរាជ័យនយោបាយ លោកត្រូវបានចាប់ខ្លួននាខែ មិថុនា ឆ្នាំ ១៩៥២ ដោយបានរិះគន់លើសភាជាតិ និង បក្សប្រជាធិបតេយ្យ ក៏ប៉ុន្តែលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ។ ក្រោយមកលោកធ្វើជាអភិរក្សនៃបណ្ណាល័យ នៅឆ្នាំ ១៩៥៩ លោកបានចូលរួមនិងសង្គមរាស្ត្រនិយម ។ លោកបានក្លាយជារដ្ឋលេខាធិការផ្នែកកសិកម្មនាឆ្នាំ ១៩៦២ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ឆ្នាំ ១៩៦២-១៩៦៦ នៅចន្លោះឆ្នាំ ១៩៦៧-១៩៧០ លោកជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកយុត្តិធម៌ និង ទំនាក់ទំនងជាមួយសភា ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោកបានឡើងតួនាទីជា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងការបរទេស ពីឆ្នាំ ១៩៧១-១៩៧២ លោកក្លាយជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកយុត្តិធម៌ ក្រោយមកលោកបានក្លាយជា អគ្គកុលស៊ុល ប្រចាំប្រទេសហៃទី លោកបានទទួលមរណៈភាពនៅក្រុងប៉ារីស ឆ្នាំ ១៩៨៩ ។[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.