រដ្ឋប្រហារ

From Wikipedia, the free encyclopedia

រដ្ឋប្រហារ
Remove ads

រដ្ឋប្រហារ (ភាសាបារាំង៖ coup d'état) គឺជាដំណើរនៃការដកហូតនិងរឹបអូសសិទ្ធិអំណាចពីរដ្ឋាភិបាលនៅក្នុងប្រទេសឬតំបន់ណាមួយ។[] ជាធម្មតា វាគឺជាសកម្មភាពរឹបអូសយកអំណាចដោយខុសច្បាប់និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដោយបក្សពួកនយោបាយ យោធា ឬជនផ្តាច់ការណាម្នាក់។[] អ្នកប្រាជ្ញភាគច្រើនបានចាត់ទុកថា រដ្ឋប្រហារដែលទទួលជោគជ័យគឺនៅពេលដែលអ្នក/មេប្រព្រឹត្តិបានឡើងកាន់កាប់អំណាចបានលើសពីប្រាំពីរថ្ងៃ (១ សប្តាហ៍) ឡើង។

Thumb
លោកឧត្តមសេនីយ៍ណាប៉ូលេអុងបូណាប៉ារត៍នៅក្នុងដំណើរប្រកាសរដ្ឋប្រហារ ១៨ ប៊្រូមែរ, គំនូរគូសដោយលោកហ្រ្វង់ស័រ ប៊ូឆុត
Remove ads

និរុត្តិសាស្ត្រ

រដ្ឋប្រហារ នាម (រដ្ឋ+ប្រហារ) ៖ ការ​ចាប់​ចង​រំលំ​អ្នក​គ្រប់​គ្រង​រដ្ឋ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត ដើម្បី​កាន់​កាប់​អំណាច​ខ្លួន​ឯង, អំពើ​របស់​អ្នក​កាន់​កាប់​អំណាច​ដែល​ទម្លាយ​បង់​ចោល​នូវ​របប​គ្រប់​គ្រង​រដ្ឋ ដើម្បី​ឡើង​កាន់​កាប់​អំណាច​ខ្លួន​ឯង​វិញ ដោយ​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​គ្រប់​គ្រង​ពី​មុន : ធ្វើ​រដ្ឋ​ប្រហារ ។[]

ប្រវត្តិសាស្ត្រ

យោងទៅតាមសំណុំទិន្នន័យរបស់លោកក្លេតុន តែននិងចូណាតាន ផូវែលបានឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០, រដ្ឋប្រហារសរុបមានចំនួន ៤៥៧ ដោយក្នុងនោះមាន ២២៧ (៤៩.៧%) ជារដ្ឋប្រហារបានសម្រេច និង ២៣០ (៥០.៣%) ជារដ្ឋប្រហារបរាជ័យ។[] យោងតាមប្រភពដដែលបានឱ្យដឹងថា រដ្ឋប្រហារតែងកើតមានភាគច្រើននៅទ្វីបអាហ្រ្វិកនិងអាមេរិក (៣៦.៥% និង ៣១.៩%) បន្ទាប់មកគឺទ្វីបអាស៊ីនិងតំបន់បស្ចឹមបូព៌ា (១៣.១% និង ១៥.៨%) ចំណែកឯទ្វីបអឺរ៉ុបវិញបានជួបព្រឹត្តិការណ៍រដ្ឋប្រហារតិចជាងគេគឺ ២.៦%។[] ចំនួនរដ្ឋប្រហារខាងលើច្រើនកើតមាននៅពាក់កណ្តាលទស្សវត្ត ១៩៦០ និងពាក់កណ្តាលទស្សវត្ត ១៩៧០ និង ៨០។[]។ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ រដ្ឋប្រហារបរាជ័យច្រើនកើតមាននៅបស្ចឹមបូព៌ានិងអាមេរិកឡាទីនដោយភាគរយនៃការជោគជ័យច្រើនកើតមាននៅទ្វីបអាស៊ីនិងអាហ្រ្វិក។[] រដ្ឋប្រហារដែលកើតមាននៅក្រោយសម័យសង្គ្រាមត្រជាក់ភាគច្រើនជារដ្ឋប្រហារដើម្បីលទ្ធិប្រជាធិបតេយ្យ[][][]ក៏ប៉ុន្តែសម្រាប់រដ្ឋប្រហារខ្លះវិញគឺបានទទួលនូវរដ្ឋាភិបាលផ្តាច់ការទៅវិញ។[] រដ្ឋប្រហារខ្លះបានថែមទាំងបញ្ឈប់សង្គ្រាមស៊ីវិលនៅតាមប្រទេសមួយចំនួនផងដែរ។[]

ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ បានចាត់ថ្នាក់លទ្ធផលនៃរដ្ឋប្រហារជា ៤ គឺ៖[]

  • រដ្ឋប្រហារបរាជ័យ
  • រដ្ឋប្រហារគ្មានការផ្លាស់ប្តូររបបដូចជានៅពេលដែលមេដឹកនាំចាស់ត្រូវបានដកហូតអំណាចចេញហើយប៉ុន្តែអត្តសញ្ញាណនៃប្រព័ន្ធនិងរបៀបដឹកនាំរបស់មេដឹកនាំថ្មីនូវតែមានលក្ខណៈដូចមុនដដែរ (ពោលគ្រាន់តែផ្លាស់មុខមេដឹកនាំ)
  • ទម្លាក់មេផ្តាច់ការមួយនិងជំនួសមកវិញនូវមេផ្តាច់ការមួយទៀត
  • ផ្តួលរលំរបបផ្តាច់ការនិងជំនួសមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ (ដែលគេស្គាល់ជាទូទៅថា"រដ្ឋប្រហារប្រជាធិបតេយ្យ")។[]

យោងតាមការស្រាវជ្រាវបានឱ្យយើងដឹងថារដ្ឋប្រហារប្រមាណពាក់កណ្តាលនៃរដ្ឋប្រហារទាំងអស់នៅលើពិភពលោក (ទាំងអំឡុងនិងក្រោយសង្គ្រាមត្រជាក់) គឺសុទ្ធតែបានអនុញ្ញាតឱ្យរបបអត្ថាធិបតេយ្យលេចឡើង (របបដែលអំណាចស្ទើរទាំងអស់ត្រូវធ្លាក់មកនៅក្រោមបុគ្គលម្នាក់)។[] រដ្ឋប្រហារមួយភាគបីនៅក្នុងសង្គ្រាមត្រជាក់និងរដ្ឋប្រហារ ១២% នៅក្រោយសង្គ្រាមត្រជាក់បានធ្វើឱ្យរបបដឹកនាំក្នុងប្រទេសនីមួយៗត្រឡប់ច្រាស់គ្នា (ឧទាហរណ៍៖ របបកុម្មុយនិស្ត–>ប្រជាធិបតេយ្យ)។[] វត្តមាននៃរដ្ឋប្រហារប្រជាធិបតេយ្យនៅក្នុងសង្គ្រាមត្រជាក់គឺមានប្រមាណ ១២% ហើយបន្ទាប់ពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់វាបានកើនឡើងដល់ទៅ ៤០%។[]

Remove ads

បញ្ជីមេដឹកនាំបច្ចុប្បន្នដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ

ព័ត៌មានបន្ថែម មុខតំណែង, មេដឹកនាំក្រោយរដ្ឋប្រហារ ...
  1. លោកណាប៊ីយេវត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយរដ្ឋាភិបាលយោធានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩២ ដោយមានលោកអ៊ីម៉ូម៉ាលី រ៉ាមនឡើងកាន់អំណាចជាបន្តោះអាសន្ននៅក្នុងខែកញ្ញា។[១០]
  2. De facto នាយករដ្ឋមន្រ្តីនៅពេលនោះប៉ុន្តែស្ថិតនៅក្រោមបញ្ជារបស់តុលាការក្នុងការលាលែង។
  3. ហាឌីត្រូវបានក្រុមបះបោរហ៊ូទីបង្ខំឱ្យលាលែងពីតំណែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥, ប៉ុន្តែក្រោយមកលោកបានបដិសេដប្រគល់អំណាចដែលជាហេតុនាំឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល
  4. មូកាបេបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧
Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads