ប្រេស៊ីល
From Wikipedia, the free encyclopedia
Remove ads
ប្រទេសប្រេស៊ីល (ភាសាព័រទុយហ្កាល់៖ Brasil) ដោយមានឈ្មោះផ្លូវជាការថា សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (República Federativo do Brasil) គឺជាប្រទេសដ៏ធំបំផុតមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូងនិងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃសរុប ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំជាងគេទីប្រាំនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី[១០] និងមានចំនួនប្រជាជនជាង ២១១ លាននាក់ដោយជាប់លំដាប់ថ្នាក់លេខប្រាំមួយខាងចំនួនប្រជាជន។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉ូលឡូ។ ប្រទេសនេះមានព្រំប្រទល់ខាងកើតជាប់មហាសមុទ្រអាត្លង់ទិក (មានឆ្នេរសមុទ្រប្រវែងជាង ៧,៤៩១ គ.ម) ខាងជើងជាប់ប្រទេសកូឡុំប៊ី ខាងលិចជាប់ប្រទេសបូលីវី និងប៉េរូ ខាងត្បូងឆៀងខាងលិចជាប់ប្រទេសអាហ្សង់ទីន និងប៉ារ៉ាគ្វេ ហើយខាងត្បូងជាប់អ៊ូរុយគ្វេ។ សហព័ន្ធនេះមានរដ្ឋនិងស្រុកសហព័ន្ធចំនួន ២៦។ ប្រទេសប្រេស៊ីលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្កាល់ច្រើនជាជាងចំនួនប្រជាជននៅប្រទេសព័រទុយហ្កាល់ទៅទៀត ហើយជាប្រទេសនៅទ្វីបអាមេរិកតែមួយគត់ដែលប្រើប្រាស់ភាសាព័រទុយហ្កាល់។[១១][១២] វាក៏ជាប្រទេសមួយដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះច្រើនជាងគេបំផុតនៅលើលោកដែរព្រោះថាប្រេស៊ីលតែងតែស្វាគមន៍ជនអន្តោប្រវេសន៍អស់ជិតពីរសតវត្សនេះមកហើយ។[១៣]
ប្រេស៊ីល គឺជាអតីតអាណានិគមមួយរបស់ព័រទុយហ្គាល់ ចាប់តាំងពីការមកដល់របស់លោក Pedro Álvares Cabral នៅឆ្នាំ ១៥០០ រហូតដល់ពេលទទួលឯករាជ្យនៅឆ្នាំ ១៨២២។ ពេលទទួលបានឯករាជ្យដំបូង ប្រេស៊ីលគឺជាចក្រភពមួយ ក្រោយមកបានក្លាយទៅជាសាធារណរដ្ឋនៅឆ្នាំ ១៨៨៩។ រដ្ឋធម្មនុញ្ញបច្ចុប្បន្ន បានកំណត់ថា ប្រេស៊ីលគឺជាសាធារណរដ្ឋសហព័ន្ធ។ សហព័ន្ធ ត្រូវបានបង្កើតឡើងដោយ មណ្ឌលសហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤។
ប្រេស៊ីល គឺជាប្រទេសសេដ្ឋកិច្ចទី១០ ខាងអត្រាប្ដូរប្រាក់លើទីផ្សារ (market exchange rates) និងទី៩ ខាងយុគភាពអំណាចនៃការទិញ (យអទ) ។ កំណែទម្រង់សេដ្ឋកិច្ច បានធ្វើឱ្យប្រទេសនេះ ប្រែក្លាយទៅជាប្រទេសឧស្សាហកម្មភាពយន្តលំដាប់អន្តរជាតិថ្មីមួយ។ ប្រេស៊ីល ជាសមាជិកស្ថាបនិកមួយនៃអង្គការសហប្រជាជាតិ និងសហភាពប្រជាជាតិអាមេរិកខាងត្បូង។ ប្រេស៊ីល មានប្រជាជនភាគច្រើន ជាអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក និយាយភាសាព័រទុយហ្គាល់ និងជាសង្គមមួយសម្បូរទៅដោយជាតិពន្ធុយ៉ាងច្រើន ហើយប្រេស៊ីល ក៏ជាកន្លែងចម្រុះនៃវាលរហោឋាន បរិស្ថានធម្មជាតិ និងធនធានធម្មជាតិដ៏ច្រើន នៅក្នុងតំបន់អភិរក្សការពារជនជាតិដើម។
ការបែងចែកអំណាច
រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ិល (Governo Federal) គឺជារដ្ឋាភិបាលជាតិនៃសាធារណ រដ្ឋសហព័ន្ធប្រេស៊ិលដែលជាសាធារណរដ្ឋមួយនៅអាមេរិកខាងត្បូងដែលបែងចែកជា២៦រដ្ឋនិងស្រុកសហព័ន្ធមួយ។អំណាចនៃរដ្ឋសហព័ន្ធប្រេស៊ិលត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋហើយពលរដ្ឋអាចប្រើប្រាសអំណាចទាំងនោះបានដោយមធ្យោបាយអ្នកតំណាងដែលជាប់ឆ្នោត ឬដោយផ្ទាល់ ។ ( រដ្ឋធម្មនុញ្ញប្រេស៊ិល ជំពូកទី១ មាត្រា១ )
អំណាចដែលកើតចេញពីប្រជាពលរដ្ឋនៃប្រទេសប្រេស៊ិលគឺត្រូវបានបែងចែកជាបីឯករាជ្យដាច់ពីគ្នា ដោយយោងតាម មាត្រា២ ជំពូកទី១នៃរដ្ឋធម្មនុញ្ញប្រេស៊ិលខ្ញុំហ្និងស្រង់នូវអត្ថបទខ្លឹមសារជាភាសារអង្គគ្លេសមក និងធ្វើការបកប្រែមកជា ខេមរៈភាសា ៖
Article 2. The Legislative, the Executive and the Judicial, independent andharmonious among themselves, are the powers of the Union.
មាត្រា ២.- នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឯករាជ្យ និងការចុះសម្រុងគ្នាក្នុងចំណោមពួកគេគឺជាអំណាចរបស់សហភាព។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads