អេហ្ស៊ីប

From Wikipedia, the free encyclopedia

អេហ្ស៊ីប

ប្រទេសអេហ្ស៊ីប (ភាសាអារ៉ាប់៖ مِصر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គឺជា​ប្រទេស​ឆ្លង​ទ្វីប​មួយដែល​លាតសន្ធឹង​ពី​ជ្រុង​ប៉ែកឦសាន​នៃ​ទ្វីប​អាហ្វ្រិក ដល់​ជ្រុង​ភាគនិរតី​នៃទ្វីប​អាស៊ី តាមរយៈ​ឧបទ្វីបស៊ីណៃ។ ប្រទេសនេះមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង ដែនជ្រោយកាសា (ប៉ាឡេស្ទីន) និងអ៊ីស្រាអែលនៅភាគឦសាន សមុទ្រក្រហមនៅទិសខាងកើត ប្រទេសស៊ូដង់នៅភាគខាងត្បូង និងលីប៊ីនៅភាគខាងលិច។ ឈូងសមុទ្រអាកាបានៅភាគឦសានបានបំបែកប្រទេសអេហ្ស៊ីប ពីប្រទេសហ្ស៊កដានី និងអារ៉ាប៊ីសាអ៊ូឌីត។  គែរគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលក្រុងអាឡិចសាន់ឌ្រីដែលជាទីក្រុងធំបំផុតទីពីរ គឺជាមជ្ឈមណ្ឌលឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់នៅឯឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ដោយមានប្រជាជនប្រមាណ ១០០ លាននាក់ អេហ្ស៊ីបគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ១៤ នៅលើពិភពលោក

ព័ត៌មានសង្ខេប جمهورية مصر العربية (ភាសាអារ៉ាប់), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប
جمهورية مصر العربية (ភាសាអារ៉ាប់)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ
"بلادي، بلادي، بلادي"
"ប្រទេសខ្ញុំ ប្រទេសខ្ញុំ ប្រទេសខ្ញុំ"
Thumb
ទីតាំងប្រទេសអេហ្ស៊ីប (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
គែរ
30°2′N 31°13′E
ភាសាផ្លូវការភាសាអារ៉ាប់
សាសនា
សូមមើល សាសនានៅអេហ្ស៊ីប
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
អាប់ឌែល ហ្វាតា អែល-ស៊ីស៊ី
- នាយករដ្ឋមន្ត្រី
មូស្តាហ្វា ម៉ាដប៊ូលី
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
និម្មិតកម្ម
- អេហ្ស៊ីបលើ និងក្រោមត្រូវបានបង្រួបបង្រួម[][]
ប្រ. ៣១៥០ មុន គ.ស.
- រាជវង្សមហាម៉ាដ អាលី
៩ កក្កដា ១៨០៥[]
- ទទួលឯករាជ្យពីចក្រភពអង់គ្លេស
២៨ កុម្ភៈ ១៩២២
- ទិវាបដិវត្តន៍
២៣ កក្កដា ១៩៥២
- ប្រកាសជាសាធារណរដ្ឋ
១៨ មិថុនា ១៩៥៣
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
១៨ មករា ២០១៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,០១០,៤០៨ គ.ម [][]  (ទី២៩)
- ផ្ទៃទឹក (%)
០.៦៣២
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
១០២,៦៧៤,១៤៥[][] (ទី១៤)
- ជំរឿន (ឆ្នាំ ២០១៧)
៩៤,៧៩៨,៨២៧[][]
- ដង់ស៊ីតេ
១០២ នាក់/គ.ម   (ទី១១៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១.៤៩៣ ទ្រីលានដុល្លារ[១០] (ទី២១)
- ក្នុងម្នាក់
១៤,២២៦ ដុល្លារ[១០] (ទី៩៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៤៣៨.៣៤៨ ពាន់លានដុល្លារ[១០] (ទី៣៦)
- ក្នុងម្នាក់
៤,១៧៦ ដុល្លារ[១០] (ទី១១៨)
ជីនី (២០១៧) ៣១.៥[១១]
មធ្យម · ទី៤៦
HDI (២០១៩) ០.៧០៧[១២]
ខ្ពស់ · ទី១១៦
រូបិយវត្ថុផោនអេហ្ស៊ីប (E£) (EGP)
ល្វែងម៉ោងUTC+២ (EGY)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២០
កូដ ISO 3166EG
ដែនកម្រិតខ្ពស់.eg
مصر.
បិទ

ប្រទេសអេស៊ីបជាប្រទេសមួយដែលមានប្រជាជនច្រើនបំផុត នៅក្នុងទ្វីបអេព្រិចហើយនិងមជ្ឍឹមបូព៌ា។ យោងទៅតាម ការកត់ត្រា ប្រជាជនដែលគ្រប់អាយុយ៉ាងច្រើនប្រមាណ ៧៧.៤ គីឡូម៉ែតការ៉េ (គិតជាម៉ៃការ៉េ ១៥,០០០) ត្រឹមតែកន្លែង ដីដែលអាចធ្វើកសិកម្មបាន ។តំបន់វាលខ្សាច់សាហារ៉ាដ៏ធំល្វឹងល្វើយ មិនក្រាសដែលមនុស្សអាចរស់នៅបាន។ អ្នកស្រុក អេស៊ីបជាងពាក់កណ្តាលរស់នៅទីក្រុងដែលមានប្រជាជនយ៉ាងណែនណាន់តាន់តាប់ លាតសន្ធឹងចូលទៅមជ្ឈមណ្ឌលខែរ៉ូ វាលខ្សាច់ទីក្រុងធំជាងគេទី២នៅអាឡិចសិនដ្រ្តា និង នៅទីក្រុងដ៏ទៃទៀត នៅដីល្បាប់ទន្លេនីល។ អេស៊ីប ជាប្រទេសលី្បល្បាញជាងគេនៅសម័យបុរាណ និងមានវិមានមួយចំនួនដែលល្បីល្បាញជាងគេនៅក្នុងពីភពលោក រួមទាំងវិមានជីសាពីរ៉ាមីត ហើយនិងវិមាន គ្រីតស៊ីនរបស់ជីសា។ ទីក្រុង លុចស័រ នៅភាគខាងត្បូងប្រទេសអេស៊ីមមានវត្ថុដែល នៅសល់ពីសម័យបុរាណជាច្រើន ដូចជាប្រសាទ កាណាត និង ជ្រលងភ្នំរបស់ស្តេចអេស៊ីបទុកទូទាំងសកល ដូចជាផ្នែកនយោ បាយ និង វប្បធម៌ជាតិមួយយ៉ាងសំខាន់នៃមជ្ឈឹមបូព៌ា លើវិស័យ​ទេសចរណ៍ វិស័យកសិកម្ម ឧស្សាហកម្ម​ និងសេវាកម្មបំរើការងារ របស់ប្រជាជាតិទាំងអស់មានតំលៃស្មើៗគ្នា។ ដែលជាលទ្ធផលសេដ្ឋកិច្ចប្រជាជនអេស៊ីបបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័យ តាមច្បាប់និតិកម្ម តំរង់លើគ្រឿងទាក់ទាញទឹកចិត្តមនុស្សដាក់វិនិយោគទុន ជាមួយទាំងដៃគូក្នុងប្រទេស និង ស្ថេរភាពនយោបាយ មកជាមួយជំនួញថ្មី និង​ទីផ្សារសេរី។

អេហ្សីបគឺជាប្រទេសមួយដែលល្បីល្បាញនិងចំណាស់ក្នុងចំណោមប្រទេសជាច្រើននៅក្នុងទ្វីអាព្រិច និងពាក់កណ្តាលប្រទេសខាងកើត។

ភ្នាក់ងារកណ្តាលប្រជាជនបានបំលាស់ប្តូរដែលមាន ស្ថិតិប្រជាជនប្រមាណ ៨២ លាននាក់ ក្នុងខែកក្តដា ឆ្នាំ ២០០៨ ដែលរស់នៅជាប់ច្រាំងទន្លេទីលនៅក្នុងតំបន់ដែលមានដីអាចធ្វើកសិកម្ម និងដាំដំណាំបាន តំបន់ដែលធំគឺវាលខ្សាច់សាហារ៉ា ដែលមានមនុស្សរស់នៅតិចតួច។

ប្រជាជនពាក់កណ្តាលរបស់ប្រទេសអេហ្សីបមានទីលំនៅក្នុងតំបន់ទីក្រុង និងមានប្រជាជនច្រើននៅកណ្តាលទីក្រុងកៃរ៉ូ ក្រុងអាទ្បិចសិនឌ្រា និងរាជធានី ជាច្រើនទៀននៅក្នុងទន្លេនីល ដែនដីសណ្តរ។

ប្រទេសអេហ្សីបគឺជាប្រទេសមួយដែលល្បីល្បាញមានអរ្យធម៌បុរាណប្រទេសអេហ្សីបបុរាណ និងមានបូនីយស្ថាននីល់ពីភពលោកដ៏ល្បីល្បាញរាប់បញ្ចូលទាំងហ្គីហ្សាពីរ៉ាមីតដ៏អស្ច្យចារ និងហ្គីហ្សាស្ពីនដ៏ធំ។ ខាងត្បូងទីក្រុងលុចសឺរមានវត្ថុបុរាណដែលសល់ពីសម័យបុរាណច្រើន ដូចជាប្រាសាទការណាក់ និងជ្រលងភ្នំរបស់សេ្តច។ ប្រទេសអេហ្សីបគឺជាប្រទេសដែលមើលទៅ ធំទូលាយនៃនយោបាយដ៏សំខាន់និងវប្បធម៌ជាតិនៃអាស៊ីខាងលិច។

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

រដ្ឋាភិបាល

បំណែងចែករដ្ឋបាល

អេហ៊្សីបត្រូវបានបែងចែកជា ២៧ អាណាភិបាល។ អាណាភិបាលទាំងនេះត្រូវបែងចែកបន្តទៀតជាតំបន់។ តំបន់ទាំងនោះមានទីប្រជុំជន និងភូមិនានា។ អាណាភិបាលនីមួយៗមានទីរួមមួយ ជួនកាលដាក់ឈ្មោះដូចជាអាណាភិបាលដែរ​។

ខែមេសា២០០៨ Cairo និង Giza ត្រូវបានគេបែងចែកជា៤អាណាភិបាល ដោយមានឈ្មោះអាណាភិបាល Cairo, Giza, ៦តុលា និង Helwan ។ ក្នុងពេលដូចគ្នានៃខែមេសា២០១១ អាណាភិបាល៦តុលា និង Helwan ត្រូវបានចងសម្ព័ន្ធទៅក្នុង Giza និង Cairo រៀងៗខ្លួន ។[១៣] នៅឆ្នាំ២០០៩ ទីក្រុងLuxorត្រូវបានប្រកាសជាអាណាភិបាលឯករាជ្យមួយ ។

អាណាភិបាលលើបានតាំងនៅខាងត្បូងនៃCairo, ដែលពេលនោះអាណាភិបាលក្រោម បានតាំងនៅដីសណ្ដទន្លេនីល ខាងជើងCairo ។

ព័ត៌មានបន្ថែម អាណាភិបាល, ទីរួម ...
អាណាភិបាលទីរួមទីតាំង
AlexandriaAlexandriaNorthern
AswanAswanUpper
AsyutAsyutUpper
BeheiraDamanhurLower
Beni SuefBeni SuefUpper
CairoCairoMiddle
DakahliaMansuraLower
DamiettaDamiettaLower
FaiyumFaiyumUpper
GharbiaTantaLower
GizaGizaUpper
IsmailiaIsmailiaCanal
Kafr el-SheikhKafr el-SheikhLower
LuxorLuxorUpper
អាណាភិបាលទីរួមទីតាំង
MatruhMersa MatruhWestern
MinyaMinyaUpper
MonufiaShibin el-KomLower
New ValleyKhargaWestern
North SinaiArishSinai
Port SaidPort SaidCanal
QalyubiaBanhaLower
QenaQenaUpper
Red SeaHurghadaEastern
SharqiaZagazigUpper
SohagSohagUpper
South Sinaiel-TorSinai
SuezSuezCanal
បិទ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.