ប្រធានាធិបតីមីយ៉ាន់ម៉ា

From Wikipedia, the free encyclopedia

ប្រធានាធិបតីមីយ៉ាន់ម៉ា
Remove ads

ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភាសាភូមា៖ နိုင်ငံတော် သမ္မတ) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតី​គឺជាអ្នកដឹកនាំ​គណៈរដ្ឋមន្ត្រី​មី​យ៉ាន់​ម៉ាដែលជា ​ស្ថាប័ន​ប្រតិបត្តិមួយរបស់​រដ្ឋាភិបាល​ភូមា​។ ប្រធានាធិបតីបច្ចុប្បន្នគឺលោកម្យីន ស្វេដែលបានឡើងកាន់តំណែងនេះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយរដ្ឋប្រហារឆ្នាំ២០២១[][][][]

ព័ត៌មានសង្ខេប ប្រធានាធិបតីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ, បែបបទ ...
Remove ads

ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសមាជិកសភា មិនមែនដោយប្រជាជនទូទៅនោះទេពោលគឺដោយមហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតីដែលត្រូវជាគណៈកម្មាធិការបីផ្សេងៗគ្នាដែលមានសមាជិកជាសមាជិកសភា។[] គណៈកម្មាធិការនីមួយៗផ្សំឡើងដោយសមាជិកពីសភាជាន់ខ្ពស់និងសភាជាន់ទាបឬសមាជិកសភាដែលតែងតាំងដោយយោធា។[]

ក្រោយការបោះឆ្នោតឆ្នាំ២០១៥ ខណៈដែលប្រធានាធិបតីមានឋានៈជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ឥស្សរជនរបស់រដ្ឋដ៏លេចធ្លោជាងគេគឺទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានិងជាមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺលោកស្រីអង់សានស៊ូជី។ ទាំងលោកស្រី អង់សានស៊ូជី និងប្រធានាធិបតីវីន ម្យីនត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១។ បច្ចុប្បន្ន ប្រមុខ​រដ្ឋាភិបាល​ជាក់ស្តែងគឺ​លោកមីន អ៊ុងឡាំង​​។

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads