ប្រាសាទក្រោលគោ
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទក្រោលគោគឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅចំងាយ២គីឡូម៉ែត្រពីប្រាសាទតាសោម នៅខាងស្តាំដៃ ចុះពីផ្លូវប្រហែល ៩០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។
ប្រាសាទដែលកសាងនៅឡើងនៅចុង សតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទព្រះពុទ្ធសាសនា។ បច្ចុប្បន្នប្រាសាទក្រោលគោ ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរទៅទស្សនា ដូចប្រាសាទនានានោះឡើយ។
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
