លីបង់

From Wikipedia, the free encyclopedia

លីបង់
Remove ads

ប្រទេសលីបង់ (ភាសាអារ៉ាប់៖ لُبْنَان និងភាសាបារាំងLiban) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋលីបង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ វាមានទីតាំងស្ថិតនៅចន្លោះប្រទេសស៊ីរីនៅភាគខាងជើង និងខាងកើត ហើយប្រទេសអ៊ីស្រាអែលនៅភាគខាងត្បូង ខណៈពេលដែលប្រទេសស៊ីបស្ថិតនៅភាគខាងលិចឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ លីបង់មានចំនួនប្រជាជនប្រហែលប្រាំមួយលាននាក់ និងបានគ្របដណ្តប់លើផ្ទៃដី ១០,៤៥២ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាជាប្រទេសតូចមួយនៅលើពិភពលោក។ ភាសាផ្លូវការរបស់រដ្ឋគឺ ភាសាអារ៉ាប់ ខណៈភាសាបារាំងក៏ត្រូវបានទទួលស្គាល់ជាផ្លូវការផងដែរ។

ព័ត៌មានសង្ខេប الجمهورية اللبنانية (ភាសាអារ៉ាប់)République libanaise (ភាសាបារាំង), រដ្ឋធានី និង ទីក្រុងធំបំផុត ...
Remove ads
Remove ads

និរុត្តិសាស្ត្រ

ឈ្មោះលីបង់ មកពីភាសាអារាម៉ៃ ដែលមានន័យថា"ពណ៍ស" ដែលបង្ហាញពីភ្នំទឹកកកលីបង់។ឈ្មោះនេះត្រូវបានគេរកឃើញ
នៅក្នុងផែនចារឹក៣ក្នុងចំនោមផែនចារឹក១២នៃវីរកថា របស់ហ្គីលហ្គាមេស(ប្រហែល២១០០ឆ្នាំមុនគ្រីស្រ្តសក្ករាជ), ចំនែកឯកសាររបស់បណ្ណាល័យនៃប្រទេសអេប្លាបានរកឃើញកាលពី២៤០០មុនគ្រីស្រ្តសក្ករាជ, នឹង៧១ដងទៀតបាន រកឃើញនៅក្នុងបណ្តាំកេរ្តិ៍មរតកចាស់ៗ។ ឈ្មោះនេះត្រូវកត់ត្រានៅក្នុងបុព្វបុរសរបស់ប្រជាជនអេស្ស៊ីប។

ប្រវត្តិសាស្ត្រ

ប្រវត្តិរបស់បុព្វបុរសលីបង់

ការតាំងលំនៅស្ថានថ្មីបំផុតដែលគេបានដឹងនៅប្រទេសលីបង់គឺមានរយ:ពេលលឿនជាង៥០០០ឆ្នាំមុនគ្រីស្រ្តសក្ករាជ។បុរាណវិទូជាច្រើនបានរកឃើញនៅបាយប្លូស ដែលគេទុកថា ជាប្រទេសដែលមានមនុស្សរស់នៅមានអាយុកាលយូរជាងគេបង្អស់នៅលើពិភពលោក, សំណល់នៃបុរេប្រវត្តិនៅក្រោមខ្ទម ជាមួយនឹងកំទេចថ្មកំបោរនៅលើកម្រាល, គ្រឿងសភាវុធដំបូងគេបំផុត,

Thumb
ប្រាសាទបុរាណមួយនៅលីបង់

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads