សាធារណរដ្ឋកុងហ្គោ

From Wikipedia, the free encyclopedia

សាធារណរដ្ឋកុងហ្គោ
Remove ads

សាធារណរដ្ឋកុងហ្គោ (បារាំង៖ République du Congo) ឬអាចហៅបានថា កុងហ្គោ-ប្រាហ្សាវីលកុងហ្គោខាងលិច ឬក៏អាចហៅសាមញ្ញថា​ កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចនៃតំបន់អាហ្វ្រិកកណ្តាល​ និងទន្លេកុងហ្គោ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់ប្រទេសកាបុង ប៉ែកពាយ័ព្យជាប់ប្រទេសកាមេរូន នៅភាគឦសានជាប់នឺងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អាគ្នេយ៍ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូងជាប់នឹងអង់កូឡាត្រង់តំបន់កាបង់ដា និងភាគនិរតីជាប់មហាសមុទ្រអាត្លង់ទិក

ព័ត៌មានសង្ខេប រដ្ឋធានី និង ទីក្រុងធំបំផុត, ភាសាផ្លូវការ ...

ទឹកដីនៃប្រទេសនេះបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមកុលសម្ព័ន្ធនិយាយភាសាបង់ធូប្រមាណ ៣០០០ ឆ្នាំមុន ដោយក្រុមជនជាតិទាំងនោះផងដែរបានកសាងទំនាក់ទំនងពាណិជ្ជកម្មឈានទៅដល់អាងទន្លេកុងហ្គោ។ ចាប់ពីសតវត្សរ៍ទី១៣ ទឹកដីកុងហ្គោនេះត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធរដ្ឋជាសហព័ន្ធដោយមាននគរតូចៗដូចជា កាកុងហ្គោ និងអ៊ិនហ្កូយ៉ូជាដើម។ មកដល់ចុងសតវត្សរ៍ទី១៩ បារាំងក៏បានចូលមកធ្វើអាណានិគមកិច្ចលើទឹកដីកុងហ្គោ ហើយបានដាក់បញ្ចូលកុងហ្គោទៅក្នុងទឹកដីអាណានិគមអាហ្វ្រិកអេក្វាទ័របារាំង[] សាធារណរដ្ឋកុងហ្គោត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨ ហើយបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំងនៅក្នុងឆ្នាំ១៩៦០។ កុងហ្គោបានក្លាយជារដ្ឋកុម្មុយនីស្តនិយមម៉ាក្ស-លេនីនពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៩២ ក្រោមឈ្មោះថា សាធារណរដ្ឋប្រជាមានិតកុងហ្គោ។ នៅក្នុងឆ្នាំ១៩៩២ កុងហ្គោបានរៀបចំការបោះឆ្នោតសេរីពហុបក្សដំបូងក្រោយរបបកុម្មុយនីស្ត ប៉ុន្តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានគេផ្តួលរំលំនៅក្នុងឆ្នាំ១៩៩៧ ក្នុងសង្គ្រាមស៊ីវិល។ លោកប្រធានាធិបតីដេនីស សាស៊្សូ អ៊ិនហ្គេស្សូបច្ចុប្បន្ននេះបានឡើងកាន់អំណាចដំបូងតាំងពីឆ្នាំ១៩៧៩ មកមុនពេលត្រូវចុះចេញវិញនៅក្នុងឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ១៩៩៧ លោកក៏បានចូលកាន់អំណាចម្តងទៀតមករហូតដល់បច្ចុប្បន្ន។

សាធារណរដ្ឋកុងហ្គោគឺជារដ្ឋសមាជិកនៃសហភាពអាហ្វ្រិក អង្គការសហប្រជាជាតិ ឡាហ្វ្រង់កូហ្វូនី សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្តាល និងចលនាមិនចូលបក្សសម្ព័ន្ធ។ កុងហ្គោជាប្រទេសផលិតប្រេងច្រើនជាងគេបំផុតទីបួនប្រចាំតំបន់ឈូងសមុទ្រគីនេ ដែលផ្តល់ប្រទេសនូវចំណូលខ្លះ ប៉ុន្តែទោះជាយ៉ាងណា អស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅតែកើតមាននៅក្នុងប្រទេសនាំឱ្យវិសមភាពចំណែកប្រាក់ចំណូលបានមកពីពាណិជ្ជកម្មប្រេងដល់ប្រជាជនកុងហ្គោ។ ក៏ព្រោះតែសេដ្ឋកិច្ចកុងហ្គោត្រូវពឹងផ្អែកច្រើនទៅលើវិស័យប្រេងកាតបែបនេះ[] កំណើនសេដ្ឋកិច្ចនៃប្រទេសនេះបានថយចុះយ៉ាងគូរឱ្យកត់សម្គាល់បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះតាំងពីឆ្នាំ២០១៥ មក។

គ្រិស្តសាសនាគឺជាជំនឿសាសនាដែលប្រជាជនកុងហ្គោភាគច្រើនប្រកាន់ប្រតិបត្តិ។ យោងតាមការចេញផ្សាយរបស់របាយការណ៍សុភមង្គលពិភពលោកនៅឆ្នាំ២០២៤ បានបង្ហាញថា សាធារណរដ្ឋកុងហ្គោគឺជាប្រទេសដែលមានសុភមង្គលជាងគេទី៨៩ នៅក្នុងចំណោមប្រទេសចំនួន ១៤០ នៅក្នុងរបាយការណ៍នោះ។[១០]

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads