ប្រទេសភូតាន់ ឬអាចសរសេរបានថា ប៊ូតាន (ភាសាសុងខា៖ འབྲུག་ཡུལ) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រភូតាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ឈ្មោះថា ភូតាន ជាភាសាដើមហៅ "ឌ្រុកយុល" ឬប្រែមកថា "ទឹកដីនាគផ្គរលាន់"។ ប្រទេសនេប៉ាល់ និងបង់ក្លាដែសមានទីតាំងស្ថិតនៅជិតប្រទេសភូតាន ប៉ុន្តែមិនមានព្រំដែនគោកជាប់គ្នានោះទេ។ ប្រទេសនេះមានប្រជាជនជាង ៧៥៤,០០០ នាក់[១២] និងមានផ្ទៃដីសរុប ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ ដែលធ្វើវាជាប់ចំណាត់ថ្នាក់ទី ១៣៣ ខាងក្រឡាផ្ទៃសរុប និងទី១៦០ ខាងចំនួនប្រជាជន។ ភូតានគឺជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយមានព្រះពុទ្ធសាសនាវិជ្រយានជាសាសនារបស់រដ្ឋ។
ព័ត៌មានសង្ខេប དཔལ་ལྡན་འབྲུག་པའི་རྒྱལ་ཁབ་ (ភាសាសុងខា) Druk Gyal Khap, រាជធានី និង ទីក្រុងធំបំផុត ...
ព្រះរាជាណាចក្រភូតានདཔལ་ལྡན་འབྲུག་པའི་རྒྱལ་ཁབ་ (ភាសាសុងខា) Druk Gyal Khap |
---|
|
|
 ទីតាំងប្រទេសភូតាន (ក្រហម) នៅលើភូគោល |
រាជធានី
និង ទីក្រុងធំបំផុត | ធីមប៊ូ 27°28.0′N 89°38.5′E |
---|
ភាសាផ្លូវការ | ភាសាសុងខា |
---|
សាសនា |
- ៧៤.៨% ព្រះពុទ្ធសាសនា (ផ្លូវការ)
- ២២.៦% ហិណ្ឌូសាសនា
- ១.៩% បុន ឬសាសនាប្រជាប្រិយ
- ០.៤% គ្រិស្តសាសនា
- ០.១% ឥស្លាមសាសនា
- ០.១% សាសនាផ្សេងៗ
|
---|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
---|
- ឌ្រុកក្យាលប៉ូ | សម្តេចព្រះរាជាធិបតីជីកមេ កេសារ ណាមគ្យែល វ៉ាំងឈូក |
---|
- នាយករដ្ឋមន្ត្រី | ឡូតេ ត្សេរីង |
---|
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
---|
| ក្រុមប្រឹក្សាជាតិ |
---|
- សភាជាន់ទាប | រដ្ឋសភា |
---|
និម្មិតកម្ម |
---|
- ការបង្រួបបង្រួមជាតិភូតាន | ១៦១៦–១៦៣៤ |
---|
- រាជវង្សវ៉ាំងឈូក | ១៧ ធ្នូ ១៩០៧ |
---|
- សន្ធិសញ្ញាឥណ្ឌា-ភូតាន | ៨ សីហា ១៩៤៩ |
---|
| ២១ កញ្ញា ១៩៧១ |
---|
- ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ | ១៨ កក្កដា ២០០៨ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ៣៨,៣៩៤ គ.ម២ [២][៣] (ទី១៣៣) |
---|
- ផ្ទៃទឹក (%) | ១.១ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ៧៥៤,៣៨៨[៤][៥] (ទី១៦៥) |
---|
- ជំរឿន (ឆ្នាំ ២០១៧) | ៧២៧,១៤៥[៦] |
---|
- ដង់ស៊ីតេ | ១៩.៣ នាក់/គ.ម២ (ទី១៦២) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ៧.៧០១ ពាន់លានដុល្លារ[៧] |
---|
- ក្នុងម្នាក់ | ៩,៤២៦ ដុល្លារ[៧] (ទី១១៥) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ២.៥៤៧ ពាន់លានដុល្លារ[៧] |
---|
- ក្នុងម្នាក់ | ៣,១១៧ ដុល្លារ[៧] (ទី១៣០) |
---|
ជីនី (២០១៧) | ៣៧.៤[៨] មធ្យម |
---|
HDI (២០១៩) | ០.៦៥៤[៩] មធ្យម · ទី១២៩ |
---|
រូបិយវត្ថុ | ងុលត្រាំ (BTN) រូពីឥណ្ឌា (₹) (INR) |
---|
ល្វែងម៉ោង | UTC+០៦ (BTT) |
---|
ទម្រង់កាលបរិច្ឆេទ | YYYY-MM-DD |
---|
ទិសបើកបរ | ឆ្វេង |
---|
កូដហៅទូរស័ព្ទ | +៩៧៥ |
---|
ដែនកម្រិតខ្ពស់ | .bt |
---|
- ចំនួនប្រជាជនរបស់ប្រទេសភូតានត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើតួលេខដែលបានរាយការណ៍ថាមានប្រហែលមួយលាននាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ពោលនៅពេលដែលប្រទេសនេះបានចូលរួមជាមួយអង្គការសហប្រជាជាតិ ហើយស្ថិតិច្បាស់លាស់គឺនៅមានកង្វះខាត[១០] ដូច្នេះដោយប្រើអត្រាកើនឡើងប្រចាំឆ្នាំ ២-៣% ការប៉ាន់ស្មានចំនួនប្រជាជនច្រើនបំផុតគឺប្រហែលពីរលាននាក់នៅត្រឹមឆ្នាំ២០០០ ប៉ុន្តែជំរឿនជាតិត្រូវបានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ២០០៥ ហើយវាបានបង្ហាញថាប្រជាជនតាមពិតមានចំនួនតែត្រឹម ៦៧២,៤២៥ នាក់ប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ផ្នែកចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបានកាត់បន្ថយការប៉ាន់ស្មានរបស់ខ្លួនអំពីចំនួនប្រជាជនរបស់ប្រទេសនៅក្នុងការពិនិត្យឡើងវិញឆ្នាំ២០០៦[១១] សម្រាប់រយៈពេលទាំងមូលពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០០០។
|
បិទ
ភូតានធ្លាប់មានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ហើយក៏បានក្លាយជាទឹកដីអាណានិគម។ ភូតាននូវតែបន្តរក្សាទំនាក់ទំនងទ្វេរភាគីរឹងមាំជាមួយឥណ្ឌា ហើយបានបែកបាក់គ្នានៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៤៩ ភូមិសាស្ត្ររបស់ប៊ូតានប្រែប្រួលពីតំបន់ ទំនាបត្រូពិច នៅភាគខាងត្បូងរហូតដល់ភ្នំហិមាល័យនៅភាគខាងជើងដែលមានកំពូលភ្នំខ្លះលើសពី ៧០០០m ប្រទេសនេះមានប្រវែងប្រហែល ៣០០kmពីខាងកើតទៅខាងលិច និង១៧០kmពីខាងជើងទៅខាងត្បូង។ ចាប់ពីឆ្នាំ១៩៨៥ រដ្ឋាភិបាលប៊ូតាន់បានសម្រេចចិត្តលែងគិតពីចំនួនប្រជាជនដើមកំណើតនេប៉ាល់ថាជាជនជាតិដើមប៊ូតាន់ទេទាំងនេះដែរត្រូវបានដកហូតសញ្ជាតិរបស់ពួកគេ។ ពួកគេភាគច្រើនកំពុងរស់នៅក្នុងប្រទេស នេប៉ាល់ នៅក្នុងជុំំំរុំ ជនភៀសខ្លួនក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០០៨ ប្រទេសប៊ូតានបាន ផ្លាស់ប្ដូររបប រាជានិយមផ្តាច់ការទៅជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។