ភូតាន

From Wikipedia, the free encyclopedia

ភូតាន
Remove ads

ប្រទេសភូតាន់ ឬអាចសរសេរបានថា ប៊ូតាន (ភាសាសុងខា៖ འབྲུག་ཡུལ) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រភូតាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ឈ្មោះថា ភូតាន ជាភាសាដើមហៅ "ឌ្រុកយុល" ឬប្រែមកថា "ទឹកដីនាគផ្គរលាន់"។ ប្រទេសនេប៉ាល់ និងបង់ក្លាដែសមានទីតាំងស្ថិតនៅជិតប្រទេសភូតាន ប៉ុន្តែមិនមានព្រំដែនគោកជាប់គ្នានោះទេ។ ប្រទេសនេះមានប្រជាជនជាង ៧៥៤,០០០ នាក់[១២] និងមានផ្ទៃដីសរុប ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ ដែលធ្វើវាជាប់ចំណាត់ថ្នាក់ទី ១៣៣ ខាងក្រឡាផ្ទៃសរុប និងទី១៦០ ខាងចំនួនប្រជាជន។ ភូតានគឺជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយមានព្រះពុទ្ធសាសនាវិជ្រយានជាសាសនារបស់រដ្ឋ

ព័ត៌មានសង្ខេប དཔལ་ལྡན་འབྲུག་པའི་རྒྱལ་ཁབ་ (ភាសាសុងខា) Druk Gyal Khap, រាជធានី និង ទីក្រុងធំបំផុត ...
Remove ads

ភូតានធ្លាប់មានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ហើយក៏បានក្លាយជាទឹកដីអាណានិគម។ ភូតាននូវតែបន្តរក្សាទំនាក់ទំនងទ្វេរភាគីរឹងមាំជាមួយឥណ្ឌា ហើយបានបែកបាក់គ្នានៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៤៩ ភូមិសាស្ត្ររបស់ប៊ូតានប្រែប្រួលពីតំបន់ ទំនាបត្រូពិច នៅភាគខាងត្បូងរហូតដល់ភ្នំហិមាល័យនៅភាគខាងជើងដែលមានកំពូលភ្នំខ្លះលើសពី ៧០០០m ប្រទេសនេះមានប្រវែងប្រហែល ៣០០kmពីខាងកើតទៅខាងលិច និង១៧០kmពីខាងជើងទៅខាងត្បូង។ ចាប់ពីឆ្នាំ១៩៨៥ រដ្ឋាភិបាលប៊ូតាន់បានសម្រេចចិត្តលែងគិតពីចំនួនប្រជាជនដើមកំណើតនេប៉ាល់ថាជាជនជាតិដើមប៊ូតាន់ទេទាំងនេះដែរត្រូវបានដកហូតសញ្ជាតិរបស់ពួកគេ។ ពួកគេភាគច្រើនកំពុងរស់នៅក្នុងប្រទេស នេប៉ាល់ នៅក្នុងជុំំំរុំ ជនភៀសខ្លួនក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០០៨ ប្រទេសប៊ូតានបាន ផ្លាស់ប្ដូររបប រាជានិយមផ្តាច់ការទៅជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads